ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។

Thursday, April 8, 2010

វិវាទ​ដី​ធ្លី​នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ

ប្រជាពលរដ្ឋ​​ប្រាំ​បីភូមិ​នៅ​ឃុំ​អមលាំង ខេត្ត​កំពង់​ស្ពឺ​ កំពុង​រៀប​ចំពាក្យ​បណ្ដឹង​មួយ​ក្នុង​រឿង​ដែល​ក្រុម​ហ៊ុន​របស់​លោក​ លី​​ យ៉ុងផាត់​​បាន​​និង​កំពុង​ព្យាយាម​ឈូស​ រំលោភ​យក​ដី​ស្រែ​ចម្ការ​ដែល​ពួក​គាត់​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ក្រោយ​របប​ខ្មែរ​ក្រហម​ត្រូវ​ផ្ដួល​រំលំ។

ប្រជា​ពលរដ្ឋ​មាន​ជីវិត​រស់​នៅ​ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ដី​​ស្រែ ចម្ការ ដើម្បី​ប្រកប​របរធ្វើ​ស្រែ និង​ដាំ​ដំណាំ​ផ្សេងៗ។ ថ្មីៗ​នេះលោក​ហ៊ុន សែន​បាន​ចាត់​ទុក​ដំណាំ​អំពៅ​​ជាការអភិវឌ្ឍ​ឧស្សាហកម្ម​ស្ករ​ស ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​ក្រុម​ហ៊ុន​របស់​លោក​លី​ យ៉ុង​ផាត់​ឲ្យ​ពង្រីក​ដី​ដាំដំណាំ​អំពៅ។

តើ​ការ​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​អមលាំង ​ដោយ​​គ្មាន​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​សមរម្យ​និង​យុត្តិ​ធម៌នេះ​ ជា​ផ្នែក​នៃ​អនុសាសន៍​របស់​សម្ដេចទេ? ប្រសិន​បើ​ថា វា​ជា​ផ្នែក​នៃ​អនុសាសន៍​របស់​សម្ដេច តើ​សម្ដេច​មាន​ដែល​ចេញ​អនុសាសន៍​ឲ្យ​រំលោភ​យក​ដី​​របស់​ប្រជា​កសិករ​ទេ? ពិត​ជា​សម្ដេច​មិន​ដែល​ធ្លាប់​ចេញ​អនុសាសន៍​បែប​នេះ​ទេ។ 

ចុះ​ការអភិវឌ្ឍរបស់​​លោក​លី​ យ៉ុង​ផាត់​​​ដែល​ពុំ​បាន​ដោះ​ស្រាយ​ប្រកប​ដោយ​ភាពសម​រម្យ​និង​យុត្តិ​ធម៌​​ជូន​អ្នក​ភូមិ អាច​ចាត់​ទុក​ថា ជា​ការអភិវឌ្ឍទេ?​  

No comments: