ចូលរួមរំលែកទុក្ខ
ជាតិ ខេមរា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមចំពោះក្រុមគ្រួសារនៃសពទាំងអស់ដែលបានជួបវាសនាអាក្រក់កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ២០១០កន្លងទៅនេះ។
Friday, July 26, 2013
CNRP Last day campaign in Phnom Penh
ក្បួនដង្ហែរឃោសនារបស់គណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃចុងក្រោយ គឺល្ងាចថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៣៖
Thursday, August 4, 2011
ញ៉ាំៗយួនកំពុងញ៉ាំទឹកដីខ្មែរ (ភាគ២)
សូមស្ដាប់កិច្ចសម្ភាសន៍ជាមួយលោកតាន់ប៉ាជាបន្តទៀត។
ញ៉ាំៗយួនកំពុងញ៉ាំទឹកដីខ្មែរ (ភាគ២) | សារជាសម្លេង
ញ៉ាំៗយួនកំពុងញ៉ាំទឹកដីខ្មែរ (ភាគ២) | សារជាសម្លេង
Wednesday, August 3, 2011
ញ៉ាំៗ យួនកំពុងញ៉ាំទឹកដីខ្មែរ
សូមស្ដាប់កិច្ចសម្ភាសន៍ (ភាគ១) ជាមួយលោក តាន់ប៉ាដូចខាងក្រោមនេះ។
ញ៉ាំៗ យួនកំពុងញ៉ាំទឹកដីខ្មែរ (កិច្ចសម្ភាសន៍លើកទី១) | សារជាសម្លេង
សូមរង់ចាំស្ដាប់ កិច្ចសម្ភាសន៍ (ភាគ២) ដែលនិងប្រកាសជូនក្នុងពេលឆាប់នេះ។ សូមអរគុណ!
ញ៉ាំៗ យួនកំពុងញ៉ាំទឹកដីខ្មែរ (កិច្ចសម្ភាសន៍លើកទី១) | សារជាសម្លេង
សូមរង់ចាំស្ដាប់ កិច្ចសម្ភាសន៍ (ភាគ២) ដែលនិងប្រកាសជូនក្នុងពេលឆាប់នេះ។ សូមអរគុណ!
Monday, March 14, 2011
សូមស្ដាប់ប្រសាសន៍ របស់លោកផៃ ស៊ីផាន
តើបដិវត្តផ្កាម្លិះ អាចកើតឡើងនៅកម្ពុជាឬទេ?
នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ក្រោមប្រធានបទ តើបដិវត្តផ្កាម្លិះ អាចកើតឡើងនៅកម្ពុជា ឬទេ?នៅយប់ថ្ងៃសុក្រ ទី១១ មីនា ឆ្នាំ២០១១ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាវាគ្មិនក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី បានមានប្រសាសន៍ថា៖
«អ្វីដែលប្រៀបធៀបយើងទៅនឹងគេ គឺខុសគ្នាមេឃ និងដី ពីព្រោះកម្ពុជាកំពុងពង្រឹងខ្លួនពីការបែកបាក់គ្នា មកជួបចុំគ្នា ហើយស្វែងរកការឯកភាព និងការសាមគ្គីតាមរយៈអ្វីដែលយើងឈរលើរដ្ឋធម្មនុញ្ញ ដែលជាឆន្ទៈរួមរបស់កម្ពុជាយើង ខុសប្លែកពីប្រទេសដទៃ»។
«ដូច្នេះ ល្គឹកណាអនុវត្តនីតិរដ្ឋ អនុវត្តច្បាប់ដូច្នេះ ត្រូវតែទទួលទណ្ឌកម្មតាមច្បាប់ ហើយនឹងបង្ក្រាប អាហ្នឹងជៀសមិនផុតទេ ដើម្បីធានាសណ្ដាប់ធ្នាប់សង្គម និងធានាផលប្រយោជន៍អ្នកដទៃទៀត»។
ខេមរាមិនសូវយល់អ្នកនយោបាយទេ ដូច្នេះសូមអ្នអានទាំងអស់មេត្តាប្រាប់ខ្ញុំផងមើលថា តើលោក ផៃ ស៊ីផាន មានប្រាសាសន៍នេះ ចង់ថា ម៉េច? សំដៅចំពោះអ្នកណាដែលត្រូវទទួលទណ្ឌកម្ម?
ដើម្បីជាព័ត៌មានលម្អិតបន្ថែម ខេមរាសូមដកស្រង់អត្ថបទរបស់វិទ្យអាស៊ីសេរី ជូនមិត្តអ្នកទាំងស្រុងដូចខាងក្រោមនេះ៖

តើបដិវត្តផ្កាម្លិះ
អាចកើតឡើងនៅកម្ពុជាឬទេ?
ដោយ សេក បណ្ឌិត
2011-03-13
បដិវត្តផ្កាម្លិះ ដែលកំពុងរីករាលដាលនៅពិភពអារ៉ាប់ បានធ្វើឲ្យអ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរមានការចាប់អារម្មណ៍។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាវាគ្មិនក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី
កាលពីយប់ថ្ងៃសុក្រ ទី១១ មីនា ឆ្នាំ២០១១ នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី
នៅយប់ថ្ងៃសុក្រ ទី១១ មីនា ប្រជាពលរដ្ឋដែលបានចូលរួមសម្ដែងមតិ បានបង្ហាញថា
មេរៀនប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរបាក់ស្បាត
និងសង្គ្រាមដ៏ជូរចត់ធ្លាប់ជួប និងភាពវឹកវរការកាប់សម្លាប់ដោយមើលមុខគ្នាមិនចំអស់ជាច្រើន
ឆ្នាំមកហើយ។
លោក លី គៀង ខ្មែររស់នៅសហរដ្ឋអាមេរិក មានប្រសាសន៍ថា ដោយពលរដ្ឋឆ្អែតនឹងសង្គ្រាមនេះហើយ
ដែលនាំឲ្យលោកជឿថា ពលរដ្ឋខ្មែរមិនហ៊ានងើបតវ៉ា ឬបះបោរធំដំដូចនៅពិភពអារ៉ាប់នោះទេ៖ «មូលហេតុនេះហើយបានជាមានអង្គការសហប្រជាជាតិមកជួយផ្សះផ្សាគ្នាឲ្យកើតបានជារដ្ឋាភិបាលមួយពេញច្បាប់
រហូតមានការការពារដោយច្បាប់ជាតិ និងអន្តរជាតិ ហើយច្បាប់នេះក៏កំពុងបន្តស្វែងរកឫសគល់នៃអ្នកកាប់សម្លាប់ទៀតផង»។
ប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី វី ពីខេត្តក្រចេះ ក៏មានជំនឿដែរថា ពលរដ្ឋខ្មែរមិនអាចងើបធ្វើបាតុកម្មធំបានឡើយ
ប៉ុន្តែទន្ទឹមនេះ អ្នកស្រីសូមឲ្យរដ្ឋាភិបាលគិតគូអាណិតដល់ប្រជាពលរដ្ឋក្រីក្រ
ដែលកំពុងប្រឈមមុខនឹងការលំបាកក្នុងការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិត៖ «មិនហ៊ានធ្វើបាតុកម្មទេ ប៉ុន្តែសំណូមពរឲ្យរដ្ឋាភិបាល មេត្តាអាណិតដល់ប្រជាពលរដ្ឋយើងក្រីក្រនៅតាមជនបទ
ដូចខ្ញុំនៅខាងខេត្តក្រចេះ ឃុំ២ធ្នូអី ដីព្រៃជ័រអីវិនិយោគសម្បទានឲ្យអ្នកមានអស់
