ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។
Showing posts with label បញ្ហា​ដី​ធ្លី. Show all posts
Showing posts with label បញ្ហា​ដី​ធ្លី. Show all posts

Monday, August 9, 2010

សមត្ថកិច្ច​ចាប់​បង្ខំ​អ្នក​តវ៉ា​បញ្ហា​ដី​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី​ឲ្យ​ទៅ​ស្រុក​វិញ

នគរបាល​បម្រើ​បក្ស​ បម្រើ​ប្រជា​ជន​ តែ​មិន​ប្រណី​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដី​ធ្លី​ទេ។ សូម​មើល​រូប​ខាង​ក្រោម។​

ព័ត៌មាន​ពី​វិទ្យុ​អាស៊ី​សេរី៖ ប្រជាពលរដ្ឋ​ប្រមាណ ៧០​នាក់​មក​ពី​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ដែល​មក​តវ៉ា​រក​យុត្តិធម៌​ក្នុង​ជម្លោះ​ដី​នៅ​មុខ​ភូមិគ្រឹះ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់​បង្ខំ​ពួក​គាត់​ឲ្យ​ឡើង​លើ​រថយន្ត​ត្រឡប់​ទៅ​ស្រុក​វិញ​នោះ។ អាន​បន្ត...

ក្រុម​មន្ត្រី​ស្លៀក​ពាក់​ស៊ី​វិល​កំពុងចាប់​សែង​អ្នក​ភូមិ​​ញាត់​ចូល​ឡាន

តើ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​រូប​នេះ។

Tuesday, May 18, 2010

បាតុកម្ម​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន តវ៉ា​គម្រោង​ដីសម្បទាន​នៅ​កោះកុង

បាតុកម្ម​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន តវ៉ា​គម្រោង​ដីសម្បទាន​នៅ​កោះកុង: "ការ​ផ្ដល់​ដី​សម្បទាន​ច្រើន​ម៉ឺន​ហិកតារ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ គឺ​មិន​ត្រឹម​តែ មិន​បាន​ទទួល​ការ​សាទរ​នោះ​ទេ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ច្រើន​ពាន់​គ្រួសារ នៅ​ក្នុង​ខេត្ត​កោះកុង មាន​ការ​ក្ដៅ​ក្រហាយ​ក្នុង​ចិត្ត ដោយសារ​តែ​បាត់​បង់​ដី​ធ្លី​នេះ។"

Thursday, May 13, 2010

សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​អំពី​ការ​ផ្ដល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ឱ្យ​ក្រុម​ហ៊ុន

សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​អំពី​ការ​ផ្ដល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ឱ្យ​ក្រុម​ហ៊ុន: "សង្គម​ស៊ីវិល​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ផ្ដល់​ដី​​សម្ប​ទាន​សេដ្ឋ​កិច្ច​ដោយ​មិន​ស្រប​​ច្បាប់។ ​"

គណៈប្រតិភូ​ព្រឹទ្ធសភា ចុះ​ពិនិត្យ​ករណី​ជម្លោះ​ដីធ្លី​នៅ​អមលាំង ខេត្ត​កំពង់ស្ពឺ

គណៈប្រតិភូ​ព្រឹទ្ធសភា ចុះ​ពិនិត្យ​ករណី​ជម្លោះ​ដីធ្លី​នៅ​អមលាំង ខេត្ត​កំពង់ស្ពឺ: "បញ្ហា​ជម្លោះ​ដី​នៅ​ខែត្រ​កំពង់ស្ពឺ​ជា​ច្រើន​កន្លែង បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ មិន​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ សម​ស្រប​ពី​អាជ្ញាធរ​ខែត្រ​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​ព្រឹទ្ធសភា​បាន​ចុះ​ទៅ​សាក​ សួរ និង​ស្រាវជ្រាវ​អំពី​ករណី​ជម្លោះ​ដីធ្លី​នីមួយៗ ដើម្បី​ដោះ​ស្រាយ​បញ្ហា។"

