ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។

Friday, November 26, 2010

អ្នក​ណា​ទទួល​ខុស​ត្រូវ​ចំពោះ​មរណភាព​លើ​ស្ពាន​កោះ​ពេជ្រ?

ក្នុង​ស្ថាន​ភាព​គួរ​ឲ្យ​រន្ធត់​ តក់​ស្លុតនា​ពេល​ថ្មីៗ​នេះ​ មាន​មតិ​ជា​ច្រើន​​បាន​​វិភាគ​ទៅលើ​​ស្ថាន​ភាពនៃ​ការទទួល​ខុស​ត្រូវ​របស់​​អ្នក​បង្ក​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​នេះ។​ 

ព្រឹកម៉ិញ​នេះ នៅ​ពេល​កំពុង​ញ៉ាំ​អាហារ ខេមរាក៏​បាន​​​ឮ​លោក​ សម ឆាយា ពន្យល់​អំពី​អំពើ​ល្អ​របស់​រាជរដ្ឋាភិបាល ជាពិសេស​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ ជាតិ ខេមរា សូម​ស្វាគមន៍ និង​គាំ​ទ្រ​ទាំង​ស្រុង​ចំពោះ​អ្វី​ដែល​លោក​ ឆាយ៉ា​ អធិប្បាយ និង​សូម​កោត​សរសើរ​ដល់​​កិច្ច​ប្រឹង​ប្រែង​របស់រាជរដ្ឋា​ភិបាល ជាពិសេស​​​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

ប៉ុន្តែ​ ខេមរា នៅ​មាន​ចម្ងល់​ថា ចំពោះ​ព្រឹត្តិ​ការណ៍​គួរ​ឲ្យ​រន្ធត់ តក់​ស្លុត ដែល​​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​រាប់​រយ​នាក់​នេះ តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ? ក្រុម​ហ៊ុន​ កោះ​ពេជ្រ? រាជរដ្ឋា​ភិបាល? ប្រជាពលរដ្ឋ?

ខេមរា​​គិត​ថា ដើម្បី​ឲ្យ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ និង​ដើម្បី​ឲ្យ​ញាតិ​មិត្ត​របស់​សាក​សព​ទាំង​នោះ​​​ស្ងប់​អារម្មណ៍ រាជរដ្ឋាភិបាល ឬ​អង្គភាព​មាន​សមត្ថ​កិច្ច​ត្រូវ​រកឲ្យ​ឃើញ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ យក​មក​កាត់​ទោស ព្រោះ​បើ​តាម​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន សែន ​ព្រឹត្តិការណ៍​នេះ​ជា​ការ​សម្លាប់​រង្គាល​ទី២ ក្នុង​ពេល​ជាង​៣០​ឆ្នាំ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម។

ដើម្បី​បង្ហាញ​ភាព​ស្មោះ​ត្រង់​ ភាព​បរិសុទ្ធ​ និង​​អំពី​ពើ​ល្អ​របស់​រាជរដ្ឋា​ភិបាល ដូច​ដែល​លោក​សម​ ឆាយា​បាន​និយាយ​នោះ សូម​ឲ្យ​សម្ដេច​ចាត់​វិធាន​ការ​ស៊ើប​អង្កេត​ឯករាជ​មួយ​ ដើម្បី​ចាប់​អ្នក​ទទួល​ខុស​ត្រូវ​មក​កាត់​ទោស។ 

ជីវិត​មនុស្ស​ថ្លៃ​មិន​អាច​លក់​ដូរ​បាន​ទេ។ ដូច្នេះ​ រាជរដ្ឋា​ភិបាល​មិន​ត្រូវ​​បញ្ចប់ ករណី​សម្លាប់​រង្គាល​ជា​ប្រវត្តិ​សាស្ត្រ​នេះ ដោយ​ត្រឹម​តែ​​​ឧបត្ថម្ភ​ ៤ ទៅ​៥ ពាន់​ដុល្លារ​​ដល់​ញាតិ​មិត្ត​របស់​ជន​រង​គ្រោះ​​ជា​ថ្នូរ​នៃ​ការ​បញ្ចប់​រឿង​ក្ដី​នោះ​ទេ។

ដរាប​ណា​ រាជរដ្ឋាភិបាល​កម្ពុជា ឬ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ មិន​អាច​វែកមុខ​អ្នក​ទទួល​ខុសត្រូវ​ទេ ដរាប​នោះ ជាតិ​ ខេមរា​ ​នៅ​តែ​យល់​ថា រដ្ឋាភិបាល​អសមត្ថភាព ព្រម​ទាំង​មិន​បាន​បញ្ជាក់​​អំពី​ភាព​ស្មោះ​ត្រង់​ និង​ភាព​បរិសុទ្ធ​របស់​ខ្លួន​ដដែល។ ចំណែក​ឯការ​ប្រមូល​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នោះ​ គ្រាន់​តែ​​ជា​សកម្ម​ភាព​បំភាន់​សាធារណជន ឬ​​ជា​អំពើ​ដែល​ធ្វើ​ឲ្យ​សាធារណជន​ភ្លេច​គិត​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ជន​ខិល​ខូច​តែ​ប៉ុណ្ណោះ។

សូម​អរគុណ
ជាតិ ខេមរា

Friday, October 22, 2010

មិន​ពេញ​ចិត្ត​ការងារ​របស់​នគរបាល​ចរាចរណ៍?

ថ្ងៃ​នេះ​ដោយ​​ទ្រាំ​មិន​បាន​នឹង​អំពើ​របស់ ​ក្រុម​នគរបាល​ចរាចរណ៍​ដែល​​ភាគ​ច្រើន​​ប្រព្រឹត្ត​​មិន​​គប្បី​នឹង​​​ច្បាប់​​ និង​ចំពោះ​ប្រជាពលរដ្ឋ​ ដូច្នេះ​ខេមរា​ក៏​ចាប់​បើក​កុំ​ព្យូ​ទ័រ​ចូល​មក​សរសេរ​កំណត់​ហេតុ​​បញ្ចេញ​ មតិ​ ស្ដីពី​ "ការមិន​ពេញ​ចិត្ត​​ចំពោះ​ការងារ​របស់​ក្រុម​នគរបាល​ចរាចរណ៍" ​ដោយ​​សារ​​​​មូល​​ហេតុ​ដូច ខាង ក្រោម៖ 
ការ​ងារ​របស់​នគរបាល​ចរាចរណ៍​មួយ​ផ្នែក​ធំ​គឺ​គ្មាន​ភាព​ស្មោះ​ត្រង់ ​នឹង​ច្បាប់​ចរាចរណ៍​​និង​ម៉ែ​ឪ កូន​ចៅ និង​បង​ប្អូន​របស់​គាត់​ទេ​។ ពួក​គាត់​ឆ្លៀត​យក​ច្បាប់​នេះ​ មក​ប្រើ​​ដើម្បី​​ចាប់​ជម្រិត​ប្រជា​ពល​រដ្ឋ​ដែល​​ទន់​ខ្សោយ​ទារ​យក​ប្រាក់​ ដាក់​ហោ​ប៉ៅខ្លួន។​ បើមិន​ជឿ​ខេមរា​ទេ សូម​តាម​សង្កេត​មើល​ដោយ​ខ្លួន​ឯង​ចុះ។​
ព្រោះ​ខេមរា​ សង្កេត​ឃើញថា នៅ​តាម​ដង​ផ្លូវ​ពួក​គាត់​ (នគរបាល​ចរាចរណ៍) មាន​អកប្បកិរិយា ពួន​ស្ទាក់​ ចាំ​មើល​ឲ្យ​តែ​ឃើញ ប្រជាពលរដ្ឋ ជ្រុល​បន្តិច គាត់​ស្ទុះ​​ចង្អុល និង​ឃាត់​ប្រជា​ពល​រដ្ឋ​សម្លុត​ទារ​ប្រាក់​ ដែល​ភាគ​ច្រើន​កម្រ​យក​ទៅ​ឲ្យ​រដ្ឋ​ណាស់។
ប្រសិន​បើ​ គាត់​ពិត​ជា​ស្មោះ​ត្រង់​ក្នុង​ការ​ចុះ​បំពេញ​ភារកិច្ច​ដើម្បី​សណ្ដាប់​ ធ្នាប់​ចរាចរណ៍​​ និង​ពិត​ជា​នគរបាល​ដែល​មាន​បេសកកម្ម​ដើម្បី​បម្រើ​​ប្រជាពលរដ្ឋ​ដោយ​ស្មោះ​ មែន ហេតុ​​អ្វី​ពួក​គាត់​ចាំ​បាច់​ធ្វើ​​​របៀប​ពួន​ស្ទាក់​ដូច្នេះ?​
ពួកគាត់ ​គប្បី​ឈរ​នៅ​ជិតៗ​​បង្គោល​ភ្លើង​​ស្តុប (ភ្លើង​បញ្ជា​ចរាចរណ៍) ឬ​នៅ​តាម​កែង​ដែល​គេ​អាច​មើល​ឃើញ​ ​​ដើម្បី​ជា​សញ្ញា​ប្រាប់​អ្នក​ធ្វើ​ដំណើរ​​ទាំង​អស់​ថា ពួក​គាត់​អាច​ប្រព្រឹត្ត​ខុស​ច្បាប់​ចរាចរណ៍។
សូម​មេត្តា​ផ្ដល់​យោបល់​ទាក់​ទងនឹង​បញ្ហា​នេះ​ផង ព្រោះ​ថា ជូន​កាល​ការ​បញ្ចេញ​មតិ​របស់​ខេមរា​ អាច​នឹង​មិន​សម​ទំនង​ទេ។ 
សូម​អរគុណ,
ខេមរា 

Thursday, September 30, 2010

ព្រះរាជក្រឹត្យកែសំរួលព្រំប្រទល់រដ្ឋបាល​ រវាងរាជធានីនិងខេត្តកណ្តាល

ព្រះរាជក្រឹត្យកែសំរួលព្រំប្រទល់​រដ្ឋបាល រវាង​​រាជធានី​និង​ខេត្តកណ្តាល

រាជធានីភ្នំពេញ ៖ ព្រះ​រាជក្រឹត្យ​ឡាយព្រះ​ហស្តលេខាដោយ​ព្រះមហាក្សត្រ​ថ្ងៃទី២០ កញ្ញា ត្រូវ​បាន​ប្រកាស​ដោយ​កាត់​យកឃុំ​ចំនួន២០​នៃ​ខេត្ត​កណ្តាលបញ្ជូលមកក្នុង​រាជ​ធានី​ភ្នំពេញគឺ៖
  1. ឃុំព្រែកព្នៅ​ ឃុំសំរោង​ និងឃុំ​ពញា​ពន់ ស្រុកពញាឮ ខេត្ត​កណ្តាល ត្រូវ​បានបញ្ចូល​មក​ក្នុង​ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ ។ 
  2. ឃុំ ពន្សាំង ឃុំស្នោរ ឃុំ​ឪឡោក ឃុំបឹង​ធំ​ ឃុំកំបូល និងឃុំ​កន្ទោក ស្រុកអង្គស្នួល ខេត្ត​កណ្តាល ត្រូវ បានបញ្ចូល​មកក្នុងខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ។
  3. ​ឃុំ​គង​នយ ឃុំទៀន ឃុំរលូស ឃុំស្ពានថ្ម និង​ឃុំ​ព្រែក​កំពឹស ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ​​ត្រូវ​បានបញ្ចូលមកក្នុងខណ្ឌដង្កោ​​ រាជ ធានីភ្នំពេញ​។ 
  4. ​ឃុំ​វាលស្បូវ ឃុំព្រែក​ឯង ឃុំ​ក្បាលកោះ និង​ឃុំ​ព្រែកថ្មី ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ត្រូវ​បាន​បញ្ចូល​មកក្នុង​ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ។ 
  5. ឃុំបាក់ខែង និង ឃុំកោះ​ដាច់ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ត្រូវ​បានបញ្ចូលមកក្នុង​ខណ្ឌ​ប្ញស្សីកែវ​ រាជ​ធានី​ភ្នំពេញ ។​ 
កាលពីថ្ងៃ២៨​ កញ្ញា សាលារាជធានីភ្នំពេញក៏បានជំរុញការងារនេះដែរ ៕

នាយក​រដ្ឋមន្ត្រី​​ស្នើ​ឱ្យ​តុលាការ​បោះបង់​ការ​ចោទ​ប្រកាន់​ក្រុម​កម្មករ​ដែល​ទាម​ទារ​​ដំឡើង​បៀវត្សរ៍​

នាយក​រដ្ឋមន្ត្រី​​ស្នើ​ឱ្យ​តុលាការ​បោះបង់​ការ​ចោទ​ប្រកាន់​ក្រុម​កម្មករ​ដែល​ទាម​ទារ​​ដំឡើង​បៀវត្សរ៍​: "

នៅ​ថ្ងៃ​ពុធ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​អំពាវនាវ​ដល់​តុលាការ​ឱ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​តំណាង​កម្មករ​​និង​មេ​ដឹកនាំ​សហជីព​ ដែល​បាន​ដឹកនាំ​ធ្វើ​កូដកម្ម​កាល​ពី​សប្តាហ៏​មុន​ ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ ហើយ​ឱ្យ​ថៅកែ​រោងចក្រ​អនុញ្ញាត​ឱ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ។​ សេចក្តី​អធិប្បាយ​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​GMAC​ បាន​ច្រាន​ចោល​សំណើ​របស់​លោក​អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ​ដែល​បាន​សុំ​ឱ្យ​ភាគី​ក្រុមហ៊ុន​ ដក​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​តំណាង​កម្មករ​ ចំពោះ​ការ​ធ្វើ​កូដកម្ម​ពី​តុលាការ​ និង​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ធ្វើការ​វិញ។​ តំណាង​សហជីព​ បាន​ស្វាគមន៏​ដល់​សំណើរ​បស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ លោក​ចង់​ឱ្យ​មាន​វិធានការ​ទាំង​ឡាយ​ ដែល​ត្រូវ​រក​ការ​ស្រុះស្រួល​គ្នា​តាម​រយៈ​ ការ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ និង​ការ​បញ្ឃប់​ការប្តឹង​ផ្តល់​គ្នា។

«ខ្ញុំ​សុំ​ស្នើ​ទៅ​តុលាការ​ឱ្យ​បញ្ឈប់​ការ​ចោទប្រកាន់​ ចំពោះ​កម្មករ​ និង​មេដឹកនាំ​សហជីព ​ហើយ​សុំ​គ្រប់​រោងចក្រ​មេត្តា​ទទួល​យក​កម្មករ​ឱ្យ​ចូល​ធ្វើការ​វិញ។​ នេះ​គឺ​ជា​​ដំណោះ​ស្រាយ​ឈ្នះ​ឈ្នះ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បញ្ចាក់​ថា​ បើ​ក្រុមហ៊ុន​នៅតែ​បន្ត​ការ​ប្តឹងផ្តល់​នៅ​តុលាការ​ ការ ធ្វើ​កូដកម្ម​នៅ​តែ​បន្ត។

«ថៅកែ​រោងចក្រ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​សុខទុក្ខ​របស់​កម្មករ​ ប្រាក់ឈ្នួល​ និង​ប្រាក់​កម្រៃ​ផ្សេងៗ។​ បើ​ ថៅកែ​រោងចក្រ​អាច​ដំឡើង​បាន​ ថៅកែ​ខិតខំ​ដំឡើង។​ ឯ​កម្មករ​ត្រូវ​ខំ​ប្រឹង​ធ្វើការ​ឱ្យ​បានល្អ ​ដើម្បី​រោង ចក្រ​បាន​ចំណេញ»។

លោក​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា ​បាន​ថ្លែងថា ​នេះ​ជា​កាយវិការ​មួយ​ដ៏ត្រឹមត្រូវរ​បស់ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្មករ។

«តំណាង​កម្មករ​ និង​សកម្មជន​ប្រមាណ​ ១៥០​នាក់​ មក​ពី​១៧​រោងចក្រ​នៅ​ភ្នំពេញ​ ខេត្ត​កណ្តាល​ ខេត្ត​កំពង់ស្ពឺ​ និង​ខេត្ត​តាកែវ​ ត្រូ​វបាន​ប្តឹង​ទៅ​តុលាការ ​និង​មិន​ឱ្យ​ចូល​ធ្វើការ»។

លោក​ ខេន លូ ​អគ្គ​លេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​បាន​បដិសេធ​ការ​អធិប្បាយ​អំពី​ប្រសាសន៏​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ ប៉ុន្តែ​ កាល​ពី​ថ្ងៃ​អង្គារ ​លោក​បាន​បញ្ជាក់​ថា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មិន​ដក​ពាក្យ​បណ្តឹង​របស់​ខ្លួន​ពី​តុលាការ​ទេ។

មន្ត្រី​តុលាការ​ខេត្ត​កណ្តាល ​បាន​និយាយ​ថា​ នៅ​ពេល​ដែល​លោក​ទទួល​បាន​សំណើ​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ លោក​នឹង​ធ្វើការ​ពិនិត្យ​ទៅ​តាម​ផ្លូវ​ច្បាប់។

សហជីព ​និង​រោងចក្រ​កាត់ដេរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ដែល​មាន​ប្រាំបួន​ចំណុច​ កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​បាន​ឯកភាព​ដំណើរការ​ជំហ៊ាន​ជា​បន្តបន្ទាប់​ ដើម្បី​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ។

ចំណុច​ទាំង​ប្រាំបួន​នេះ​រួមមាន​ ការ​លើក​ទឹកចិត្ត​កម្មករ​និង​ថៅកែ​រោងចក្រ​នៅ​កម្រិត​សហគ្រាស​ ដើម្បី​ពិភាក្សា​ការផលិត​ជាថ្មី​និង​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​នៅ​កម្រិត​សហគ្រាស។

ដំណោះស្រាយ​ជម្លោះ ​និង​អធិការកិច្ច​ការងារ។​ ភាគី​ទាំងអស់​ឯកភាព​អនុវត្ត​នូវ​ការ​ស្រាវជ្រាវ​រួមគ្នា​ រក​ការពិត​អំពី​ប្រេវ៉ាឡង់ ​និង​ចរឹក​នៃ​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ខ្លី​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ។​

ថៅកែ​រោងចក្រ ​និង​សហជីព​ប្តេជ្ញា​ស្វែង​រក​ឱកាស​ភ្ជាប់​កិច្ច ​សន្យា​ដោយ​សេចក្តី​ជឿ​ទុកចិត្ត ​និង​ការ ចរចា​ថ្នាក់​ជាតិ​ ដើម្បី​ធ្វើ​ឱ្យ​សកម្មភាព​ផលិតភាព​កាន់តែ​ប្រសើរ​ ហើយ​ភាគី​ទាំងអស់​ឯកភាព​ពិភាក្សា​លើ​ដំណើរការ​ជ្រើសរើស​អាជ្ញា​កណ្តាល​ ដើម្បី​ធានា​នូវ​សេចក្តី​ជឿ​ទុកចិត្ត​នៅ​ក្នុង​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ដោយ​គ្រប់​ភាគី៕
"

Wednesday, September 29, 2010

សីលធម៌​និង​គ្រាប់​បាយ?

សម្រាប់​មនុស្ស​ដែល​ធ្លាប់​ធ្វើ​ការងារ​រាជការ (ឬ​ហៅ​សាមញ្ញថា ការងាររដ្ឋ) អ្នក​ណាក៏​ដឹង​ដែរ​ថា ប្រាក់​ខែ​ដែល​ពួក​គាត់​ទទួល​បាន​ពី​រដ្ឋដែល​រក​​ប្រាក់​ចំណូលបាន​​ពី​ការ​ទារ​ពន្ធ​​​​ពី​ប្រជាពលរដ្ឋ និង​ពី​ក្រុម​ហ៊ុន​​ជាដើម​នោះ សុទ្ធ​តែដឹង​ថា ប្រាក់​ខែ​របស់​គាត់​ពិត​​ជា​ចាយ​មិនគ្រាន់​ទេ។

ចុះ​ហេតុ​អ្វី​ពួក​គាត់​អាច​រស់​នៅ​បាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ? បញ្ញា​នេះ​​គឺ​បណ្ដាល​មក​ពី​កត្តា​មួយ​គឺ​ពួក​​គាត់​អាច​​ឆ្លៀត​ពេល​ពី​ការងារ​ស្នូលរបស់​គាត់​ទៅ​ រកការងារបន្ទាប់​បន្សំ​ដើម្បី​រក​ប្រាក់​​ចិញ្ចឹម​ប្រពន្ធ ផ្គត់​ផ្គង់​កូន​រៀន​សូត្រ និង​ចំណាយ​ប្រចាំ​ថ្ងៃ​សម្រាប់​បន្ត​ជីវិត​រស់​នៅ។

ចុះ​រឿង​ខាង​ក្រោម​នេះ​របស់​មន្ត្រី​នគរបាល​វា​យ៉ាង​ម៉េច​ដែរ? តាម​ខ្លឺមសារ​នៃ​អត្ថ​បទ​ចុះ​ផ្សាយ​របស់​​កាសែត​កោះ​សន្តិភាព​ ខេមរា​សូម​ឯកភាពថា​ វាអញ្ចឹង​មែន។ ដូច្នេះ​ខេមរា​ក៏​សូម​សួរថា តើ​នេះ​ជា​បញ្ហា​របស់​បុគ្គល ឬ​ជា​បញ្ហា​របស់​សង្គម? ខេមរា​យល់ថា មួយ​ផ្នែក​តូច​ជា​បញ្ហា​របស់​បុគ្គល រី​ឯមួយ​ផ្នែក​ធំ​ទៀត​ជា​បញ្ហា​របស់​សង្គម ឬ​បញ្ហា​គ្រប់​គ្រង​របស់​រដ្ឋ ព្រោះថា ប្រសិន​បើ​រដ្ឋ​គ្រប់​គ្រង​បាន​ល្អ ផ្ដល់​​ប្រាក់​ខែ​គ្រប់​គ្រាន់​ មាន​មន្ត្រី​មាន​សមត្ថ​ភាព​ ក្នុង​ការបំពេញ​ការងារ ដូច្នេះ​​ខ្ញុំ​ជឿថា បញ្ហា​ក៏នឹង​គ្មាន​កើត​ឡើង​បែប​នេះ​ទេ។ តើ​លោក​អ្នក​អាន​យល់​យ៉ាង​ណា​ដែរ?​

សូម​អាន​អត្ថបទ​របស់​កាសែត​កោះ​សន្តិ​ភាពទាំង​ស្រុង​ដូច​ខាងក្រោម​នេះ៖

ឡី ចាន់​ឆាយ៖ តើ​ថ្លៃ​ថ្នូរ​ឬ​ទេ បើ​មក​ធ្វើ​ការ​គ្រាន់​តែ​«ស៊ីញ៉េ»វត្ត​មាន​ហើយ​ទៅ​ផ្ទះ​វិញ?: "លោក​ឡី ចាន់​ឆាយ បាន​​មាន​ប្រសាសន៍
ខេត្ត​ប៉ៃ​លិន ៖ លោក​ឡី ចាន់​ឆាយ ស្នង​ការ​នគរ​បាល​ខេត្ត​ បាន​ស្តី​បន្ទោស​ធ្ងន់ៗ​ចំពោះ​មន្ត្រី​នគរ​បាល​​ក្រោម​ឱវាទ​របស់​លោក​ថា តើ​មន្ត្រី​នគរ​បាល​យើង​​នៅ​មាន​ភាពថ្លៃ​ថ្លូរ ឬទេ បើ​មក​ធ្វើ​ការ​គ្រាន់​តែ​ស៊ី​ញ៉េ​វត្ត​មាន ​ហើយ​ទៅ​ផ្ទះ​វិញ​នោះ? លោ​កបាន​​មាន​ប្រសាសន៍​​ដូច្នេះ​ក្នុង​​ឱកាស​បើក​កិច្ច​ប្រជុំ​​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ប្រចាំ​ខែ​កញ្ញា ​និង​លើក​ទិស​ដៅ​អនុ​វត្ត​បន្ត​សំរាប់​ខែ​តុលា ឆ្នាំ​២០១០ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា កន្លង​​មក​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ប៉ៃ​លិន ។

លោក​ឡី ចាន់​ឆាយ បាន​​មាន​ប្រសាសន៍​ថា កន្លង​មក​មាន​ការរាយ​ការណ៍​ពី​មន្ត្រី​នគរ​បាល​មួយ​ចំនួន​ដែល​មក​ធ្វើ​ការ​គ្រាន់​តែ​ស៊ី​ញ៉េ​វត្ត​មាន ​ហើយ​​ក៏​​គេច​​ទៅ​​ផ្ទះ​បាត់​មិន​នៅ​ធ្វើ​ការ​ ។ ជាក់​ស្តែង​សូម្បី​តែ​ពេល​ប្រជុំ​នេះ ​ក៏​ដូច្នេះ​ដែរ ​មាន​មន្ត្រី​នគរ​បាល​ខ្លះ​ស៊ី​ញ៉េវត្ត​មាន​ ហើយ​មិន​ចូល​រួម​ប្រ​ជុំ​ទេ ស្មាន​តែ​លោក​មិន​ដឹង​​ឬ​​ថា អ្នក​ណា​មាន​មុខ​ប្រជុំ អ្នក​ណា​មិន​ចូល​រួម​ប្រជុំ​នោះ? ។ នេះ​បង្ហាញ​ថា វិន័យ​​របស់​មន្ត្រី​នគរ​បាល​យើង​នៅ​មាន​ភាព​ធូរ​រលុង​ជា​ខ្លាំង​ដែល​ត្រូវ​តែ​ធ្វើ​ការ​កែ​ប្រែ​ឱ្យ​បាន​ឆាប់​រហ័ស ។ យើង​ជា​កូន​ចៅ​របស់​ប្រជា​ជន​ ជា​មន្ត្រី​របស់​រដ្ឋា​ភិបាល​​ស៊ី​ប្រាក់​ខែ និង​ស្លៀក​​ពាក់​ខោ​អាវ​រដ្ឋា​ភិបាល​ ដូច្នេះ​ត្រូវ​តែ​បំរើ​ប្រជា​ជន​ បំរើ​រដ្ឋា​ភិបាល​ឱ្យ​បាន​ល្អ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គុណ​បំណាច់​ទាំង​អស់​នេះ ។

លោក​ស្នង​ការ​បាន​បន្ត​ថា បញ្ហា​ទាំង​នេះ​អាច​មក​ពី​ប្រធាន​ការិយា​ល័យ​នីមួយៗ​ផង​ដែរ ។ ពេល​ខ្លះ​អាច​ប្រធាន​ការិយា​ល័យ​មិន​បាន​ប្រគល់​ការ​ងារ​ភារ​កិច្ច​ឱ្យ​គេ​ធ្វើ ដោយ​សារ​​​ការ​ងារ​ខ្លះ​មាន​លុយ​កាក់​បន្តិច​បន្តួច​ក៏​សំងំ​ធ្វើ​តែ​គ្នា​ឯង​ប៉ុន្មាន​នាក់​​ហ្នឹង​​ទៅ​ មិន​ចែក​គេ​ធ្វើ​​ទេ លុះ​ដល់​គេ​មក​ធ្វើ​ការ​មួយ​ថ្ងៃ​គ្មាន​ការ​ងារ​អ្វី​ធ្វើ ពីរ​ថ្ងៃ​គ្មាន​ការ​ងារ​ធ្វើ ​យូរៗ​ទៅ​ក៏​ណាយ​ហើយ​ក៏​​ធ្វើ​បែប​ហ្នឹង​ទៅ ។ ដូច្នេះ​ទាំង​ប្រធាន​ការិយា​ល័យ​ទាំង​ស្នង​ការ​រង​ទទួល​ផែន​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ និង​ចូល​រួម​កែ​ប្រែ​លើ​បញ្ហា​ទាំង​អស់​នេះ និង​ត្រូវ​ក្តាប់​​ឱ្យ​បាន​ចំពោះ​អ្នក​ដែល​មិន​ធ្វើ​ការ​ពិត​ប្រាកដ​ ហើយ​ត្រូវ​ហៅ​មក​ណែ​នាំ​ បើ​នៅ​តែ​មិន​កែ​ប្រែ​ត្រូវរាយ​ការណ៍​មក​ថ្នាក់​លើ ដើម្បី​ចាត់​វិធាន​ការ​ដោះ​ស្រាយ​ឱ្យ​បាន​សម​ស្រប ៕
"

Tuesday, September 28, 2010

អ្នក​ប៉ៃលិន​អះអាង​ថា​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជា​អ្នក​ស្នេហា​ជាតិ

ព័ត៌មាន​ពី វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក, ថ្ងៃច័ន្ទ, 27 ខែកញ្ញា 2010, ដោយ ពេជ្រ សំណាង វីអូអេ​​ ខ្មែរ​ | ភ្នំពេញ

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​អះអាង​ថា អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​គឺ​ជា​អ្នក​ស្នេហា​ជាតិ​ ហើយ​មិន​មែន​ជា​ឃាតករ​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​២លាន​នាក់​នោះ​ទេ។ ដូច្នេះ​ ពួកគេ​បាន​ស្នើ​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ស្រាវជ្រាវ​រក​ភស្តុតាង​បន្ថែម​ ទៀត​ជុំវិញ​សំណុំ​រឿង​ក្តី​លេខ​០០២​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អតីត​មេដឹកនាំ​ កំពូលៗ​ទាំង​នោះ ដើម្បី​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ។
អាន​ត...

