ចំណងជើងដើម "កូនមាសឪពុកទាំងប្រុសស្រី ចូរកូនចាំ" (អគ្គបណ្ឌិត ប៊ុត សាវង្ស)
សម្បត្តិក្នុងលោកមិនអាចគ្រប់ | មិនអាចបញ្ឈប់នូវតណ្ហា |
មានតែខ្លួនឯងឈប់ត្រូវការ | ដោយសារបញ្ញាទើបបានគ្រប់។ |
សម្បត្តិក្នុងលោកមិនអាចល្អ | ស្មើនិងធម៌សនាំចាកភព |
ធម៌ពិតកូនឪត្រូវសេពគប់ | ព្រមទាំងគោរពខ្លួនឯងផង។ |
រូបសល្អរាងគួរស្រឡាញ់ | តែចាញ់ល្អចិត្តគំនិតជា |
មិនយូរប៉ុន្មានរូបជរា | ឯចិត្តល្អជាមិនចាស់ឡើយ។ |
កូនមាសឪពុកចូរកុំភ្លេច | ធម៌ថ្លៃជាងពេជ្រនាំដល់ត្រើយ |
មានរូបមានរោគឥតស្រាកស្បើយ | កូនអឺយព្រះធម៌មិនចេះឈឺ។ |
បើកូនរៀនធម៌អប់រំចិត្ត | ប្រព្រឹត្តសុចរិតចិត្តកូនភ្លឺ |
ជីវិតត្រូវស្លាប់រូបត្រូវឈឺ | ប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេ។ |
ចិត្តភ្លឺៗខ្លាំងជាងសុរិយា | ភ្លឺដោយបញ្ញាចិត្តទំនេរ |
កើតចាស់ឈឺស្លាប់ព្រោះក្ដីស្នេហ៍ | ឯចិត្តទំនេរផុតទុក្ខហោង៕ |
No comments:
Post a Comment