- ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលត្រូវបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ដើម្បីបន្តអនុវត្តយន្តការតាមដាននិងត្រួតពិនិត្យឲ្យបានហ្មត់ចត់ទាំងការងារសិក្សាស្រាវជ្រាវ និងការធ្វើអាជីវកម្មលើវិស័យរ៉ែនេះ។ ក្នុងនោះត្រូវចាត់វិធានការបន្ទាន់លើការងារដកហូតនិងបញ្ឈប់សកម្មភាពរុករក និងធ្វើអាជីវកម្មរ៉ែដែលកំពុងតែដំណើរការ ខណៈដែលសកម្មភាពទាំងអស់នោះ កើតមាននូវភាពមិនប្រក្រតី និងបង្កឲ្យមានមហន្តរាយដល់បរិស្ថាន សង្គម សេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ ក្រសួងឧស្សាហកម្មរ៉ែ ថាមពលនិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារវិភាគនិងវាយតម្លៃផលប៉ះពាល់នៃគម្រោង ដើម្បីធ្វើឲ្យប្រាកដថា យើងអាចធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងទប់ស្កាត់បានរាល់ហានិភ័យនានា ដែលអាចកើតមានឡើងជាយថាហេតុពីការធ្វើអាជីវកម្មរ៉ែនេះ។
- ក្រសួងអប់រំ យុវជន និងកីឡាត្រូវសហការជាមួយក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដើម្បីពិនិត្យលទ្ធភាពធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស អំពីជំនាញរូបគព្ភសាស្ត្រ និងភូគព្ភសាស្ត្ររ៉ែបន្ថែមទៀត តាមរយៈការបណ្ដុះបណ្ដាលមន្ត្រីក្នុងរយៈពេលខ្លី និងការផ្ដល់អាហារូបករណ៍ឲ្យទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស និងបើកមហាវិទ្យាល័យភូគព្ភសាស្ត្ររ៉ែ ឲ្យមានដំណើរការឡើងវិញ។
- ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលត្រូវបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អារុធ គ្រប់ប្រភេទ ដើម្បីធានាឲ្យបានថា រាល់សកម្មភាពប្រតិបត្តិការរ៉ែមិនមានការបំផ្លិចបំផ្លាញ ការរុករាន ឬបំពាន តំបន់ដែលជាទីសក្ការៈបូជា តំបន់ព្រៃអភិរក្ស ឬទីពិសិដ្ឋនានា តំបន់មរតកវប្បធម៌ ប្រវត្តិសាស្ត្រ ដែលមានតាំងពីយូរលង់មកហើយនោះទេ។ ពិតណាស់ថា ធនធានទាំងអស់នោះ មានតម្លៃសម្រាប់ការអភិវឌ្ឍ ប៉ុន្តែវាមិនមែនជាជម្រើសតែមួយដាច់ខាតរបស់ យើងនោះទេ ហើយការធ្វើបំពានបែបនេះនោះ យើងនឹងក្លាយទៅជាអ្នកទោសប្រវត្តិសាស្ត្រ ជាអ្នកក្បត់ជាតិនឹងឆន្ទៈរបស់ប្រជាជនដែលពួកគាត់បានផ្ដល់ទំនុកចិត្តដល់យើង ឲ្យធ្វើជាទីពឹងរបស់ពួកគាត់ និងការពារឧត្ដមប្រយោជន៍ជាតិនោះ។ ដូច្នេះ ហេតុផលទាំងអស់នេះ សមល្មមសម្រាប់ យើងត្រូវគិតគូរឲ្យបានវែងឆ្ងាយទៅមុខទៀត។
- ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវប្រើគ្រប់មធ្យោបាយធ្វើការលុបបំបាត់រាល់សកម្មភាពអាជីវកម្មរ៉ែ បែបអនាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ព្រមទាំងត្រូវផ្ដន្ទាទោសជនពាក់ព័ន្ធទាំងអស់នោះ ទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ចូលរួមរំលែកទុក្ខ
ជាតិ ខេមរា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមចំពោះក្រុមគ្រួសារនៃសពទាំងអស់ដែលបានជួបវាសនាអាក្រក់កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ២០១០កន្លងទៅនេះ។
Wednesday, May 26, 2010
អនុសាសន៍របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន
កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុសាសន៍ ៤ចំណុចដូចខាងក្រោមនេះ៖
Labels:
ហ៊ុន សែន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment