ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។

Tuesday, March 23, 2010

មន្ត​ស្នេហ៍​ស្ត្រី

កម្លាំង​ស្ត្រី​៥ ជា​ថ្នាំ​ទិព្វ​ជំនួយបុរស

  1. កម្លាំង​រូប៖ ​ស្ត្រី​មាន​រូប​សម្ឆស្ស​​ស្រស់​ ស្អាត​​អាច​ទាក់​ទាញ​ឬ​បញ្ជា​បុរស​ឲ្យ​ប្រព្រឹត្ត​ល្អ​បាន​ដោយ​ងាយ។

  2. កម្លាំង​ទ្រព្យ៖ ស្ត្រី​មាន​ទ្រព្យ​ច្រើន​អាច​គ្រប​សង្កត់​លើ​បុរស​ និង​ជួយ​បុរស​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​បាន។​

  3. កម្លាំង​ញាតិ៖ ស្ត្រី​មាន​ញាតិ មាន​បរិវារ​ច្រើន​​រមែង​បាន​ជា​កម្លាំង​ដ៏សំខាន់​ដល់​បុរស ដើម្បី​ជា​ការពឹង​ពាក់​ក្នុងកិច្ចកសាង អភិវឌ្ឍន៍ និង​ស្ថាបនាសង្គមជាតិ។

  4. កម្លាំង​បុត្រ៖ ស្ត្រី​មាន​បុត្រ​ជា​កម្លាំង​ខ្លាំង​ក្លា​ណាស់។ បើ​ប្រៀប​ធៀប​ជា​មួយ​ឪពុក​ កូន​ជាប់​ជំពាក់​ជា​មួយ​ម្តាយ​ជាង។ បើ​ស្ត្រី​អប់រំកូន​ឲ្យ​ក្លាយ​ជា​បុគ្គល​ល្អក្នុង​សង្គម នោះ​ជា​ស្ត្រី​ដ៏ឆ្នើម ព្រោះ​​កូន​អាច​ជួយ​កិច្ច​ការ​របស់​ឪពុក​​ក្នុង​គ្រួសារ និង​សង្គម​បាន។

  5. កម្លាំង​សីល៖ ការប្រព្រឹត្ត​ល្អ​របស់​ស្ត្រី​ក្នុង​បែប​បទ​សីលធម៌ ជា​ស្ត្រី​គ្រប់​លក្ខណ៍ ទន់​ភ្លន់ សុភាព​រាបសា គឺ​ជា​កម្លាំង​​ដ៏សំខាន់​មួយ​ផ្នែក​ទៀត​ និង​ពិត​ជា​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ​បើ​ស្ត្រី​មាន​សីល​​ជាថាម​ពល​ដ៏​សក្តិ​សិទ្ធ អាច​ទាក់​ទាញ​បុរសឲ្យ​ស្ថិត​ក្នុង​ក្រម​សីលធម៌ និង​គុណ​ធម៌​ មិន​ឲ្យ​បុរស​ប្រព្រឹត្ត​អំពើ​អាក្រក់​​និង​បង្ក​សង្គ្រាម ឬ​មហន្តរាយបាន។


2 comments:

Anonymous said...

Nice blog, but I think you should change your domain name from cheatkhemara to chietkhemara because the spelling of the word ជាតិ in latin as "cheat" means លួច. It does not sound good in English.

Unknown said...

Thank you very much for your valuable comment for Chiat Khemara. As you see in the text, Khemara has changed the word according to your comment.

Once again, thank you very much for your comment and join Chiat Khemara.

ខេមរា