អ្នកណាក៏ដឹងដែរថា នៅកម្ពុជាអំពើពុករលួយកើតមានតាំងពីថ្នាក់ក្រោមកំប៉ិកកំប៉ុករហូតដល់ថ្នាក់ផ្កាយលើមេឃ។
អ្វីដែលគួរឲ្យគ្រោះថ្នាក់បំផុតនោះ គឺស្ថាប័នអប់រំបាននិងកំពុងបង្រៀនក្មេងតូចៗឲ្យចេះសូក។ វិទ្យុសំឡេងសហរដ្ឋអាមេរិកបានដកស្រង់សំដីរបស់លោកហីងចន្ថា ដែលនិយាយថា "ការចំណាយប្រាក់ក្រៅផ្លូវការប្រចាំថ្ងៃចំនួន៥០០០រៀល ស្មើនឹង១,២ដុល្លារអាមេរិកសម្រាប់កូនចំនួន៥នាក់ឱ្យទៅលោកគ្រូ អ្នកគ្រូ"។ នេះបញ្ជាក់ថា អំពើពុករលួយពិតជាកើតមាននៅក្នុងវិស័យអប់រំយ៉ាងពិតប្រាកដណាស់។
ខាងលើនេះ គ្រាន់តែជាពំពើពុករលួយដ័កំប៉ិកកំប៉ុកតែប៉ុណ្ណោះ។ នៅមានអំពើពុករលួយធំៗជាច្រើនទៀតដែលមនុស្សនៅក្នុងពិភពលោកគេដឹងថា កើតមានឡើងម៉ាសេរីដោយគ្មានរដ្ឋអំណាច មន្ត្រីរាជការ ឬរដ្ឋាភិបាលយកចិត្តទុកដាក់ឡើយ ដែលរហូតមកដល់ពេលដែលខេមរាកំពុងតែសរសេរនេះ គ្មានអ្នកប្រព្រឹត្តអំពើពុករលួយណាម្នាក់ត្រូវចាប់ឡើងតុលាការកាត់ទោសប្រហារជីវិតដូចនៅវៀតណាឡើយ។
បើតាមក្រុមអ្នកមិនប្រឆាំងនឹងក្រុមប្រព្រឹត្តអំពើពុករលួយ គាត់បាននិយាយហាក់ដូចជាមិនយល់ ឬធ្វើជាមិនយល់ថា "សព្វថ្ងៃនេះរដ្ឋអនុគ្រោះច្រើនណាស់ដល់មន្ត្រីរាជការ ដូចជាលោកគ្រូអ្នកគ្រូ នគរបាល។ល។ រហូតដល់សព្វថ្ងៃនេះគាត់មានឡានជិះ ខ្លះមានដល់ឡានទំនើបៗទៀតផង"។ (ស៊ិកស៍!)។ នេះបើតាម ខេមរាយល់ពួកគាត់ចង់និយាយថា ការអនុគ្រោះនោះគឺសំដៅដល់ការឆ្លៀតពេលរកស៊ីក្រៅម៉ោងក្នុងពេលធ្វើការរដ្ឋ ដូចជាចេះឆ្លៀតរត់ម៉ូតូឌុប ឬប្រព្រឹត្តអំពើផ្សេងៗដែលពួកគាត់អាចរកប្រាក់ចំណូលបន្ថែមលើប្រាក់ខែប្រមាណពី២០ ទៅ៥០ដុល្លាសហរដ្ឋអាមេរិកនោះ។ ខេមរា ដូចជាមិនយល់សោះថា រដ្ឋាភិបាលគ្មានវិធានការ ឬគ្មានគោលនយោបាយបំបាត់អំពើពុករលួយ តែបែរជាមានការអនុគ្រោះយ៉ាងធំធេងយ៉ាងនេះ។ ខេមរាមិនដឹងថា តើការអនុគ្រោះនោះមានពាក់ព័ន្ធដល់ការកាប់បំផ្លាញឈើព្រៃឬអត់? ប្រសិនបើមាន នោះខេមរា ថ្វីត្បិតតែនៅក្មេងខ្ខី ប៉ុន្តែយល់ថា ជាមហន្តរាយយ៉ាងធំដល់ប្រទេសជាតិ។
ប្រសិនបើលោកអ្នកបានអានអត្ថបទខាងលើ របស់ខេមរា និងចង់មានមតិ មិនថា មតិនោះយ៉ាងណានោះទេ គឺខេមរាសូមស្វាគមន៍ទាំងអស់ ឲ្យតែមតិទាំងនេះមានបំណងចង់បំបាត់អំពើពុករលួយនៅកម្ពុជា។
ទាក់ទងនឹងអំពើពុករលួយនេះសូមចូលទៅអានអត្ថបទរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែមេសានេះ ក្រោមចំណងជើងថា "ការតស៊ូរស់ដោយក្រខ្សត់ក្រោមឥទ្ធិពលអំពើពុករលួយ"។

No comments:
Post a Comment