ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។
Showing posts with label អប់រំ. Show all posts
Showing posts with label អប់រំ. Show all posts

Tuesday, May 18, 2010

Thursday, April 29, 2010

សិក្សាគោលធម៌កែលម្អសង្គម

សិក្សាគោលធម៌កែលម្អសង្គម: "

សង្គម (society) បានដល់ ក្រុមមនុស្សដែលរួបរួមគ្នាដើម្បីគោលបំណងតែមួយ ពាក្យថា សង្គម នេះស្រដៀងនឹង ពាក្យដែលប្រើហៅក្រុមមនុស្សដែលមានជំនឿដូចគ្នាថា បរិសា ឬ បរិស័ទ(congregatio) ដូចជា ពុទ្ធបរិស័ទ សំដៅ ដល់ ក្រុមមនុស្ស ៤ ក្រុមដែលសុខចិត្តទទួលយកព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាទីពឹងទីរលឹកខាងផ្លូវចិត្ត ដើម្បីសម្រេច គោលបំណងដែលខ្លួនប៉ងប្រាថ្នា ពោលគឺ គោរព និង បដិបត្តិតាមគោលធម៌ដែលព្រះអង្គត្រាស់ទូន្មានប្រៀនប្រដៅ ដោយសុទ្ធចិត្ត ហើយសិក្សាគោលធម៌ដែលចាំបាច់ដើម្បីយកទៅដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃរបស់ខ្លួន រហូតដល់ អាចកម្ចាត់បង់នូវទុក្ខទាំងពួងបានជាទីបំផុត(និព្វាន) ។


ព្រះសម្មាសម្ពុទ្ធជាម្ចាស់ចាត់ជាបុគ្គលគំរូដែលក្រុមមនុស្សអ្នកមានជំនឿលើសមត្ថភាពដោះស្រាយបញ្ហាប្រឈមមុខ របស់ព្រះអង្គតែងឲ្យតម្លៃនិងលើកតម្កើងស្មើដោយជីវិត តទៅនេះ ហៅគោលការណ៍ឬគោលធម៌ដែលព្រះអង្គត្រាស់ ដឹងថា គោលគំរូ (formula ធម៌) ព្រោះជាបែបយ៉ាងដែលទ្រង់ណែនាំឲ្យសិក្សាបដិបត្តិ ក្រុមអ្នកបួសឧទ្ទិសខ្លួនដើម្បី សិក្សាគោលធម៌ ឬ គោលគំរូរបស់ព្រះអង្គហើយយកទៅអនុវត្ត ហៅថា ព្រះសង្ឃ ក្រុមសាមញ្ញជនដែលគោរព បូជាព្រះពុទ្ធជាម្ចាស់ដូចយ៉ាងព្រះសង្ឃដែរនោះ ហៅថា គ្រហស្ថ ឃរាវាស ឬ អាគារិក ។


តទៅនេះ នឹងហៅពាក្យថាសង្គមជំនួសបរិស័ទវិញ សង្គមពុទ្ធ ចែកជា ២ សាខា គឺ សង្គមសង្ឃ ឬ សង្គមបព្វជិត និង សង្គមឃរាវាស ឬ សង្គមអាគារិក ។


សង្គមសង្ឃចាត់ជាសហគមដែលមានតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវគោលគំរូដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ ត្រាស់ចង្អុលបង្ហាញហើយបដិបត្តិសាកល្បងដើម្បីប្រមើលមើលលទ្ធផលនៃគោលគំរូនោះៗថាតើទទួលលទ្ធផលយ៉ាង ណាខ្លះ រួចហើយក៏បកស្រាយពន្យល់វិធីបដិបត្តិដែលបានផលជាក់ស្តែងនោះដល់សង្គមឃរាវាស តាមការពិត គោលគំរូដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់លើកយកមកបង្ហាត់បង្ហាញដល់សង្គមសង្ឃនិង សង្គមឃរាវាសនោះសុទ្ធតែ ជាគោលការណ៍ដែលធ្លងកាត់ការពិសោធសាកល្បង និង បដិបត្តិបានទទួលផលជាក់ស្តែងមកហើយ បើជាទ្រឹស្តី ក៏ជាទ្រឹស្តីដែលអនុលោមចូលនឹងគោលគំរូដើមនោះឯង ។