Monday, May 10, 2010

ក្រុមហ៊ុន​​លោក លី យ៉ុង​ផាត់ ឈូស​ឆាយ​ដី និង​ផ្ទះ​របស់​អ្នក​ភូមិ​អមលាំង​អស់​១​ខ្នង

ក្រុមហ៊ុន​​លោក លី យ៉ុង​ផាត់ ឈូស​ឆាយ​ដី និង​ផ្ទះ​របស់​អ្នក​ភូមិ​អមលាំង​អស់​១​ខ្នង: "បញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ វាង​អ្នក​ភូមិ​អមលាំង និង​ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ (Sugar) ដែល​ជា​ក្រុម​ហ៊ុន​របស់​លោក លី យ៉ុង​ផាត់ ជា​សមាជិក​ព្រឹទ្ធសភា​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​នោះ មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​បាន​អះអាង​ថា ពួក​គេ​មាន​ជា​ច្រើន​គ្រួសារ ប្រឈម​នឹង​ការ​បាត់​បង់​ដី​ស្រែ​របស់​ខ្លួន។"

សាលាដំបូង​ខេត្ត​កោះកុង​កោះហៅ​តំណាង​អ្នកភូមិ​ចូល​បំភ្លឺ​រឿង​ទំនាស់​ដីធ្លី

សាលាដំបូង​ខេត្ត​កោះកុង​កោះហៅ​តំណាង​អ្នកភូមិ​ចូល​បំភ្លឺ​រឿង​ទំនាស់​ដីធ្លី: "អ្នក​ភូមិ​ប្រមាណ​ជា ២០​នាក់ បាន​នាំ​គ្នា​ទៅ​គាំទ្រ​តំណាង​របស់​ខ្លួន ដែល​ចូល​ទៅ​បំភ្លឺ​ពី​ករណី​ដីធ្លី ក្នុង​បទ​ព្រហ្មទណ្ឌ ដែល​កោះ​ហៅ​ដោយ​តុលាការ​ខេត្ត​កោះកុង នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មេសា ដោយ​គ្រាន់​តែ​តំណាង​រូប​នេះ ជួស​ជុល​ផ្ទះ​លើ​ដី ដែល​ពុំទាន់​មាន​ការ​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​នោះ។"

Monday, April 26, 2010

ប្រជា​ពលរដ្ឋ​២​ក្រុម តវ៉ា​រឿង​ទំនាស់​ដីធ្លី​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ

ប្រជា​ពលរដ្ឋ​២​ក្រុម តវ៉ា​រឿង​ទំនាស់​ដីធ្លី​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ: "ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​ក្រុម នៅ​ទី​កន្លែង​ខុស​គ្នា មក​សំដែង​ការ​តវ៉ា​ដូច​គ្នា នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ អំពី​បញ្ហា​ដីធ្លី និង​ផ្ទះ​សំបែង នៅ​ថ្ងៃ​ច័ន្ទ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១០។"

Thursday, April 8, 2010

វិវាទ​ដី​ធ្លី​នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ

ប្រជាពលរដ្ឋ​​ប្រាំ​បីភូមិ​នៅ​ឃុំ​អមលាំង ខេត្ត​កំពង់​ស្ពឺ​ កំពុង​រៀប​ចំពាក្យ​បណ្ដឹង​មួយ​ក្នុង​រឿង​ដែល​ក្រុម​ហ៊ុន​របស់​លោក​ លី​​ យ៉ុងផាត់​​បាន​​និង​កំពុង​ព្យាយាម​ឈូស​ រំលោភ​យក​ដី​ស្រែ​ចម្ការ​ដែល​ពួក​គាត់​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ក្រោយ​របប​ខ្មែរ​ក្រហម​ត្រូវ​ផ្ដួល​រំលំ។

បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ឃុំ​អម​លាំង​ខែត្រ​កំពង់​ស្ពឺ មិន​ទាន់​មាន​ដំណោះ​ស្រាយ

បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ឃុំ​អម​លាំង​ខែត្រ​កំពង់​ស្ពឺ មិន​ទាន់​មាន​ដំណោះ​ស្រាយ: "ក្រុមប្រជា​ពលរដ្ឋ​នៅ​ភូមិ​អូរ​ពន្លៅ ឃុំ​អម​លាំង បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មេសា​ថា ត្រាក់ទ័រ​របស់​ក្រុម​ហ៊ុន​ចំនួន ៣​គ្រឿង បាន​បន្ត​ការ​ឈូស​ឆាយ​ដី​ស្រែ និង​ដី​ភូមិ​របស់​ពួក​គាត់​នៅ​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ ពី​ផ្ទះ។"

Friday, April 2, 2010

បញ្ហា​ទំនាស់​ដី​នៅ​កំពង់ស្ពឺ​គឺ​ជា​ឧបសគ្គ​ក្នុង​ការ​ចុះ​បញ្ជី​កម្មសិទ្ធិ​ដីធ្លី

បញ្ហា​ទំនាស់​ដី​នៅ​កំពង់ស្ពឺ​គឺ​ជា​ឧបសគ្គ​ក្នុង​ការ​ចុះ​បញ្ជី​កម្មសិទ្ធិ​ដីធ្លី: "ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ទំនាស់​ដី​នៅ​ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ រវាង​ប្រជាពលរដ្ឋ​ជាមួយ​មន្ត្រី​យោធា បាន​ធ្វើ​ឲ្យ​ការ​ចុះ​បញ្ជី​ដី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​រាំង​ស្ទះ​មិន​អាច​ដំណើរ​ការ​បាន។"

សង្គម​ស៊ីវិល​នឹង​ជួប​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​​ជំរុញ​ឲ្យ​ដោះស្រាយ​វិបត្តិ​ដីធ្លី

សង្គម​ស៊ីវិល​នឹង​ជួប​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​​ជំរុញ​ឲ្យ​ដោះស្រាយ​វិបត្តិ​ដីធ្លី: "គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ដែល​មាន​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល​រួម​បញ្ចូល​គ្នា​ប្រហែល ២០​អង្គការ​បាន​គ្រោង​ថា នឹង​ចូល​ជួប​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១ ខែ​មេសា​នេះ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដូចជា​នៅ​ស្រុក​ថ្ពង និង​​​ស្រុក​ឧត្តុង្គ។"

Saturday, March 27, 2010

តើ​វា​យុត្តិធម៌ទេ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ?

នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​មាន​វិវាទ​ដី​ធ្លី​មួយ​បាន​កើត​ឡើង​រវាង​អ្នក​ភូមិនៅ​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ។

សូម​ចុច​ទី​នេះ​ (http://www.dap-news.com/typography/the-news/8096-gnktvaxumgmlamg-snueartlbetavij-buentebiminedahelg-nwgrtlbmketot.html) ដើម្បី​អាន​ព័ត៌មាន​របស់​កាសែត​ដើម​អម្ពិល​​របស់​លោក​សយ​ សុភាព។ តាម​​រយៈ​ព័ត៌​មាន​​នេះ​ យើង​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​តុលាការ​ចាប់​ដាក់​មន្ទីរ​ឃុំ​ឃាំង​​នោះ​ គឺ​ដោយសា​រ​ព្រះ​រាជ​អាជ្ញា​​​ចោទប្រកាន់​ពួកគាត់​ថា ជា​មេខ្លោង​ រួម​គំនិត​ក្នុង​ការ​​​ដុត​បំផ្លាញ​ជម្រក​របស់​បុគ្គលិក​​ក្រុម​ហ៊ុន​ លី​ យ៉ុង​ផាត់។ (នេះ​ពិត​ជា​ការ​ចោទ​ប្រកាន់​យ៉ាង​មហិមា​មែន?)។