សូមលោកមេត្តាផ្អាកវិនិយោគឲ្យអ្នកមាន ហើយអ្នកក្រដូចខ្ញុំអត់មានដីអីធ្វើស្រែចម្ការ
ធ្វើម៉េចរស់បាន»។
ពលរដ្ឋខេត្តកំពង់ចាម លោក រស់ សុខ ក៏មានទស្សនៈមិនខុសគ្នានិងពលរដ្ឋដទៃទៀតដែរគឺថា បដិវត្តផ្កាម្លិះមិនអាចកើតមាននៅកម្ពុជាបានទេ ដោយសារពលរដ្ឋខ្មែរភាគច្រើនមានទស្សនៈមិនទាន់ស្របគ្នានៅឡើយ៖ «ខ្មែរ យើងប្រហែលជាចិត្តមិនសឿងទេ មិនសឿងដូចយុវជននៅទុយណេស៊ី គឺថាដុតខ្លួន
យើងបើមានតែម្នាក់ ឬពីរនាក់ដុតខ្លួន ឈឺចិត្តអ៊ីចឹង មានប្រជាជនដទៃទៀតនាំគ្នាថា
ហើសងាប់ទៅហ្អែងទូលផែនដីម្នាក់ឯងអី មិនអ៊ីចឹងឥឡូវហ្នឹង មិនដុតទៅមានគុណសម្បត្តិទេ»។
លោកបន្តទៀតថា អ្នកដឹកនាំនៅកម្ពុជាគេចេះវាយ ហើយគេចេះបញ្ចុកចេក។ រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលចាប់ពីថ្នាក់ក្រោមឡើងទៅ
គឺរដ្ឋបាលរៀបចំសុទ្ធតែអ្នកស្មោះត្រង់ ហើយមានការផ្គត់ផ្គង់បុណ្យសក្ដិ ទ្រព្យសម្បត្តិ
ជាដើម។
លោក រស់ សុខ បានពន្យល់ថា៖ «លោកឃើញហើយ
ទៅសម្ពោធកន្លែងណាមួយហ្នឹង លោកឃើញទេ គេជូនអំណោយផ្សេងៗ
អាហ្នឹងអ៊ីចឹង ប៉ុន្តែដូចបឹងកក់បឹងអីអ៊ីចឹង គេដេញអីអ៊ីចឹងទៅ»។
រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យ លោក ផៃ ស៊ីផាន
ជាវាគ្មិនក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ
ទី១១ មីនា កន្លងមកនេះ មានប្រសាសន៍ដោយជឿជាក់ថា កម្ពុជាពិតជាមិនមានព្រឹត្តិការណ៍ដូចនៅពិភពអារ៉ាបនោះទេ
ពីព្រោះកម្ពុជាខុសពីប្រទេសទាំងនោះ ទាំងវប្បធម៌ សាសនា ជាពិសេសរបបនយោបាយរបស់កម្ពុជា។
លោកថា កម្ពុជាកំពុងមានការវិវឌ្ឍលើនយោបាយដោយឈរលើនយោបាយកំណែតម្រង់ រដ្ឋាភិបាល
ច្បាប់ តុលាការ និងកំណែទម្រង់ហិរញ្ញវត្ថុ និងកំណែទម្រង់ដទៃទៀត៖ «អ្វីដែលប្រៀបធៀបយើងទៅនឹងគេ គឺខុសគ្នាមេឃនិងដី ពីព្រោះកម្ពុជាកំពុងពង្រឹងខ្លួនពីការបែកបាក់គ្នា
មកជួបជុំគ្នា ហើយស្វែងរកការឯកភាព និងការសាមគ្គីតាមរយៈអ្វីដែលយើងឈរលើរដ្ឋធម្មនុញ្ញ
ដែលជាឆន្ទៈរួមរបស់កម្ពុជាយើង ខុសប្លែកពីប្រទេសដទៃ»។
លោក កឹម អូន រស់នៅភ្នំពេញបានមានប្រសាសន៍ថា ការណ៍ដែលកម្ពុជាមិនអាចមានបដិវត្តផ្កាម្លិះទៅរួចនោះ
ដោយសារពលរដ្ឋខ្មែរមានការកៀបសង្កត់ធ្ងន់ធ្ងរ ពលរដ្ឋមានការខ្លាចរអានឹងការបង្ក្រាបពីសមត្ថកិច្ច
ចំពោះការធ្វើបាតុកម្មតវ៉ានានាកន្លងមក៖ «វាមិនអាចត្រង់ថាពេលថ្មីៗនេះ ប្រជាជននៅខាងបឹងកក់ គ្នាធ្វើបាតុកម្មអារឿងគេរំលោភ គេប៉ូមដីខ្សាច់កប់ផ្ទះកប់សម្បែង
មកធ្វើទៅត្រូវគេបង្ក្រាបប្រើអំពើហិង្សា មានយកកាមេរ៉ាអ្នកកាសែត អីហ្នឹងរបៀបផ្ដាច់ការមួយហើយ
អ៊ីចឹងបានថា ខ្មែរមិនហ៊ានទេ បើសិនធ្វើទៅនៅគិតខ្លាចថា មានគេបង្គ្របខ្លាំងជាងហ្នឹង
មិនដូចប្រទេសគេទេ គេនៅមានញញើតញញើមប្រជាជនគេ»។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការបង្ក្រាបជាសមត្ថកិច្ចរបស់អាជ្ញាធរ និងរដ្ឋាភិបាល
ក្នុងការណែនាំឲ្យដើរទៅតាមគន្លងនីតិរដ្ឋ៖ «ដូច្នេះ ល្គឹកណាអនុវត្តនីតិរដ្ឋ អនុវត្តច្បាប់ដូច្នេះ ត្រូវតែទទួលទណ្ឌកម្មតាមច្បាប់
ហើយនឹងបង្ក្រាប អាហ្នឹងជៀសមិនផុតទេ ដើម្បីធានាសណ្ដាប់ធ្នាប់សង្គម និងធានាផលប្រយោជន៍អ្នកដទៃទៀត»។
តែទោះយ៉ាងណា លោក សំ សុខា ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកមានប្រសាសន៍យល់ឃើញថា
នៅអនាគត កូដកម្មធំអាចនឹងកើតមានឡើង បើស្ថានភាពគ្រប់គ្រងកម្ពុជាដូចសព្វថ្ងៃនេះ៖ «លោកមានប្រសាសន៍ អំបាញ់មិញលោកថា ប្រទេសខ្មែរយើងអនាគតទៅមិនមានធ្វើបាតុកម្មទេ
យល់ថានឹងមាន ឲ្យតែរដ្ឋាភិបាលសព្វថ្ងៃធ្វើតែបែបហ្នឹង នឹងមានបាតុកម្មមួយយ៉ាងធំ
ហើយធំទាល់តែមែនទែន»។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានធ្វើការព្រមានចំពោះការញុះញង់ណាមួយឲ្យមានការបះបោរនៅ
កម្ពុជាប្រឆាំងរដ្ឋាភិបាល ដោយលោកប្រើពាក្យ "បិទទ្វាវាយឆ្កែ"។
ជារឿយៗនៅកម្ពុជា អាជ្ញាធរ និងរដ្ឋាភិបាលតែងតែបានធ្វើការឃាត់ឃាំងមិនឲ្យមានការប្រមូលផ្តុំ
គ្នានៅតាមទីសាធារណៈ ក្នុងការតវ៉ាទាមទារលើបញ្ហាអ្វីមួយ ដោយពុំមានច្បាប់អនុញ្ញាតឡើយ
ហើយបើពលរដ្ឋអ្នកតវ៉ានៅតែចចេសនោះ នឹងត្រូវរងការបង្ក្រាបយ៉ាងធ្ងន់ធ្ងរ៕
Friday, November 26, 2010
អ្នកណាទទួលខុសត្រូវចំពោះមរណភាពលើស្ពានកោះពេជ្រ?
ក្នុងស្ថានភាពគួរឲ្យរន្ធត់ តក់ស្លុតនាពេលថ្មីៗនេះ មានមតិជាច្រើនបានវិភាគទៅលើស្ថានភាពនៃការទទួលខុសត្រូវរបស់អ្នកបង្កឲ្យមានការសម្លាប់រង្គាលនេះ។
ព្រឹកម៉ិញនេះ នៅពេលកំពុងញ៉ាំអាហារ ខេមរាក៏បានឮលោក សម ឆាយា ពន្យល់អំពីអំពើល្អរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាតិ ខេមរា សូមស្វាគមន៍ និងគាំទ្រទាំងស្រុងចំពោះអ្វីដែលលោក ឆាយ៉ា អធិប្បាយ និងសូមកោតសរសើរដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន។
ប៉ុន្តែ ខេមរា នៅមានចម្ងល់ថា ចំពោះព្រឹត្តិការណ៍គួរឲ្យរន្ធត់ តក់ស្លុត ដែលធ្វើឲ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់នេះ តើអ្នកណាជាអ្នកទទួលខុសត្រូវ? ក្រុមហ៊ុន កោះពេជ្រ? រាជរដ្ឋាភិបាល? ប្រជាពលរដ្ឋ?
ខេមរាគិតថា ដើម្បីឲ្យអ្នកដែលបានចែកឋានទៅហើយ និងដើម្បីឲ្យញាតិមិត្តរបស់សាកសពទាំងនោះស្ងប់អារម្មណ៍ រាជរដ្ឋាភិបាល ឬអង្គភាពមានសមត្ថកិច្ចត្រូវរកឲ្យឃើញ អ្នកដែលទទួលខុសត្រូវ យកមកកាត់ទោស ព្រោះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន ព្រឹត្តិការណ៍នេះជាការសម្លាប់រង្គាលទី២ ក្នុងពេលជាង៣០ឆ្នាំក្រោយពីរបបខ្មែរក្រហម។
ដើម្បីបង្ហាញភាពស្មោះត្រង់ ភាពបរិសុទ្ធ និងអំពីពើល្អរបស់រាជរដ្ឋាភិបាល ដូចដែលលោកសម ឆាយាបាននិយាយនោះ សូមឲ្យសម្ដេចចាត់វិធានការស៊ើបអង្កេតឯករាជមួយ ដើម្បីចាប់អ្នកទទួលខុសត្រូវមកកាត់ទោស។
ជីវិតមនុស្សថ្លៃមិនអាចលក់ដូរបានទេ។ ដូច្នេះ រាជរដ្ឋាភិបាលមិនត្រូវបញ្ចប់ ករណីសម្លាប់រង្គាលជាប្រវត្តិសាស្ត្រនេះ ដោយត្រឹមតែឧបត្ថម្ភ ៤ ទៅ៥ ពាន់ដុល្លារដល់ញាតិមិត្តរបស់ជនរងគ្រោះជាថ្នូរនៃការបញ្ចប់រឿងក្ដីនោះទេ។
ដរាបណា រាជរដ្ឋាភិបាលកម្ពុជា ឬសម្ដេចនាយករដ្ឋមន្ត្រី មិនអាចវែកមុខអ្នកទទួលខុសត្រូវទេ ដរាបនោះ ជាតិ ខេមរា នៅតែយល់ថា រដ្ឋាភិបាលអសមត្ថភាព ព្រមទាំងមិនបានបញ្ជាក់អំពីភាពស្មោះត្រង់ និងភាពបរិសុទ្ធរបស់ខ្លួនដដែល។ ចំណែកឯការប្រមូលប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារជនរងគ្រោះនោះ គ្រាន់តែជាសកម្មភាពបំភាន់សាធារណជន ឬជាអំពើដែលធ្វើឲ្យសាធារណជនភ្លេចគិតអំពីការទទួលខុសត្រូវរបស់ជនខិលខូចតែប៉ុណ្ណោះ។
សូមអរគុណ
ជាតិ ខេមរា

Subscribe to:
Posts (Atom)