ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។

Monday, April 26, 2010

សីលធម៌មនុស្សជាតិ


សីលធម៌មនុស្ស​ជាតិមាន​ប្រាំ​គឺ៖
  1. ស្រឡាញ់​ជីវិត​ខ្លួន​ឯង​និង​អ្នក​ដទៃ​ស្មើគ្នា​(មេត្តា)​, អាណិត​អាសូរ​អ្នក​រង​គ្រោះ​(ករុណា), គោរព​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​សត្វ​ដទៃ​(អក្កោធ,​ បាណាតិ​បាតា​វេរមណី)  
  2. ចិញ្ចឹម​ជីវិត​ក្រោម​កតិកា​សង្គម​ស្មើគ្នា (សម្មា​អាជីវៈ), ​ចែក​រំលែកគ្នារស់ (ទាន),​ គោរពកម្មសិទ្ធិអ្នកដទៃ (អទិន្នាទានាវេរមណី)
  3. គោរព​សិទ្ធិ​មាន​គូគ្រង​របស់​អ្នក​ដទៃ​(កាម​សំវរ), ស្រឡាញ់​មួយ​នឹង​មួយ​(សទារ​សន្តោស)៖  
    1. មិនត្រូវរួមភេទជាមួយនឹងអ្នកដែលរៀបការហើយ,  
    2. មិនត្រូវ រួម ភេទ ជា មួយ នឹង មនុស្ស ដែលភ្ជាប់ពាក្យហើ​យ (មាន​ចំណងសីលធម៌ និង ច្បាប់) ​
    3. មិន​ត្រូវ​រួម​ភេទ​ជាមួយ​នឹង​មនុស្ស​ដែល​ឪពុកម្តាយថែរក្សា,  
    4. មិន​ត្រូវ​រួមភេទ​ជាមួយ​នឹង​មនុស្ស​ដែល​មិន​ពេញចិត្ត​ (មិន​បង្ខំ​ចិត្តរួម​ភេទ)   
  4. ចេះទទួលខុសត្រូវ(សច្ចៈ) ម៉ាត់ណាម៉ាត់ហ្នឹង(យថាវាទី តថាការី) 
  5. អភិវឌ្ឍសតិបញ្ញា (សតិបញ្ញា


No comments: