មានក្រុមហ៊ុនវៀតណាមជាច្រើនចង់ដាក់ទុនវិនិយោគក្នុងវិស័យរ៉ែមាស នៅប្រទេសកម្ពុជា
ការរកឃើញរ៉ែមាស៨,១លានតោននៅប្រទេសកម្ពុជានាពេលថ្មីៗនេះ បានទាក់ទាញក្រុមហ៊ុនវៀតណាមជាច្រើនដែលឥឡូវនេះកំពុងចង់ចូលមកដាក់ទុនរកស៊ីក្នុងវិស័យរ៉ែមាសនៅក្នុងប្រទេសជាបងប្អូននេះ។
លោក ងៀនថាញ់ជុក នាយកសាខាធនាគារកសិកម្ម
ទទួលបន្ទុកផ្នែកពាណិជ្ជកម្មមាស និយាយថារ៉ែរបស់ប្រទេសកម្ពុជា មានជាតិមាសច្រើនបំផុត
នៅអាស៊ីអាគ្នេយ៍ រីឯការរកឃើញរ៉ែរបស់ប្រទេសនេះបានលើកទឹកចិត្តក្រុមហ៊ុនវៀតណាមជាច្រើនឲ្យបង្កើតផែនការធ្វើអាជីវកម្មរ៉ែនៅក្នុងប្រទេសនេះ។
លោកជុក និយាយនៅក្នុងរបាយការណ៍មួយដែលចុះផ្សាយកាលពីថ្ងៃសុក្រ
នៅក្នុងគេហទំព័រព័ត៌មានក្នុងស្រុក VnExpress ថា ពេលឱកាសមកដល់ ក្រុមហ៊ុនរបស់លោកនឹងដាក់ទុនរកស៊ីផ្នែកនេះភ្លាម។
ប៉ុន្តែ លោកកត់សម្គាល់ថា ក្នុងមួយតោនរ៉ែមានមាសតែ២,៣ក្រាមប៉ុណ្ណោះ ជាកម្រិតដែលទាបជាងធម្មតា
ដែលមានរ៉ែមាស៣ក្រាមក្នុងមួយតោន
ដែលជាហេតុនាំឲ្យគម្រោងនេះនឹងមិនអាចទទួលផលចំណេញខ្ពស់ទេ។
មន្ត្រី ប្រទេសកម្ពុជានិយាយកាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុន OZ Minerals មកពីប្រទេសអូស្ត្រាលីបានរកឃើញរ៉ែមាសប្រមាណ៨,១លានតោននៅក្នុងប្រទសកម្ពុជា។
រ៉ែមាសនេះស្ថិតនៅក្នុងតំបន់មួយនៅខេត្តមណ្ឌលគិរី ភាគឦសាន្តនៃប្រទេសកម្ពុជា
នៅជិតព្រំដែនកម្ពុជាវៀតណាម ដែលមានចម្ងាយតែ១០០គីឡូម៉ែតតែប៉ុណ្ណោះពីខេត្តដាក់ឡាក់ដែលជាតំបន់ខ្ពង់រាបកណ្ដាលនៃប្រទេសវៀតណាម។
សារព័ត៌មាន AFP បានរាយការណ៍ដៅយដកស្រង់សំដីរបស់មន្ត្រីម្នាក់ដែលនិយាយថា
ក្រុមហ៊ុនជាតិ និងអន្តរជាតិប្រមាណ៦០ក្រុមហ៊ុន រួមទាំង ក្រុមហ៊ុនមកពី
ប្រទេសអូស្ត្រាលី ប្រទេសចិន ប្រទេសកូរេខាងត្បូង និងប្រទេសវៀតណាមផង
កំពុងស្រាវជ្រាវ និងរុករករ៉ែនៅទូទាំងប្រទេសកម្ពុជា។
លោកងៀន
ថេហ៊ុង
អគ្គនាយកក្រុមហ៊ុនវិនិយោគទុន និងពាណិជ្ជកម្មមាសនិយាយថា
“វាជាឱកាសយ៉ាងល្អណាស់
ប្រសិនបើ ប្រទេសវៀតណាមអាច ដាក់ទុករកស៊ីក្នុងវិស័យរ៉ែនៅកម្ពុជា ទោះបីជាបច្ចេកវិទ្យានៅក្នុងប្រទេសនេះមិនទាន់មានស្តង់ដារ
ខ្ពស់នៅឡើយក៏ដោយ៕
ចូលរួមរំលែកទុក្ខ
ជាតិ ខេមរា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមចំពោះក្រុមគ្រួសារនៃសពទាំងអស់ដែលបានជួបវាសនាអាក្រក់កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ២០១០កន្លងទៅនេះ។
Saturday, May 29, 2010
Wednesday, May 26, 2010
អនុសាសន៍របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន
កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុសាសន៍ ៤ចំណុចដូចខាងក្រោមនេះ៖
- ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលត្រូវបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ដើម្បីបន្តអនុវត្តយន្តការតាមដាននិងត្រួតពិនិត្យឲ្យបានហ្មត់ចត់ទាំងការងារសិក្សាស្រាវជ្រាវ និងការធ្វើអាជីវកម្មលើវិស័យរ៉ែនេះ។ ក្នុងនោះត្រូវចាត់វិធានការបន្ទាន់លើការងារដកហូតនិងបញ្ឈប់សកម្មភាពរុករក និងធ្វើអាជីវកម្មរ៉ែដែលកំពុងតែដំណើរការ ខណៈដែលសកម្មភាពទាំងអស់នោះ កើតមាននូវភាពមិនប្រក្រតី និងបង្កឲ្យមានមហន្តរាយដល់បរិស្ថាន សង្គម សេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ ក្រសួងឧស្សាហកម្មរ៉ែ ថាមពលនិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារវិភាគនិងវាយតម្លៃផលប៉ះពាល់នៃគម្រោង ដើម្បីធ្វើឲ្យប្រាកដថា យើងអាចធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងទប់ស្កាត់បានរាល់ហានិភ័យនានា ដែលអាចកើតមានឡើងជាយថាហេតុពីការធ្វើអាជីវកម្មរ៉ែនេះ។
- ក្រសួងអប់រំ យុវជន និងកីឡាត្រូវសហការជាមួយក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដើម្បីពិនិត្យលទ្ធភាពធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស អំពីជំនាញរូបគព្ភសាស្ត្រ និងភូគព្ភសាស្ត្ររ៉ែបន្ថែមទៀត តាមរយៈការបណ្ដុះបណ្ដាលមន្ត្រីក្នុងរយៈពេលខ្លី និងការផ្ដល់អាហារូបករណ៍ឲ្យទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស និងបើកមហាវិទ្យាល័យភូគព្ភសាស្ត្ររ៉ែ ឲ្យមានដំណើរការឡើងវិញ។
- ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលត្រូវបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អារុធ គ្រប់ប្រភេទ ដើម្បីធានាឲ្យបានថា រាល់សកម្មភាពប្រតិបត្តិការរ៉ែមិនមានការបំផ្លិចបំផ្លាញ ការរុករាន ឬបំពាន តំបន់ដែលជាទីសក្ការៈបូជា តំបន់ព្រៃអភិរក្ស ឬទីពិសិដ្ឋនានា តំបន់មរតកវប្បធម៌ ប្រវត្តិសាស្ត្រ ដែលមានតាំងពីយូរលង់មកហើយនោះទេ។ ពិតណាស់ថា ធនធានទាំងអស់នោះ មានតម្លៃសម្រាប់ការអភិវឌ្ឍ ប៉ុន្តែវាមិនមែនជាជម្រើសតែមួយដាច់ខាតរបស់ យើងនោះទេ ហើយការធ្វើបំពានបែបនេះនោះ យើងនឹងក្លាយទៅជាអ្នកទោសប្រវត្តិសាស្ត្រ ជាអ្នកក្បត់ជាតិនឹងឆន្ទៈរបស់ប្រជាជនដែលពួកគាត់បានផ្ដល់ទំនុកចិត្តដល់យើង ឲ្យធ្វើជាទីពឹងរបស់ពួកគាត់ និងការពារឧត្ដមប្រយោជន៍ជាតិនោះ។ ដូច្នេះ ហេតុផលទាំងអស់នេះ សមល្មមសម្រាប់ យើងត្រូវគិតគូរឲ្យបានវែងឆ្ងាយទៅមុខទៀត។
- ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវប្រើគ្រប់មធ្យោបាយធ្វើការលុបបំបាត់រាល់សកម្មភាពអាជីវកម្មរ៉ែ បែបអនាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ព្រមទាំងត្រូវផ្ដន្ទាទោសជនពាក់ព័ន្ធទាំងអស់នោះ ទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
មជ្ឈមណ្ឌលភ្ញាស់ត្រីសមុទ្រអាចកាត់បន្ថយការប៉ះពាល់ដល់ធនធានត្រីទឹកប្រៃ
មជ្ឈមណ្ឌលភ្ញាស់ត្រីសមុទ្រអាចកាត់បន្ថយការប៉ះពាល់ដល់ធនធានត្រីទឹកប្រៃ: "មណ្ឌលភ្ញាស់ត្រីសមុទ្ររំពឹងថានឹងជួយឆ្លើយតបនឹងតម្រូវការទីផ្សារនិងបន្ថយផលប៉ះពាល់ត្រីធម្មជាតិ។"
លោកអូបាម៉ាចុះហត្ថលេខាលើច្បាប់គាំទ្រសេរីភាពសារព័ត៌មានពិភពលោក
លោកអូបាម៉ាចុះហត្ថលេខាលើច្បាប់គាំទ្រសេរីភាពសារព័ត៌មានពិភពលោក: "ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើច្បាប់ដែលនឹងតាមដានសេរីភាពសារព័ត៌មានពិភពលោកខ្លាំងជាងមុន។"
Tuesday, May 25, 2010
Cambodian Embassy withdraws offer of public debate
Cambodian Embassy withdraws offer of public debate: "Global Witness is disappointed, but not entirely surprised, to hear that the Cambodian Embassy has withdrawn its offer for a public debate with us."
Friday, May 21, 2010
ការងារនិងប្រាក់ខែចិញ្ចឹមជីវិត
នៅពេលធ្វើដំណើរតាមផ្លូវ ខេមរាចេះតែនឹកឆ្ងល់ថា ហេតុអ្វីបានជាបងៗនគរបាល និងទាហានដែលមានប្រាក់ខែប្រហែលពី ៤០ ទៅ៦០ ឬថាយ៉ាងច្រើន១០០ដុល្លាទៅចុះ អាចរស់ ចិញ្ចឹមជីវិត និងកូនចៅរបស់គាត់បាន? ហើយចុះអ្នកខ្លះដែលមានការងារជាមួយក្រុមហ៊ុន ឬអង្គការមិនមែនរដ្ឋាភិបាល ដែលប្រាក់ខែរហូតដល់ទៅ៤០០ ទៅ៥០០ ដុល្លា នៅតែត្អូញត្អែថា ចាយវាយមិនគ្រាន់?
