ថ្ងៃនេះដោយទ្រាំមិនបាននឹងអំពើរបស់
ក្រុមនគរបាលចរាចរណ៍ដែលភាគច្រើនប្រព្រឹត្តមិនគប្បីនឹងច្បាប់ និងចំពោះប្រជាពលរដ្ឋ
ដូច្នេះខេមរាក៏ចាប់បើកកុំព្យូទ័រចូលមកសរសេរកំណត់ហេតុបញ្ចេញ
មតិ ស្ដីពី
"ការមិនពេញចិត្តចំពោះការងាររបស់ក្រុមនគរបាលចរាចរណ៍"
ដោយសារមូលហេតុដូច
ខាង ក្រោម៖
ការងាររបស់នគរបាលចរាចរណ៍មួយផ្នែកធំគឺគ្មានភាពស្មោះត្រង់
នឹងច្បាប់ចរាចរណ៍និងម៉ែឪ កូនចៅ
និងបងប្អូនរបស់គាត់ទេ។
ពួកគាត់ឆ្លៀតយកច្បាប់នេះ
មកប្រើដើម្បីចាប់ជម្រិតប្រជាពលរដ្ឋដែលទន់ខ្សោយទារយកប្រាក់
ដាក់ហោប៉ៅខ្លួន។ បើមិនជឿខេមរាទេ សូមតាមសង្កេតមើលដោយខ្លួនឯងចុះ។
ព្រោះខេមរា
សង្កេតឃើញថា នៅតាមដងផ្លូវពួកគាត់
(នគរបាលចរាចរណ៍)
មានអកប្បកិរិយា
ពួនស្ទាក់ ចាំមើលឲ្យតែឃើញ
ប្រជាពលរដ្ឋ ជ្រុលបន្តិច
គាត់ស្ទុះចង្អុល
និងឃាត់ប្រជាពលរដ្ឋសម្លុតទារប្រាក់
ដែលភាគច្រើនកម្រយកទៅឲ្យរដ្ឋណាស់។
ប្រសិនបើ
គាត់ពិតជាស្មោះត្រង់ក្នុងការចុះបំពេញភារកិច្ចដើម្បីសណ្ដាប់
ធ្នាប់ចរាចរណ៍
និងពិតជានគរបាលដែលមានបេសកកម្មដើម្បីបម្រើប្រជាពលរដ្ឋដោយស្មោះ
មែន
ហេតុអ្វីពួកគាត់ចាំបាច់ធ្វើរបៀបពួនស្ទាក់ដូច្នេះ?
ពួកគាត់
គប្បីឈរនៅជិតៗបង្គោលភ្លើងស្តុប
(ភ្លើងបញ្ជាចរាចរណ៍)
ឬនៅតាមកែងដែលគេអាចមើលឃើញ
ដើម្បីជាសញ្ញាប្រាប់អ្នកធ្វើដំណើរទាំងអស់ថា
ពួកគាត់អាចប្រព្រឹត្តខុសច្បាប់ចរាចរណ៍។
សូមមេត្តាផ្ដល់យោបល់ទាក់ទងនឹងបញ្ហានេះផង
ព្រោះថា ជូនកាលការបញ្ចេញមតិរបស់ខេមរា
អាចនឹងមិនសមទំនងទេ។
សូមអរគុណ,
ខេមរា