ព្រះពុទ្ធសាសនាជាសាសនាប្រភេទ វិភជ្ជវាទី គឺ ពោលញែកបំបែកសាខាពីធំទៅតូច ឬ រៀងលំដាប់ពីតូចទៅធំ (Ascending or Descending) ។


មនុស្សដែលកើតមកហើយមិនអាចរស់នៅដាច់ដោយឡែកតែឯកឯងបានទេ ត្រូវតែមានទំនាក់ទំនងនឹងអ្នកដទៃ ដោយវិធីណាមួយ ដូចជា បើជាមនុស្សសាមញ្ញត្រូវចងស្រាក់គ្នាជាគ្រួសារឡើងតាមរយៈការរៀបការ ពាក្យថា គ្រួសារ កើតឡើងដោយសារប្រុសនិងស្រីសុខចិត្តយកគ្នាជាគូគ្រងហើយបង្កើតកូនទុកជាកុលទាយាទ បន្តពូជពង្សតទៅ មានន័យថា គ្រួសារប្រកបដោយធាតុផ្សំ ៣ គឺ ឪពុក ម្តាយ និង កូន ច្រើនគ្រួសាររួមចូលគ្នាបានជា សង្គម គឺ ប្រកបដោយឪពុកម្តាយ និង កូនជាច្រើនដែលយើងហៅថា ប្រជាជន ។


ព្រះពុទ្ធសាសនាមានគោលធម៌ជាច្រើនសម្រាប់ជួយអភិវឌ្ឍគោលគំនិតទទួលខុសត្រូវរបស់ប្រជាជនដោយចាប់ផ្តើម បណ្តុះបណ្តាលពីថ្នាក់បច្ចេកបុគ្គលជាដើមទៅ ដោយព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សង្កត់ធ្ងន់លើកាតព្វកិច្ចរបស់ គ្រួសារដែលជាគ្រឹះស្ថានរបស់សង្គម ពោលគឺ ណែនាំបុគ្គល ៣ ជំពូក គឺ ឪពុកម្តាយ និង កូនឲ្យស្គាល់តួនាទីរបស់ ខ្លួននិងបដិបត្តិតាមតួនាទីនោះៗឲ្យបានត្រឹមត្រូវ (ធម្មំ សុចរិតំ ចរេ) ។


ព្រះពុទ្ធសាសនាចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការអភិវឌ្ឍធនធាន មនុស្សជាអាទិទេព ព្រោះថាបើសមាជិករបស់សង្គមជាមនុស្សមានគុណភាព ប្រទេសជាតិក៏មានតែការរីកចម្រើន ជឿនលឿនទាំងផ្នែកជីវភាពការរស់នៅ នយោបាយ និង សេដ្ឋកិច្ច ។


ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ណែនាំសង្គមគ្រហស្ថឲ្យគោរពកតិការបស់សង្គម(សោវចស្សតា) ឲ្យមានបដិភាណវាង វៃក្នុងការគ្រប់គ្រងខ្លួនឯង(បសាសនកោសល្ល) បើមានការងាសង្គម(social work)ដែលជាចំណែករួមកើតឡើង ក៏សស្រាក់សស្រាំចូលរួមយ៉ាងស្រុះស្រប(សាមគ្គី) ប្រព្រឹត្តខ្លួនឲ្យបានសមរម្យស្មោះស្មើនឹងកតិកាសង្គម(សមានត្តតា) ឲ្យចិញ្ចឹមជីវិតយ៉ាងល្មាក់ល្មមតាមគោលសេដ្ឋកិច្ចរបស់ខ្លួន(សមជីវិតា) ទាំងឲ្យប្រុងប្រយ័ត្ននឹងពាក្យញុះញង់បំបែក បំបាក់ពីអ្នកដទៃ(អប្បមាទៈ) ។


សរុបសេចក្តីមកថា ព្រះពុទ្ធសាសនាជួយអភិវឌ្ឃសង្គមតាមរយៈការអភិវឌ្ឍធនធានមនុស្ស ជួយសង្គមមនុស្សឲ្យ ស្គាល់តួនាទីរបស់ខ្លួនឯង និង ចេះប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្របដើម្បីគោលបំណង គឺ សេចក្តីសុខរួមគ្នា ។



"

Monday, April 26, 2010

សីលធម៌មនុស្សជាតិ


សីលធម៌មនុស្ស​ជាតិមាន​ប្រាំ​គឺ៖
  1. ស្រឡាញ់​ជីវិត​ខ្លួន​ឯង​និង​អ្នក​ដទៃ​ស្មើគ្នា​(មេត្តា)​, អាណិត​អាសូរ​អ្នក​រង​គ្រោះ​(ករុណា), គោរព​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​សត្វ​ដទៃ​(អក្កោធ,​ បាណាតិ​បាតា​វេរមណី)  
  2. ចិញ្ចឹម​ជីវិត​ក្រោម​កតិកា​សង្គម​ស្មើគ្នា (សម្មា​អាជីវៈ), ​ចែក​រំលែកគ្នារស់ (ទាន),​ គោរពកម្មសិទ្ធិអ្នកដទៃ (អទិន្នាទានាវេរមណី)
  3. គោរព​សិទ្ធិ​មាន​គូគ្រង​របស់​អ្នក​ដទៃ​(កាម​សំវរ), ស្រឡាញ់​មួយ​នឹង​មួយ​(សទារ​សន្តោស)៖  
    1. មិនត្រូវរួមភេទជាមួយនឹងអ្នកដែលរៀបការហើយ,  
    2. មិនត្រូវ រួម ភេទ ជា មួយ នឹង មនុស្ស ដែលភ្ជាប់ពាក្យហើ​យ (មាន​ចំណងសីលធម៌ និង ច្បាប់) ​
    3. មិន​ត្រូវ​រួម​ភេទ​ជាមួយ​នឹង​មនុស្ស​ដែល​ឪពុកម្តាយថែរក្សា,  
    4. មិន​ត្រូវ​រួមភេទ​ជាមួយ​នឹង​មនុស្ស​ដែល​មិន​ពេញចិត្ត​ (មិន​បង្ខំ​ចិត្តរួម​ភេទ)   
  4. ចេះទទួលខុសត្រូវ(សច្ចៈ) ម៉ាត់ណាម៉ាត់ហ្នឹង(យថាវាទី តថាការី) 
  5. អភិវឌ្ឍសតិបញ្ញា (សតិបញ្ញា


សីលធម៌មនុស្សជាតិ


សីលធម៌មនុស្ស​ជាតិមាន​ប្រាំ​គឺ៖
  1. ស្រឡាញ់​ជីវិត​ខ្លួន​ឯង​និង​អ្នក​ដទៃ​ស្មើគ្នា​(មេត្តា)​, អាណិត​អាសូរ​អ្នក​រង​គ្រោះ​(ករុណា), គោរព​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​សត្វ​ដទៃ​(អក្កោធ,​ បាណាតិ​បាតា​វេរមណី)  
  2. ចិញ្ចឹម​ជីវិត​ក្រោម​កតិកា​សង្គម​ស្មើគ្នា (សម្មា​អាជីវៈ), ​ចែក​រំលែកគ្នារស់ (ទាន),​ គោរពកម្មសិទ្ធិអ្នកដទៃ (អទិន្នាទានាវេរមណី)
  3. គោរព​សិទ្ធិ​មាន​គូគ្រង​របស់​អ្នក​ដទៃ​(កាម​សំវរ), ស្រឡាញ់​មួយ​នឹង​មួយ​(សទារ​សន្តោស)៖  
    1. មិនត្រូវរួមភេទជាមួយនឹងអ្នកដែលរៀបការហើយ,  
    2. មិនត្រូវ រួម ភេទ ជា មួយ នឹង មនុស្ស ដែលភ្ជាប់ពាក្យហើ​យ (មាន​ចំណងសីលធម៌ និង ច្បាប់) ​
    3. មិន​ត្រូវ​រួម​ភេទ​ជាមួយ​នឹង​មនុស្ស​ដែល​ឪពុកម្តាយថែរក្សា,  
    4. មិន​ត្រូវ​រួមភេទ​ជាមួយ​នឹង​មនុស្ស​ដែល​មិន​ពេញចិត្ត​ (មិន​បង្ខំ​ចិត្តរួម​ភេទ)   
  4. ចេះទទួលខុសត្រូវ(សច្ចៈ) ម៉ាត់ណាម៉ាត់ហ្នឹង(យថាវាទី តថាការី) 
  5. អភិវឌ្ឍសតិបញ្ញា (សតិបញ្ញា


Friday, April 23, 2010

​អំពើ​ពុក​រលួយម៉ាសេរី​នៅ​កម្ពុជា

​អ្នក​ណា​ក៏ដឹង​ដែរ​ថា នៅ​កម្ពុជា​អំពើ​ពុក​រលួយ​កើត​មាន​តាំង​ពី​ថ្នាក់​​​ក្រោមកំប៉ិក​កំប៉ុក​រហូត​ដល់​ថ្នាក់​ផ្កាយ​លើ​មេឃ។

អ្វី​​ដែល​គួរ​ឲ្យ​គ្រោះ​ថ្នាក់​បំផុត​នោះ គឺ​ស្ថាប័ន​អប់រំ​បាន​និង​កំពុង​បង្រៀន​ក្មេង​តូចៗ​​ឲ្យ​ចេះ​សូក​។ វិទ្យុ​សំ​ឡេង​​សហរដ្ឋ​អាមេរិក​បាន​ដកស្រង់​សំដី​របស់​លោក​ហីង​ចន្ថា​ ដែល​និយាយថា "​ការ​ចំណាយ​ប្រាក់​ក្រៅ​ផ្លូវ​ការ​ប្រចាំ​ថ្ងៃ​ចំនួន​៥០០០​រៀល​ ស្មើ​នឹង​១,២​ដុល្លារ​អា​មេ​រិក​​​សម្រាប់​កូន​ចំនួន​៥​នាក់​ឱ្យ​ទៅ​លោក​គ្រូ​ អ្នក​គ្រូ​​"។ នេះ​បញ្ជាក់​ថា អំពើ​ពុក​រលួយ​ពិត​ជា​កើត​មាន​នៅ​ក្នុង​វិស័យ​អប់រំ​យ៉ាងពិត​ប្រាកដណាស់​។

ខាង​លើ​នេះ ​គ្រាន់​តែ​ជា​ពំពើ​ពុករលួយ​ដ័កំប៉ិក​កំប៉ុក​តែ​ប៉ុណ្ណោះ។ នៅ​មាន​អំពើ​ពុក​រលួយ​​ធំៗ​ជា​ច្រើន​ទៀត​​ដែល​មនុស្ស​នៅ​ក្នុង​ពិភព​លោក​គេដឹង​ថា ​​កើត​មាន​ឡើង​ម៉ាសេរី​ដោយ​គ្មាន​រដ្ឋ​អំណាច មន្ត្រី​រាជការ ឬ​រដ្ឋាភិបាល​យក​ចិត្តទុក​ដាក់​ឡើយ ដែល​រហូត​មក​ដល់​ពេល​ដែល​ខេមរា​កំពុង​តែ​សរសេរ​នេះ គ្មាន​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ណា​ម្នាក់​ត្រូវ​ចាប់​ឡើង​តុលាការ​កាត់​ទោស​ប្រហារជីវិត​ដូច​នៅ​វៀត​​ណា​ឡើយ​។​

បើតាម​ក្រុម​អ្នក​មិន​ប្រឆាំង​នឹង​ក្រុម​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​ គាត់​បាន​និយាយ​​ហាក់​ដូច​ជា​មិន​យល់​ ឬ​ធ្វើ​ជា​មិនយល់​ថា "​សព្វ​ថ្ងៃ​នេះ​រដ្ឋ​អនុគ្រោះ​ច្រើន​ណាស់​ដល់​មន្ត្រី​រាជការ ដូច​ជា​លោក​គ្រូ​អ្នក​គ្រូ នគរ​បាល​។ល។ រហូត​ដល់​សព្វ​ថ្ងៃ​នេះ​គាត់​មាន​ឡាន​ជិះ ខ្លះ​មាន​ដល់​ឡាន​ទំនើបៗ​ទៀត​ផង"​។ (ស៊ិកស៍!)។ នេះ​បើ​តាម​ ខេមរាយល់​ពួក​គាត់​ចង់​និយាយ​ថា​​ ការ​អនុគ្រោះ​នោះ​គឺ​សំដៅ​ដល់​​ការ​ឆ្លៀត​ពេល​រក​ស៊ី​ក្រៅ​​ម៉ោង​ក្នុង​ពេល​ធ្វើ​ការ​រដ្ឋ ដូច​ជា​ចេះ​ឆ្លៀត​រត់​​ម៉ូតូ​ឌុប ឬ​​ប្រព្រឹត្ត​អំពើ​​ផ្សេងៗ​​ដែល​ពួក​គាត់​អាច​​រក​ប្រាក់​ចំណូល​បន្ថែម​លើ​​ប្រាក់​ខែ​ប្រមាណ​ពី​២០ ទៅ​៥០​ដុល្លា​សហរដ្ឋ​អាមេរិក​នោះ។ ខេមរា ដូច​ជា​មិន​​យល់​សោះ​ថា រដ្ឋា​ភិបាលគ្មាន​វិធាន​ការ ឬ​គ្មាន​គោល​នយោបាយបំបាត់​អំពើ​ពុក​រលួយ​ តែបែរជា​មាន​ការអនុគ្រោះ​យ៉ាង​ធំធេង​យ៉ាង​នេះ។ ​ខេមរា​មិនដឹងថា តើ​ការអនុគ្រោះ​នោះ​មាន​ពាក់​ព័ន្ធ​ដល់​ការ​​កាប់​បំផ្លាញ​​ឈើ​ព្រៃ​​ឬ​អត់?  ប្រសិន​បើ​មាន នោះ​ខេមរា​ ថ្វី​ត្បិត​តែ​នៅ​ក្មេង​ខ្ខី​ ប៉ុន្តែ​យល់​ថា ជាមហន្តរាយ​យ៉ាង​ធំដល់​ប្រទេស​ជាតិ។

ប្រសិន​បើ​លោក​អ្នក​បាន​អាន​អត្ថ​បទ​ខាង​លើ របស់​ខេមរា​ និង​ចង់​មាន​មតិ​ មិន​ថា​ មតិ​នោះ​យ៉ាង​ណា​នោះ​ទេ គឺ​ខេមរា​សូម​ស្វាគមន៍​ទាំង​អស់​ ឲ្យ​តែ​មតិ​ទាំង​នេះ​មាន​បំណងចង់​បំបាត់​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។

ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​នេះ​សូម​ចូល​ទៅ​អាន​អត្ថបទ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ ដែល​បាន​ចុះ​​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​២២ ខែ​មេសា​នេះ ក្រោម​ចំណង​ជើងថា "​ការ​​​តស៊ូ​រស់​ដោយ​ក្រ​ខ្សត់​ក្រោម​ឥទ្ធិ​ពល​អំពើ​ពុក​រលួយ"។

Friday, April 16, 2010

គិត​យ៉ាង​ណា​ លទ្ធផល​យ៉ាង​នោះ

អ្វីៗ​​ដែល​​​​យើង​​គ្រប់​គ្នា​​មាន ជា​លទ្ធ​ផល​ពី​អ្វី​ដែល​យើង​​បាន​​គិត។ បើ​កាល​ណាមនុស្ស​ណា​ម្នាក់​​​និយាយ ឬ​ធ្វើ​តាម​គំនិត​​មិន​ល្អ​​បរិសុទ្ធ​​ នោះ​ការ​ឈឺ​ចាប់​នឹង​នៅ​ជា​មួយ​គាត់​​។ បើ​កាល​ណា​​មនុស្ស​ណា​ម្នាក់ និយាយ ឬ​ធ្វើ​តាម​គំនិត​ល្អ​បរិសុទ្ធ នោះ​សេចក្ដី​សប្បាយ ​នឹង​នៅ​តាម​ខ្លួន​គាត់​ជានិច្ច ដូច​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​យ៉ាង​នោះ​ដែរ។​

What They Thought We Should Have Been

យើងអាច

បើ​កាល​ណា​យើង​គិត​ថា យើង​​អាច ដូច្នេះ​យើង​អាច​ធ្វើ​បាន។
We Can Do It!
 

Thursday, April 15, 2010

ឆ្កែ​ល្អ

គេ​មិន​ចាត់​ទុក​ឆ្កែ​ថា​ជា​ឆ្កែ​ល្អ​​ដោយ​សារ ​វាពូ​កែ​ព្រូស​​នោះ​ទេ រី​ឯ​​មនុស្ស​ក៏គេ​មិន​ចាត់​ទុក​ថា​ជាមនុស្ស​ល្អ​​​ដោយ​សារ​​តែ​ពូកែ​និយាយ​នោះ​​ឡើយ​។​
​

Monday, March 29, 2010

ជោគ​ជ័យ

តើ​យើង​រំពឹងថា​​នឹង​សម្រេច​ជោគ​ជ័យ​ធំយ៉ាង​ម៉េចនឹងកើត បើ​យើង​មិន​ធ្វើកិច្ចការ​តូចនោះ។

ពាក្យ​ទូន្មាន​សម្រាប់​មនុស្ស​ក្នុង​លោក

មនុស្ស​រស់​នៅ​ក្នុង​លោក​នេះ
  1. សត្រូវ​ធំជាង​គេ​បំផុតគឺ ខ្លួន​ឯង (Life's greatest enemy is oneself.)
  2. បរាជ័យ​ធំបំផុតគឺ លើកតម្កើង​ខ្លួនឯង (Life's greatest failure is arrogant.)
  3. អ​វិជ្ជា​ ឬ​ល្ងង់​ធំបំផុតគឺ ឆាប់​ជឿ​គេ​ (Life's greatest ignorance is dupe.)
  4. កំសត់​បំផុតគឺ ការ​ច្រណែន (Life's greatest sorrow is jealousy.)
  5. កំហុសធំបំផុតគឺ មួរម៉ៅ​ក្ដៅ​ក្រហាយ​ធ្វើ​អ្វី​មិនកើត (Life's greatest erroneous is self-abandon.)
  6. ទោសធំ​បំផុតគឺ ភរ​ខ្លួនឯង​​ (Life's greatest sin is to deceive oneself.)
  7. ទោស​ធ្ងន់​បំផុតគឺ ខ្លួនឯង​មើល​ងាយ​ខ្លួនឯង (Life's greatest pitiable disposition is self-abased.)
  8. កោត​សរសើរ​បំផុតគឺ មាន​ចិត្ត​ពុះ​ពារ​តស៊ូ (Life's greatest admiration is choice of advancing.)
  9. អត់​ទ្រព្យ​សម្បត្តិ​គឺ អស់​សង្ឃឹម (Life's greatest insolvent is despair.)
  10. ​មាន​ទ្រព្យ​សម្បត្តិ​ជាង​គេ​គឺ​ សុខភាព​ល្អ (Life's greatest wealth is healthiness.)
  11. បំណុល​ដែល​ធំជាង​គេគឺ​ បំណុល​មនោសញ្ចេតនា (Life's greatest liabilities is a debt of human sympathy.)
  12. គុណ​សម្បត្តិ​ដែល​ធំជាង​គេ​គឺ ការអនុគ្រោះ​គ្នា (Life's greatest gift is forgiveness.)
  13. គុណ​វិបត្តិ​ដែល​ធំជាង​គេ​គឺ ខ្វះ​ចំណេះ​វិជ្ជា (Life's greatest imperfection is melancholy wisdom.)
  14. សប្បាយ​បំផុតគឺ ការ​ធ្វើ​បុណ្យ និង​ដាក់​ទាន (Life's greatest gratification is alms.)