ខេមរា​សូម​បញ្ជាក់​ថា ការ​ចាប់​អ្នក​ភូមិ​ពីរនាក់គឺ លោក​យូ ថូ និង​លោក​ឃឹម វុទ្ធី​នោះ មិន​​មែន​​តុលា​ការ​ ​​ចុះ​​ទៅ​ចាប់​ពួក​គាត់ដល់​ផ្ទះ​ដូច​កាសែត​ដើម​អម្ពិល​សរសេរ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ពួក​គាត់​ត្រូវ​តុលាការចេញ​លិខិត​អញ្ជើញ (ដែល​ភាសាច្បាប់​គេថា ដីកា​កោះហៅ) ​មកសួរ​យក​ចម្លើយ​នៅ​តុលាការ។ ក្រោយ​ពី​សួរ​យក​ចម្លើយ​ពី​លោក​យូ​ ថូ​ និង​លោក​ឃឹម​ វុទ្ធី​ អស់​រយៈ​ពេល​ប្រហែល​ជិត​ពីរម៉ោង ពួក​គាត់​ក៏​ត្រូវ​នគរបាល​ចាប់​គ្រៀក​ស្លាប​សេក រួច​ប្រើ​កម្លាំងបាយ​​រុញពួក​គាត់​​ចូល​ឡាន​ម្នាក់​មួយ ​យ៉ាង​រហ័ស​មើល​សឹង​មិនទាន់ ដឹកយក​ទៅ​មន្ទីរឃុំ​ឃាំងយ៉ាង​លឿន​ហុយ​ដីទ្រលោម នៅ​ម៉ោង​11:30 នាទី​ព្រឹក​ថ្ងៃ​ពុធ​ទី២៤ ខែមីនា ឆ្នាំ​២០១០​នោះ​តែម្តង ។ ព្រឹត្តិការណ៍​នេះ ខេមរា​បាន​ឃើញ​ផ្ទាល់​ភ្នែក​នៅ​ឯ​តុលាការ​​ខេត្ត​កំពង់​ស្ពឺ។

ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ពួក​គាត់​ថា ពួក​គាត់​ជា​មេក្លោង រួម​គំនិត​ក្នុង​ការដុត​បំផ្លាញ​ជម្រក​របស់​បុគ្គលិក​ ក្រុម​ហ៊ុន​ លី​ យ៉ុង​ផាត់​នេះ ខេមរា​គិត​ថា ពួកគាត់​​ប្រព្រឹត្ត​ខុស​មែន​ទៅ​ចុះ ប៉ុន្តែ​ចំពោះ​ក្រុម​ហ៊ុន​ដែល​ជា​របស់​លោក​លី​ យ៉ុង​ផាត់វិញ តើ​ត្រូវ​ព្រះរាជ​អាជ្ញា​​ខេត្ត​កំពង់​ស្ពឺ​ចោទ​ លោក​លី​ យ៉ុង​ផាត់​ដែល​ជា​​មេក្រុម​ហ៊ុននោះ ពី​បទ​អ្វី នៅ​ពេល​ដែល​​ក្រុម​ហ៊ុន​របស់​គាត់​ឈូស​ឆាយ ដើម​ត្នោត ភ្លឺ​ស្រែ​ចំការ​ ដីធ្លី​របស់​អ្នក​ភូមិ?

ខេមរា​ដូច​ជា​មិន​អស់​ចិត្ត​នឹង​ការ​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា​ខេត្ត​កំពង់​ស្ពឺ ចំពោះ​អ្នក​ភូមិ​ទាំង​ពីរ​រូប​នោះ​ទាល់​តែ​សោះ ព្រោះ​ថា​តុលាការ​មិន​ព្រម​​ចោទ​ប្រកាន់​លោក​លី​ យ៉ុង​ផាត់​ផង ក្នុង​ករណី​ប្រព្រឹត្តបទ​ល្មើស​ឈូស​​រំលោភ​យក​ដី​របស់​ប្រជា​ពលរដ្ឋ។ ខេមរា​យល់​ថា ការ​ធ្វើ​បែប​នេះ​របស់​តុលាការ​ ដូច​ជា​អយុត្តិធម៌ណាស់​ចំពោះ​អ្នក​ភូមិ​ក្រី​ក្រ។ តើ​ប្រិយ​មិត្ត​អ្នក​អាន​យល់​យ៉ាង​ណា​ដែរ?

ជាតិ ខេមរា
​


​