Wednesday, May 19, 2010
ការកើតឡើងនៃពុទ្ធសាសនា(2)
ការកើតឡើងនៃពុទ្ធសាសនា(2): "
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់យល់ដល់គោលគំនិតដែលមេលទ្ធិទាំងនោះជឿកាន់យ៉ាងសុះសាយក្នុងសម័យនោះព្រះអង្គជំទាស់ហើយអធិប្បាយគោលគំនិតថ្មី ការបដិវត្តគោលគំនិតចាស់ទាំងនោះគោលគំនិតដែលមានទម្ងន់ខ្លាំងនិងមានប្រជាប្រិយភាពបំផុតក្នុងសម័យនោះគឺ គោលគំនិតដែលប្រកាន់ថាមនុស្សយើងមានព្រលឹងតូច (អាត្ម័ន) ដែលនៅនែបនិត្យនឹងព្រលឹងធំ (ព្រហ្ម័ន) ដែលជាវិញ្ញាណសាកល ព្រលឹងទាំងនេះតាំងនៅជានិរន្តប៉ុន្តែ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ពិចារណាមើលថា តើមនុស្សគឺជាអ្វី? ប្រកបដោយអ្វីខ្លះ ទ្រង់ពិចារណាឃើញថា មនុស្សប្រកបដោយរាងកាយ (រូប), មានទំនួលរងអារម្មណ៍ (វេទនា), អាចទទួលដឹងបានថាវត្ថុដែលពាល់ត្រូវនោះគឺ អ្វី (សញ្ញា), មានសមត្ថភាពអារកាត់នឹងធ្វើ ឬមិនធ្វើអ្វីក៏បាន (សង្ខារ), មានសេចក្តីចងចាំក្នុងហេតុការណ៍និងបទពិសោធ ទាំងអាចរំលឹកសើរើសេចក្តីចងចាំនោះបាននៅពេលត្រូវការ (វិញ្ញាណ) ពោលគឺ បញ្ចខន្ធ (ខន្ធ ៥) នោះឯងការផ្គុំឡើងនៃរូប វេទនា សញ្ញា សង្ខារ វិញ្ញាណទើបបានកើតជាបញ្ចខន្ធ បញ្ចខន្ធនេះឯងព្រះអង្គត្រាស់ថា មិនស្ថិតនៅជានិរន្តរឡើយមានសភាពប្រែប្រួលគ្រប់ពេលវេលា គោលគំនិតដែលថា ព្រលឹងតូចព្រលឹងធំតាំងនៅជានិរន្តរត្រូវបានជំទាស់ដោយទ្រឹស្តីថ្មីដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាអ្នកត្រួសត្រាយ ព្រះអង្គត្រាស់បង្ហាញទ្រឹស្តីថ្មីថាអ្វីៗទាំងពួងទោះជាមនុស្សឬសត្វទោះជាលោកឬចក្រវាលឬបរិដ្ឋានដែលនៅជុំវិញខ្លួនមនុស្សគ្មានអាត្ម័នឬជាអាត្ម័ននោះទេជីវវត្ថុនិងអជីវវត្ថុទាំងពួងសុទ្ធតែជាអនាត្ម័ន ឬអនត្តា (សព្វេ ធម្មា អនត្តា) ។
គោលគំនិតស្តីពីអនត្តា (អនាត្ម័ន) ចាត់ជាទ្រឹស្តីថ្មីនិងសំខាន់បំផុតការដែលនឹងទទួលស្គាល់គោលគំនិតស្តីពីអនត្តាបាន លុះត្រាតែទទួលស្គាល់ថាអ្វីៗទាំងពួង (សព្វេ ធម្មា) ដែលនៅជុំវិញខ្លួនយើងនេះជាទុក្ខទាំងអស់ ព្រោះពាក្យថាទុក្ខ នេះមានសភាពមិនតាំងនៅជានិរន្តរ ការតាំងនៅជានិរន្តរគឺការស្ថិតនៅជារៀងរហូតដោយឥតប្រែប្រួល ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ថាគ្មានអ្វីដែលតាំងនៅដោយឥតប្រែប្រួលនោះទេ។
នៅទីបំផុត ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏ចាប់ផ្តើមប្រកាសសាសនារបស់ព្រះអង្គថា សារពើវត្ថុទាំងជីវវត្ថុនិងអជីវវត្ថុដែលតាំងនៅជាទូទៅនោះមានលក្ខណៈសាមញ្ញ៣ប្រការ ហៅថា សាមញ្ញលក្ខណៈឬត្រៃលក្ខណ៍គឺអ្វីៗទាំងអស់ក្នុងជីវិត ឬបរិដ្ឋានដែលយើងជួបប្រទះក្នុងជីវិតសុទ្ធតែទាក់ទងនឹងទុក្ខអ្វីៗសុទ្ធតែប្រែប្រួល មិនតាំងនៅជានិរន្ត (អនិច្ចំ) សរុបសេចក្តីថា អនិច្ចំ មិនតាំងជានិរន្តរ ទុក្ខំមានសភាពប្រែប្រួល អនត្តា គ្មានព្រលឹងតូចព្រលឹងធំតាំងនៅ។
សាមញ្ញលក្ខណៈនៃសារពើវត្ថុក្នុងលោកចាត់ទុកថាជាសច្ចភាពខ្ពង់ខ្ពស់បំផុតប៉ុន្តែការដែលព្រះពុទ្ធសាសនាទទួលបានការគោរពរាប់អានពីមហាជននោះមិនមែនពាក្បប្រៀនប្រដៅត្រឹមតែសាមញ្ញលក្ខណៈនេះទេ នៅមានគោលធម៌ជាច្រើនទៀតដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់បង្ហាត់បង្រៀនហើយធ្វើឲ្យអ្នកគោរពរាប់អានទទួលផលប្រយោជន៍គឺ សេចក្តីសុខពិតប្រាកដមកហើយជាច្រើន។ គោលគំនិតស្តីពីសាមញ្ញលក្ខណៈនេះបានរីកសាយភាយទៅដល់ប្រទេសជាច្រើននៅក្នុងពិភពលោក ហើយមាននិន្នាការថានឹងទទួលបានមនុស្សគោរពរាប់អាន កាន់តែច្រើនឡើងរឿយៗ។
គណបក្សប្រជាជនបង្កើតបណ្ដាញប្រតិកម្មរហ័សនៅតាមខេត្តក្រុង
គណបក្សប្រជាជនបង្កើតបណ្ដាញប្រតិកម្មរហ័សនៅតាមខេត្តក្រុង: "ប្រភពពីទីស្ដីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងនៅថ្ងៃទី១៨ ខែឧសភា ថា គណបក្សប្រជាជនកម្ពុជាគ្រោងនឹងបង្កើតក្រុមប្រតិកម្មរហ័សនៅតាមបណ្ដាខេត្តនានា។"
Tuesday, May 18, 2010
បាតុកម្មនៅមុខផ្ទះលោក ហ៊ុន សែន តវ៉ាគម្រោងដីសម្បទាននៅកោះកុង
បាតុកម្មនៅមុខផ្ទះលោក ហ៊ុន សែន តវ៉ាគម្រោងដីសម្បទាននៅកោះកុង: "ការផ្ដល់ដីសម្បទានច្រើនម៉ឺនហិកតារ ឲ្យទៅក្រុមហ៊ុនឯកជន ដើម្បីធ្វើការអភិវឌ្ឍ គឺមិនត្រឹមតែ មិនបានទទួលការសាទរនោះទេ ប៉ុន្តែប្រជាពលរដ្ឋច្រើនពាន់គ្រួសារ នៅក្នុងខេត្តកោះកុង មានការក្ដៅក្រហាយក្នុងចិត្ត ដោយសារតែបាត់បង់ដីធ្លីនេះ។"
សមាធិធ្វើឱ្យជីវិតមានក្តីសង្ឃឹម ហើយទាក់ទាញចំណាប់អាម្មណ៍
សមាធិធ្វើឱ្យជីវិតមានក្តីសង្ឃឹម ហើយទាក់ទាញចំណាប់អាម្មណ៍: "ដំណើរការតស៊ូរបស់ភិក្ខុ ហឿន សំនៀង បង្ហាញពីសារៈសំខាន់នៃសមាធិនិងក្តីសង្ឃឹមក្នុងជីវិត។"
សុខភាពសត្វ និងមនុស្ស
ប្រទេសកាណាដា កំពុងដាក់ទុនក្នុងទឹកប្រាក់២លានដុល្លាលើសុខភាពសត្វ ចុះប្រទេសកម្ពុជាដាក់ទុកឬចំណាយប្រាក់ជាតិប៉ុន្មានដែរលើសុខភាពមនុស្ស។
Canada invests 2 mln in animal health
Canada invests 2 mln in animal health
Thursday, May 13, 2010
សង្គមស៊ីវិលព្រួយបារម្ភអំពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុន
សង្គមស៊ីវិលព្រួយបារម្ភអំពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុន: "សង្គមស៊ីវិលសម្តែងការព្រួយបារម្ភចំពោះការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដោយមិនស្របច្បាប់។ "
គណៈប្រតិភូព្រឹទ្ធសភា ចុះពិនិត្យករណីជម្លោះដីធ្លីនៅអមលាំង ខេត្តកំពង់ស្ពឺ
គណៈប្រតិភូព្រឹទ្ធសភា ចុះពិនិត្យករណីជម្លោះដីធ្លីនៅអមលាំង ខេត្តកំពង់ស្ពឺ: "បញ្ហាជម្លោះដីនៅខែត្រកំពង់ស្ពឺជាច្រើនកន្លែង បានអូសបន្លាយអស់រយៈពេលជាយូរមកហើយ មិនទាន់មានដំណោះស្រាយណាមួយ សមស្របពីអាជ្ញាធរខែត្រនៅឡើយទេ មកទល់ពេលនេះមានមន្ត្រីសិទ្ធិមនុស្សនៃព្រឹទ្ធសភាបានចុះទៅសាក សួរ និងស្រាវជ្រាវអំពីករណីជម្លោះដីធ្លីនីមួយៗ ដើម្បីដោះស្រាយបញ្ហា។"
Tuesday, May 11, 2010
កូននិងសង្គម
ចំណងជើងដើម "កូនមាសឪពុកទាំងប្រុសស្រី ចូរកូនចាំ" (អគ្គបណ្ឌិត ប៊ុត សាវង្ស)
សម្បត្តិក្នុងលោកមិនអាចគ្រប់ | មិនអាចបញ្ឈប់នូវតណ្ហា |
មានតែខ្លួនឯងឈប់ត្រូវការ | ដោយសារបញ្ញាទើបបានគ្រប់។ |
សម្បត្តិក្នុងលោកមិនអាចល្អ | ស្មើនិងធម៌សនាំចាកភព |
ធម៌ពិតកូនឪត្រូវសេពគប់ | ព្រមទាំងគោរពខ្លួនឯងផង។ |
រូបសល្អរាងគួរស្រឡាញ់ | តែចាញ់ល្អចិត្តគំនិតជា |
មិនយូរប៉ុន្មានរូបជរា | ឯចិត្តល្អជាមិនចាស់ឡើយ។ |
កូនមាសឪពុកចូរកុំភ្លេច | ធម៌ថ្លៃជាងពេជ្រនាំដល់ត្រើយ |
មានរូបមានរោគឥតស្រាកស្បើយ | កូនអឺយព្រះធម៌មិនចេះឈឺ។ |
បើកូនរៀនធម៌អប់រំចិត្ត | ប្រព្រឹត្តសុចរិតចិត្តកូនភ្លឺ |
ជីវិតត្រូវស្លាប់រូបត្រូវឈឺ | ប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេ។ |
ចិត្តភ្លឺៗខ្លាំងជាងសុរិយា | ភ្លឺដោយបញ្ញាចិត្តទំនេរ |
កើតចាស់ឈឺស្លាប់ព្រោះក្ដីស្នេហ៍ | ឯចិត្តទំនេរផុតទុក្ខហោង៕ |
Monday, May 10, 2010
សង្គមស្ងប់សុខព្រោះសីលធម៌ សង្គមវឹកវរព្រោះព្រងើយកន្តើយ
សង្គមស្ងប់សុខព្រោះសីលធម៌ សង្គមវឹកវរព្រោះព្រងើយកន្តើយ: "
យស្ស អច្ចន្តទុស្សីល្យំ មាលុវា សាលមិវោត្ថតំ ករោតិ សោ តថត្តានំ យថា នំ ឥច្ឆតី ទិសោ ។
កង្វះសីលធម៌គ្របសង្កត់បុគ្គលណា គួរនាដូចជាពួរជ្រៃដែលព័ន្ធព័ទ្ធដើមសាលព្រឹក្សបុគ្គលនោះឈ្មោះថាកំពុង ធ្វើខ្លួនឯងឲ្យដូចជាត្រូវចោរចាប់ជាចំណាប់ខ្មាំងដូច្នោះ។
សីលធម៌គឺជា គោលចរិយាល្អរបស់មនុស្ស ជាលក្ខខណ្ឌកំណត់ឲ្យឃើញថា ទង្វើណាគួរចៀសវាង ព្រោះបើធ្វើ នឹងនាំមកនូវទុក្ខក្តៅក្រហាយ និងឲ្យឃើញថា ទង្វើណាគួរប្រព្រឹត្ត ព្រោះបើធ្វើនឹងនាំមកនូវសេចក្តីស្ងប់សុខសីលធម៌ចាត់ជាឫសគល់សំខាន់ក្នុងការជួយជ្រោមជ្រែងសន្តិសុខសន្តិភាព និងស្ថេរភាពក្នុងពិភពលោក ព្រោះថាបើមនុស្សជាតិនាំគ្នាប្រព្រឹត្តតាមគោលសីលធម៌ ពិភពលោកមុខជានឹងមិនមានបញ្ហាវឹកវរយ៉ាងពិតប្រាកដមនុស្សជាតិនឹងមិនបៀតបៀនគ្នា មិនយកប្រៀបលើគ្នា មិនរងទុក្ខកម្សត់ទុគ៌ត និងមិនរស់នៅដោយភេរវភាពដូចសព្វថ្ងៃនេះទេ។
ប៉ុន្តែសង្គមមនុស្សពុំមែនមានសុខសន្តិភាពពិតប្រាកដឡើយ ព្រោះហេតុថា មនុស្សនៅខ្វះសីលធម៌ នៅព្រងើយកន្តើយចំពោះសីលធម៌នៅឡើយ ប្រការដែលសំខាន់គឺ នៅមិនទាន់ឃើញសារៈសំខាន់ពិតប្រាកដរបស់សីលធម៌ នៅឡើយ ទើបបានជាបណ្តែតបណ្តោយឲ្យអសីលធម៌ចូលមកមានឥទ្ធិពលលើខ្លួនគឺ បណ្តែតបណ្តោយខ្លួនឲ្យអន្ទោលទៅតាមអំណាចនៃចំណង់តណ្ហា ប្រព្រឹត្តកន្លងសីលធម៌ដោយឥតខ្មាស់អៀន ដូចជា គ្មានចិត្តមេត្តាករុណា ចូលចិត្តតែបណ្តុះពូជអំពើហិង្សា កាប់សម្លាប់បៀតបៀនគ្នា គំរាមកំហែងគ្នាយកចាញ់ឈ្នះគ្នាដោយកម្លាំងអាវុធ ដោយបកម្លាំងបក្សពួក ឬដោយកម្លាំងបាយ ខ្វះឧយ្យាមភាពក្នុងការធ្វើអាជីវកម្មដោយសុចរិតគិតតែពីអំពើ ឆបោក កេងប្រវ័ញ្ច ស៊ីសំណូកសូកប៉ាន់ ប្រព្រឹត្តអំពើពុករលួយ ស៊ីតាមខ្សែ លួចឆក់ប្លន់ យកប្រៀបគ្នា ជាដើម បុគ្គលដែលមានកិរិយាប្រព្រឹត្តបែបនេះ ឈ្មោះថា ជាជនខ្វះសីលធម៌ជនខ្វះសីលធម៌រស់នៅក្នុងក្រុមឬសង្គមណា ក្រុមឬសង្គមនោះមានតែបញ្ហាវឹកវរ ច្របូកច្របល់ គ្មានសេចក្តីសុខសាន្តឡើយ។
រីជនខ្វះសីលធម៌នោះគួរនាដូចជាដើមសាលព្រឹក្សដែលត្រូវពួរជ្រៃរួបរឹតសង្កត់សង្កិនទាំងដើមនិងគួរនាដូចជាត្រូវ ចោរចាប់ឃុំឃាំងជាចំណាប់ខ្មាំង សាលព្រឹក្សដែលត្រូវពួរជ្រៃរឹតរួតបែបនេះតែងមិនចម្រើនលូតលាស់ មិនយូរក៏ត្រូវបញ្ឈរដើមងាប់ទៅ មនុស្សដែលត្រូវចោរឃុំឃាំងតែងគ្មានសេរីភាពឬឥស្សរភាពជារបស់ខ្លួនឯងទេទោះបីនឹងធ្វើអ្វីក៏មិនបាន យ៉ាងណាមិញ ជនដែលត្រូវអសីលធម៌គ្របសង្កត់ក៏យ៉ាងនោះដែរគឺក្លាយជាទាសភាពនៃអំពើគម្រក់ថោកទាបដែលខ្លួនជាអ្នកបង្កឡើងជារៀងរហូតទៅទាំងបានទទួលផលវិបាកនៃបាបកម្មគឺ ទុក្ខទោម្នេញកង្វល់ខ្វល់ព្រួយ និងបញ្ហាក្តៅក្រហាយជារឿយៗ ខ្លួនឯងហាក់នឹងថា គ្មានសេរីភាពឬឥស្សរភាពឡើយ ហេតុនោះ កាលបើត្រូវការសុភមង្គល សន្តិភាព សេរីភាព ឬ ឥស្សរភាពខាងផ្លូវចិត្តបុគ្គលមិនគប្បីប្រព្រឹត្តកន្លងសីលធម៌ឡើយ មិនធ្វើខ្លួនឲ្យជាមនុស្សខ្វះសីលធម៌ គឺមិនធ្វើខ្លួនឲ្យដូចជាដើមសាលព្រឹក្សដែលត្រូវពួរជ្រៃរួបរឹតនិងមិនធ្វើខ្លួនឲ្យដូចជាត្រូវចោរឃុំឃាំងឡើយ។
សង្គមមនុស្សនឹងសុខដុមរមនាបានព្រោះអាស្រ័យសីលធម៌ បើខ្វះសីលធម៌សង្គមមនុស្សមានតែបញ្ហាក្តៅក្រហាយដំណោះស្រាយបញ្ហាក្តៅក្រហាយផ្សេងៗក្នុងពិភពលោកត្រូវចាប់ផ្តើមត្រង់ការធ្វើឲ្យមនុស្សមានសីលធម៌ ប្រព្រឹត្ត តាមគោលសីលធម៌ឲ្យបានច្រើនបើសីលធម៌ត្រូវបានយកមកប្រើជាគោលការណ៍ក្នុងការទ្រទ្រង់ជីវិត និងក្នុងការធ្វើការងារផ្សេងៗ ធានាបានថា សន្តិសុខក្នុងក្រុមឬសង្គមមុខជានឹងកើតមានយ៉ាងពិតប្រាកដ។
"

ក្រុមហ៊ុនលោក លី យ៉ុងផាត់ ឈូសឆាយដី និងផ្ទះរបស់អ្នកភូមិអមលាំងអស់១ខ្នង
ក្រុមហ៊ុនលោក លី យ៉ុងផាត់ ឈូសឆាយដី និងផ្ទះរបស់អ្នកភូមិអមលាំងអស់១ខ្នង: "បញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ វាងអ្នកភូមិអមលាំង និងក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ (Sugar) ដែលជាក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជានោះ មិនទាន់បានបញ្ចប់នៅឡើយទេ។ អ្នកភូមិបានអះអាងថា ពួកគេមានជាច្រើនគ្រួសារ ប្រឈមនឹងការបាត់បង់ដីស្រែរបស់ខ្លួន។"
សាលាដំបូងខេត្តកោះកុងកោះហៅតំណាងអ្នកភូមិចូលបំភ្លឺរឿងទំនាស់ដីធ្លី
សាលាដំបូងខេត្តកោះកុងកោះហៅតំណាងអ្នកភូមិចូលបំភ្លឺរឿងទំនាស់ដីធ្លី: "អ្នកភូមិប្រមាណជា ២០នាក់ បាននាំគ្នាទៅគាំទ្រតំណាងរបស់ខ្លួន ដែលចូលទៅបំភ្លឺពីករណីដីធ្លី ក្នុងបទព្រហ្មទណ្ឌ ដែលកោះហៅដោយតុលាការខេត្តកោះកុង នៅថ្ងៃច័ន្ទ ទី១០ ខែមេសា ដោយគ្រាន់តែតំណាងរូបនេះ ជួសជុលផ្ទះលើដី ដែលពុំទាន់មានការដោះស្រាយចប់សព្វគ្រប់នោះ។"
Subscribe to:
Posts (Atom)