Monday, September 27, 2010

កម្មករ​ជិត​៣០០​នាក់​ត្រូវ​ព្យួរ​និង​បញ្ឈប់​ពី​ការងារ​ក្រោយ​កូដកម្ម

កម្មករ​ជិត​៣០០​នាក់​ត្រូវ​ព្យួរ​និង​បញ្ឈប់​ពី​ការងារ​ក្រោយ​កូដកម្ម: "មេដឹកនាំ​សហជីព​កម្មករ​បាន​ឲ្យ​បាន​ដឹង​ថា មាន​តំណាង​សហជីព និង​សកម្មជន​កម្មករ​ជិត ៣០០​នាក់ នៅ​តាម​បណ្ដា​រោង​ចក្រ​នានា ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​ព្យួរ និង​បញ្ឈប់​ពី​ការងារ បន្ទាប់​ពី​ធ្វើ​កូដ​កម្ម កាល​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១០។"

ទិវា​សិទ្ធិ​ទទួល​ព័ត៌មាន

 សូមចុច​លើ​រូប​ដើម្បី​ពង្រីក​។

Sunday, September 26, 2010

ផ្ទះពលរដ្ឋ​នៅ​តំបន់​បឹងកក់​ត្រូវ​កប់​​នឹ​ង​លិច​ទឺក​ដោយសារ​ក្រុមហ៊ុន​ចាក់ដី​បំពេញ​បឹង

ផ្ទះពលរដ្ឋ​នៅ​តំបន់​បឹងកក់​ត្រូវ​កប់​​នឹ​ង​លិច​ទឺក​ដោយសារ​ក្រុមហ៊ុន​ចាក់ដី​បំពេញ​បឹង: "

ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​កំពុង​រងគ្រោះ​ដោយ​សារ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​បូម​ខ្សាច់​ចាក់​បំពេញ​បឹង។​ ឥឡូវ​នេះ​យ៉ាង​តិច​មានផ្ទះ​ចំនួន​ពីរ​កំពុង​កប់​ក្នុង​ភក់ខ្សាច់​ និង​ផ្ទះ​របស់​អ្នក​ភូមិ​ផ្សេង​ទៀត​កំពុង​ប្រឈម​មុខ​នឹង​ការ​លិចលង់។​ ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា​ ​ប្រសិន​បើ​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​មិន​ជួយ​អន្តរាគមន៍​ទេ​ ​ផ្ទះ​របស់​អ្នក​ស្រុក​ជា​ច្រើន​នឹង​កប់​ក្នុង​ភក់​ខ្សាច់។


«ខ្ញុំ​ជា​ស្រ្តី​មេមាយ។ ​ប្តី​ខ្ញុំ​ធ្វើ​ប៉ូលិស​ជាង​២០​ឆ្នំា​ ​ហើយ​គាត់​ស្លាប់​ចោល​ខ្ញុំ​ជាង​បី​​បួន​ឆ្នាំ​មក​ហើយ។ ​នៅ​តែ​ដី​មួយ​ដុំ​ហ្នឹង​ទេ​ ដែល​ខ្ញុំ​ដោះស្រាយ​ជីវភាព​ខ្ញុំ»។


អ្នកស្រី​ឃុន សេរី ​អាយុ​៥៣ឆ្នាំ​ ជា​ស្រ្តី​មេមាយ​មាន​កូន​ម្នាក់​ ​រស់​នៅ​ក្នុង​ភូមិ​១ ​សង្កាត់​ ​ស្រះចក​ ​ក្រុង​ភ្នំពេញ។


អ្នកស្រី​គឺ​ជា​ជន​រងគ្រោះ​មួយរូប​​ក្នុង​ចំណោម​ជន​រងគ្រោះ​ចំនួន​២៣៤​គ្រួសារ​ផ្សេង​ទៀត​រស់​នៅ​ក្នុង​ភូមិ​នេះ​ ​ដោយសារ​តែ​ការ​អភិវឌ្ឍ​​តំបន់​បឹងកក់​របស់​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន។


កាល​ពី​សប្តាហ៍​មុន​ ​ក្រុមហ៊ុន​ស៊ូកា​កូអ៊ីន​របស់​លោក​ឧកញ៉ា​ឡៅ ម៉េងឃីន​ ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​បន្ត​បូម​ដី​ដើម្បី​លប់​ផ្ទៃ​បឹង​កក់។


ដី​ដែល​បាន​បូម​ចេញ​ពី​ទុយោនោះ​បាន​កប់​ផ្ទះ​របស់​អ្នកស្រី​ឃុន សេរី ​បន្តិច​ម្តងៗ​ ​នៅក្នុង​ខណៈ​​ពេល​ដែល​ផ្ទះ​ផ្សេង​ទៀត​កំពុង​តែ​ប្រឈម​មុខនឹង​ការ​លិចលង់។


អ្នកស្រី​ឃុន សេរី​បាន​ចង្អុល​ទៅលើ​ភក់​ខ្សាច់​នៅ​ក្នុង​ផ្ទះបាយ​របស់​អ្នកស្រី​ ​ហើយ​អ្នកស្រី​បាន​និយាយ​ថា​ ​​កាល​ពី​មុន​អ្នកស្រី​មិន​ដែល​ឃើញ​ទិដ្ឋភាព​បែប​នេះ​ទេ។​ ឥឡូវនេះ​ ​ផ្ទះ​ទាំង​មូល​ស្ទើរតែ​គ្រប​ដណ្តប់​ដោយ​ភក់។


«ពីមុន​មក​ ​ដី​ខ្ញុំ​ដី​គោក​ទេ។​ ​មិនមែន​ដី​អញ្ចឹង​ទេ។ ​ហើយ​ខ្ញុំ​រស់​នៅ​ទីនេះ​យូរ​ហើយ។ ​គ្រួសារ​ខ្ញុំ ​គាត់​ធ្វើ​ប៉ូលិស។ ​ឥឡូវ​គាត់​ស្លាប់​ហើយ»។


នៅ​ជាប់​នឹង​របង​ផ្ទះ​របស់​អ្នកស្រី​ឃុន សេរី ​មាន​សិប្បកម្ម​បណ្តុះ​ផ្សិត​មួយ​ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី​ឃី រ៉េត។


អ្នកស្រី​ឃី រ៉េត ​អាយុ​៥១​ឆ្នាំ​បាន​និយាយ​បណ្តើរ​យក​ដៃ​ទៅ​ចង្អុល​សិប្បកម្ម​បណ្តុះ​ផ្សិត​របស់​អ្នកស្រី​ ដែល​បាន​បិទទ្វារ​មិន​ឲ្យ​ដំណើរការ​ជាយូរ​មក​ហើយ។


អ្នកស្រី​បាន​និយាយថា ​សិប្បកម្ម​នេះ​បាន​ផ្អាក​អស់​រយៈ​ពេល​បួនខែ​មកហើយ​ ​ដោយសារ​តែ​មាន​សត្វ​ល្អិត​បំផ្លាញ​ផ្សិត​របស់​អ្នកស្រី។


អ្នកស្រី​ឃី រ៉េត​បាន​និយាយ​ទៀត​ថា​ ​សត្វ​ល្អិត​ទាំងនេះ​បាន​កើត​ឡើង​ចេញពី​ផ្ទៃ​ទឹក​បឹង​ ​ដោយសារ​តែ​ការ​ចាក់​ទឹក​បំពេញ​​តាមរយៈ​ការ​បូម​ខ្សាច់​នេះ។


«ជួប​បញ្ហា​តាំង​ពី​បូម​ទឹក​ឡើង​មក​អញ្ចឹង​ទៅ​ ​ហើយ​អាសត្វ​ម៉ម៉ុង​ ​វាឡើង​ទៅ​រោម​ផ្សិត​ខ្ញុំ។ ​អញ្ចឹង​ទៅ​ ពេល​ដែល​វា​លូត​ចេញ​មក​ ​គឺវា​ខូច​ណា៎ ​ចា! ​វា​ទៅ​ជា​ដូច​ដង្កូវ​ ​ធ្វើ​វា​អត់​បាន​ផល។ ​ពេល​ដែល​វា​ចេញ​ច្រើន​ចំរុះ​ ​យើង​ធ្លាប់​មួយ​ថ្ងៃ​បាន​ផល​ ​មួយ​ថ្ងៃ​យើង​លក់​បាន​មួយ​លាន​ដែរ»។


រហូត​មក​ដល់​ពេល​នេះ​ ​ការ​បូម​ខ្សាច់​ដើម្បី​ចាក់​បំពេញ​ផ្ទៃ​បឹង​ដោយ​​ក្រុមហ៊ុន​ស៊ូកាកូអីន​​បាន​ប្រមាណ​៥០% ​ហើយ។


ប្រជា​ពលរដ្ឋ​ប្រមាណ​រាប់ពាន់​គ្រួសារ​ ​ដែល​បាន​រស់នៅ​លើ​ផ្ទៃ​ទឹក​បឹង​ និង​នៅ​លើ​គោក​ ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​ថា​ ​បាន​ធ្វើ​ឲ្យ​ទឹក​ជន់លិច​ផ្ទះ​របស់​ពួក​គេ​ ​ហើយ​ទឹក​នោះ​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ឈឺ។


អ្នកស្រី​លី មុំ ​អាយុ​៤៥​ឆ្នាំ​ ​បាន​និយាយ​ថា​ ​ផ្ទះ​របស់​អ្នកស្រី​​បាន​ដក់​ទឹក​រាប់ខែ​មក​ហើយ​ ​ដោយ​សារ​តែ​ទឹក​នេះ​បាន​ជ្រាប​ចេញ​ពី​ទឹក​បឹង។


អ្នកស្រី​បាន​និយាយ​ទៀត​ថា​ ​កូន​របស់​អ្នកស្រី​បាន​កើត​រមាស់​ជើង​ ​ដោយសារ​តែ​ដើរ​ឆ្លង​កាត់​ទឹក​ដែល​មាន​ក្លិន​ស្អុយ​នេះ។


«ប៉ះពាល់​ដល់​សុខភាព។ ​កូនខ្ញុំ​ដើរ​លុយទឹក។​ ​ទំរាំ​តែ​អាទឹក​ហ្នឹង​វា​ជ្រាប​អស់ទៅ​ ​វា​នៅ​សល់​ដក់​ ដោយ​ដុំ​ហ្នឹង។​ ​យើង​កើត​រមាស​ជើង​ ​រមាស​ដៃ​ក្មេងៗ។ ​ ​ហើយ​ខ្ញុំ​បាន​បញ្ជូន​កូន​ខ្ញុំ​ទៅ​ដាក់​នៅ​ផ្ទះ​ម្តាយ​ខ្ញុំ»។


ចំណែក​អ្នកស្រី​ផាត ចិន្តា​ អាយុ​២២​ឆ្នាំ​ ​ដែលកំពុង​តែ​ស្អំ​ទឹក​កក​នៅ​លើ​ក្បាល​ជាមួយ​និង​កូន​ស្រី​តូច​មួយ​អាយុ​ប្រមាណ​មួយ​ឆ្នាំ​ ​បាន​និយាយថា​ ​អ្នកស្រី​បាន​ធ្លាក់​ខ្លួន​ឈឺ​រយៈ​ពេល​មួយ​សប្តាហ៍​មក​ហើយ​ ​ដោយសារ​តែ​ក្លិន​ភាយ​ចេញ​ពី​ទឹក​បឹង។


«ទឹក​លិច។ ​ដោយសារ​ក្លិន​ស្អុយ​ពេក​ ​ឈួល​មក​ ​កូន​ក៏​ឈឺ​ ​ព្យួរ​សេរ៉ូម។ ​ហើយ​យប់មិញ​ក្តៅ​ទៀត»។


ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​សាលាក្រុង​ភ្នំពេញ​ដើម្បី​ជួល​ដី​បឹងកក់​រយៈពេល​៩៩​ឆ្នាំ​លើ​ទំហំ​ផ្ទៃ​ដី​សរុប​ប្រមាណ​១២៦​ហិកតា។


ក្រុមហ៊ុន​នេះ​មាន​គម្រោង​អភិវឌ្ឍន៍​បឹងកក់​ទៅ​ជា​តំបន់​ពាណិជ្ជ​កម្ម​ ​សណ្ឋាគារ​ ​ ផ្ទះ​ល្វែង​និង​ផ្សារ​ ទំនើបៗ។


លោក​សៀ ភារម្យ ​នាយក​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ ​បាន​និយាយ​ថា​ ការ​អភិវឌ្ឍ​តំបន់​បឹងកក់​នេះ​បាន​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ។


លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​យ៉ាងតិច​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៣.០០០​គ្រួសារ​ដែរ​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​អភិវឌ្ឍ​​នេះ។


«ក្រុមហ៊ុន​ ​គាត់​ពុំ​បាន​ចរចា​ ​ឬ​ក៏​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ទេ​ ​គឺ​គាត់​គិត​តែ​ពី​បូម​ខ្សាច់​បង្ហូរ​ ​ធ្វើ​ឲ្យ​លិច​លង់​ ​ធ្វើ​ឲ្យ​ស្ទះ​បង្គន់​ ​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​រស់នៅ​តែ​ម្តង»។


លោក​សៀ ភារម្យ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ​ ​យ៉ាង​តិច​ មាន​ប្រជាជន​ចំនួន​២៥.០០០​នាក់​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍន៍​របស់​សាលា​ក្រុង​ភ្នំពេញ។


លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​មាន​សហគមន៍​ចំនួន​៧៤​នៅ​ក្នុង​ចំណោម​៤០០​សហគមន៍​ផ្សេងៗ​ទៀត​​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​របស់​សាលាក្រុង​ភ្នំពេញ​ឲ្យ​បង្ខំ​រុះរើ​ផ្ទះ​សម្បែង​ចេញ។


លោក​កែប ជុតិមា​ ​អភិបាល​ក្រុង​ភ្នំពេញ​ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ​ដោយ​លោក​បាន​អះអាង​ថា​ ​កំពុង​ជាប់​រវល់៕

"

អ្នក​ស្រុក​នៅ​កណ្ដាលស្ទឹង​ធ្វើ​ពិធី​បុណ្យ​ដាក់​បណ្ដាសា​អ្នក​រំលោភ​ដី

អ្នក​ស្រុក​នៅ​កណ្ដាលស្ទឹង​ធ្វើ​ពិធី​បុណ្យ​ដាក់​បណ្ដាសា​អ្នក​រំលោភ​ដី: "ប្រជាពលរដ្ឋ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ បាន​យក​ពិធី​កាន់​បិណ្ឌ ធ្វើ​ជា​ពិធី​បុណ្យ​ដាក់​បណ្ដាសា​ទៅ​វិញ ព្រោះ​ក្រុមហ៊ុន​បាន​បង្ខំ​ឲ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​ជម្លោះ​នោះ។"

Wednesday, September 22, 2010

សេចក្ដិ​ថ្លែង​ការណ៍​រួម

បញ្ឈប់​ការ​បំភិត​បំភ័យ​និង​ការ​គំរាម​កំហែង​តាម​ផ្លូវ​តុលាកា​រ​មក​លើ​កម្មករ​សហជីព​និង​មេដឹក​នាំ​សហជីព


Saturday, September 4, 2010

ត្រូវចេះគិត​ឲ្យ​បាន​ត្រឹមត្រូវ

ព្រះពុទ្ធ​លោក​បាន​បន្សល់​ទុក​នូវ​ព្រះពុទ្ធឱវាទ​ល្អៗ​ជាច្រើន។ នៅ​ពេល​នេះ​ខ្ញុំ​សូម​​រំលឹក​ព្រះ​ពុទ្ធ​ឱវាទ​មួយ​ឃ្លា​​​ដែល​មាន​ន័យថា​៖ "មិន​ត្រូវ​ជឿ​នូវ​អ្វី​ដែល​អ្នក​​គ្រាន់​តែ​ឮ​នោះ​ទេ ប៉ុន្តែ​ត្រូវ​គិត​​ និង​រកភស្តុតាង​យ៉ាង​ត្រឹម​ត្រូវ​ថា​ តើ​​វា​ពិត​និង​ត្រឹម​​ត្រូវ​ដូច​បាន​ឮ​នោះ​ទេ"។​

ខាង​ក្រោម​នេះ​​គឺ​ជា​កំណាព្យ​មួយ​ដែល​ខេមរា​បាន​ឃើញ​នៅ​ក្នុង KI Media។ ដោយ​សារ​ខេមរា ជាមនុស្ស​កើត​ជំនាន់ ដូច្នេះ​មិន​បាន​ដឹង​អំពី​ព្រឹត្តិការណ៍​នយោបាយ​ ដូចដែល​បាន​និយាយ​នៅ​ក្នុង​កំណាព្យ​នេះទេ និង​ដោយ​សារ តែ​យោង​ទៅ​លើ​ ព្រះ​ពុទ្ធ​ឱវាទ​ខាង​លើនេះ ខ្ញុំ​​គ្រាន់​តែ​លើក​វា​មក​បង្ហាញ​ជូន​ឯក​ឧត្តម លោក​ជំទាវ លោក លោក​ស្រី អ្នក​កញ្ញា និង​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​ ជួយ​គិត និង​ពិចារណា​មើល​តាម​ស្ថាន​ភាព​បែបបខ្មែរមែនៗ​មើល​​​ថា តើ​កំណាព្យ​នេះ​ពិត​ឬ​មិន​ពិត។

សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​ទទួល​បាន​រង្វាន់​កិត្តិយស​​ពី​សាកល​វិទ្យាល័យ​ស.រ.អ.

សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​ទទួល​បាន​រង្វាន់​កិត្តិយស​​ពី​សាកល​វិទ្យាល័យ​ស.រ.អ.: "

សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​ទទួល​បាន​រង្វាន់​កិត្តិយស​ដ៏​ល្បីល្បាញ​ពី​បណ្តា​សាកល​វិទ្យាល័យ​សហ​រដ្ឋ​អាមេរិក។


សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​គឺអ្នក​ស្រី​បណ្ឌិត ​ឆាន្នី​​ សាក់​ហាំហ្វ្រី​ ​ទទួល​បាន​រង្វាន់​កិត្តិយស​ដ៏​ល្បី​ល្បាញ​ពី​គណៈ​គ្រប់​គ្រង​សាកល​វិទ្យាល័យ​រដ្ឋ​ហាវ៉ៃ​ ​ចំពោះ​ការ​ដែល​អ្នក​ស្រី​បាន​រៀបចំ​កម្មវិធី​បង្រៀន​ភាសា​ខ្មែរ​​បាន​ល្អ​ ​ដល់​និស្សិត​មក​ពី​បណ្តា​ប្រទេស​និង​រដ្ឋ​ផ្សេងៗ​ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក​​ John Mayer ​នាយក​ការិយាល័យ​ផ្នែក​ភាសា​និង​អក្សរ​សាស្រ្ត​តំបន់​ប៉ាស៊ីហ្វិក-​ឥណ្ឌូចិន​របស់​សាកល​វិទ្យាល័យ​​ហាវ៉ៃ​ ​កោះ​Manoa។


«កិច្ចការ​ទាំងអស់​របស់​អ្នក​ស្រី​ឆាន្នី​ សាក់​ហាំហ្រ្វី​ ទាក់​ទង​នឹង​ភាសា​ខ្មែរ​ដែល​អ្នក​ស្រី​ចំណាយ​ពេល​ជាង​២០​ ឬ​​២៥​​ឆ្នាំ​នេះ​ ​បាន​បង្កើត​ជា​កម្មវិធី​ដ៏​ល្អ​ឥត​ខ្ចោះ​បំផុត​ក្នុង​ស.រ.អ.»។


លោក​ថ្លែង​ប្រាប់​ ​VOA ​ផ្នែក​ខេមរ​ភាសា​តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ ​ដោយ​យោង​ថា​ ​អ្នក​ស្រី​សាក់​ហាំហ្រ្វី​បាន​បង្កើត​កម្ម​វិធី​បង្រៀន​ភាសា​ខ្មែរ​ជា​សៀវភៅ​និង​ថាស ​​CD​ ​ហើយ​និង​បញ្ចូល​កម្ម​វិធី​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក​ internet ​ដើម្បី​ឲ្យ​អ្នក​រស់​នៅ​កន្លែង​ផ្សេងៗ​ អាច​រៀន​ភាសា​ខ្មែរ​បាន។


អ្នក​ស្រី​ ឆាន្នី​ សាក់​ហាំហ្រី្វ​ ​ជនជាតិ​ខ្មែរ​អាមេរិកាំង​អាយុ​៥៧ឆ្នាំ​ ​រស់​នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ​មាន​កូន​២នាក់​ ​បាន​មក​រស់​នៅ​ប្រទេស​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៧២​ ​ក្រោយ​ពី​ទទួល​​បាន​អាហា​រូបករណ៍​មក​សិក្សា​នៅ​សាកល​វិទ្យាល័យ​ East ​West ​Center​ ​ហើយ​អ្នក​ស្រី​ជា​សាស្ត្រាចារ្យ​ភាសា​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ Hawaii​ University​ ​កោះ​Manoa​ ជា​ច្រើន​ឆ្នាំ​ហើយ​ ​មុន​ពេល​អ្នក​ស្រី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​ប្រទេស​អាមេរិក​ផ្នែក​ភាសាសាស្ត្រ។​ ​អ្នក​ស្រី​បណ្ឌិត​ឆាន្នី​ សាក់​ហាំហ្រី្វ​ទទួល​បាន​រង្វាន់ ​Regents’​ Medal ​For​ Excellence ​in Teaching​​ ឬ​ជា​រង្វាន់​មេដាយ​ដ៏ឆ្នើម​ក្នុង​ការ​បង្រៀន​ ​ពី​គណៈ​​អភិបាល​គ្រប់​គ្រង​សាកល​វិទ្យាល័យ​ទាំងអស់​ក្នុង​រដ្ឋ​ហាវ៉ៃ​ ​ប្រចាំ​ឆ្នាំ​២០០៨​​ និង​ឆ្នាំ​២០០៩។​​ អ្នក​ស្រី​ថ្លែង​ថា៖


«ខ្ញុំ​ស្ញើប​ចិត្ត​ខ្លួន​ឯង។​ ខ្ញុំ​មិន​សង្ឃឹម​ថា​ ​គេ​ទទួល​ស្គាល់​យើង​បាន​ប៉ុណ្ណឹង​ទេ​ ​ព្រោះ​ខ្ញុំ​បាន​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​បង្រៀន​ហ្នឹង​វា​៣០​ឆ្នាំ​ជាង​ហើយ។​ គេ​ឲ្យ​ប្រាក់​ខែ​ក៏​ខ្ញុំ​បង្រៀន​ ​គេ​មិន​ឲ្យ​ក៏​ខ្ញុំ​បង្រៀន។ វា​មិន​ជា​សំខាន់​ទេ។​ ​ក៏ប៉ុន្តែ​ដោយ​ឃើញ​ថា​ ​គេ​លើក​ស្ទួយ​អញ្ចឹង។​ គេ​ឲ្យ​រង្វាន់​អញ្ចឹង​ ​ខ្ញុំ​នឹង​មាន​ចិត្ត​តទៅ​ទៀត​ ​និង​ជួយ​ភាសា​ខ្មែរ​យើង​ហ្នឹង​ឲ្យ​បាន​ត​ទៅ​មុខ​ទៀត។​ អាហ្នឹង​គឺថា​ ​បើ​យើង​ខំ​ប៉ុណ្ណឹង​ ​គេ​សុំ​សរសើរ​យើង​ប៉ុណ្ណឹង។​ យើង​ត្រូវ​ខំ​តទៅ​ទៀត​ដើម្បី​ឲ្យ​អ្នក​ដ៏ទៃ​ទៀត​គ្នា​មាន​ លទ្ធ​ភាព​បង្រៀន​ភាសា​ខ្មែរ​យើង​នៅ​សាកល​វិទ្យាល័យ​ផ្សេងៗ»។


ក្រោយ​ពី​មាន​ការ​ត្រួត​ពិនិត្យ​ស្នាដៃ​ ​សម្ភារៈ​ ​ភស្តុតាង​នានា​ ​គណៈ​អភិបាល​សាកល​វិទ្យា​ល័យ​បាន​ផ្តល់​រង្វាន់​ដ៏​ឆ្នើម​នេះ​តាម​ការ​ជ្រើស​រើស​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ជា​មួយ​សាស្ត្រា​ចារ្យ​ភាសា​របស់​ប្រទេស​ផ្សេងៗ​ទៀត​ ​ដូច​ជា​ថៃ​ ឡាវ​ ​ភីលីពីន​ និង​ភាសា​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​ដែល​មាន​កម្ម​វិធី​បង្រៀន​ក្នុង​សាកល​វិទ្យាល័យ​​ហាវ៉ៃ​ផង​នោះ។


កម្ម​វិធី​បង្រៀន​ភាសា​ដល់​និស្សិត​បរទេស​ ​និសិ្សត​អាមេរិកាំង​ ​និស្សិត​ខ្មែរ​អាមេរិកាំង​ដែល​មិន​ចេះ​ភាសា​ខ្មែរ​ ​មាន​៤វគ្គ​ ​ដែល​ត្រូវ​រៀន​ពី​ស្រះ​ ​ព្យញ្ជនៈ​ ​ហើយ​រៀន​ប្រកប​ពាក្យ​ផ្សំ​ ​ពាក្យ​និយាយ​សន្ទនា​ ​ស្តាប់​ ​រៀន​វេយ្យករណ៍​ រៀន​សរសេរ​សាកល្បង​ពី​អ្វី​មួយ​ និង​រៀន​ពី​កម្មវិធី​ផ្សេងៗ​ទៀត។ ​អត្តបទ​ភាសា​ខ្មែរ​របស់​ VOA​ ផ្នែក​ខេមរ​ភាសា​ និង​សេចក្តី​រាយ​ការណ៍​ជា​សំឡេង​ក៏​ត្រូវ​ជ្រើស​រើស​យក​មក​ចាក់​ផ្សាយ​ឲ្យ​សិស្ស​​ស្តាប់​ដែរ​ ​នេះ​បើ​តាម​ការ​អះអាង​បន្ថែម​របស់​អ្នក​ស្រី​ឆាន្នី​ សាក់​ហាំហ្វ្រី​ ដែល​បាន​បន្ថែម​ថា​ ​និស្សិត​ត្រូវ​ចំណាយ​ពេល​រៀន​៤​ឆ្នាំ​ ​ទើប​ទទួល​បាន​សញ្ញាប័ត្រ​បញ្ជាក់​ការ​សិក្សា​​ ហើយ​ពេល​បញ្ចប់​នោះ​អាច​ចេះ​ស្ទាត់​ ​ប្រើការ​បាន​ទាំង​សរសេរ​ ​ស្តាប់​ និង​និយាយ។


លោក​ស្រី​បាន​អះអាង​ដែរ​ថា​ ​មាន​និស្សិត​ប្រមាណ​មួយ​ពាន់​នាក់​ហើយ​ដែល​បាន​ រៀន​ជា​មួយ​អ្នក​ស្រី​ ​ហើយ​មួយ​ចំនួន​ទៅ​បម្រើ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​ ​ជា​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​អ្នក​ស្រាវជ្រាវ​ ​ជាដើម​​​ ​ហើយ​ជា​ទូទៅ​មាន​និស្សិត​យ៉ាងតិច​៣០​នាក់​ដែល​រៀន​ភាសា​ខ្មែរ​ក្នុង​មួយ​ត្រីមាស។


កញ្ញា​ Mariko​ Miyahiya ​អាយុ​២៤​​ឆ្នាំ​ ​មក​ពី​ប្រទេស​ជប៉ុន​ ជា​និស្សិត​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ Hawaii​ University។ នាង​​​ជា​សិស្ស​ផ្នែក​ភាសា​ខ្មែរ​របស់​សាស្រ្តា​ចារ្យ​ Channy​ Sak ​Humphry។​ នាង​​បាន​រៀន​ភាសា​ខ្មែរ​មួយ​ឆ្នាំ​ហើយ។ ​នាង​​បាន​និយាយ​សន្ទនា​ជា​ភាសា​ខ្មែរ​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ពី​រដ្ឋ​ហាវ៉ៃ​ មក​ថា​ ​នាង​រៀន​ភាសា​ខ្មែរ​ ​ព្រោះ​នាង​មាន​មិត្តភ័ក្រ​ខ្មែរ​ច្រើន។ ​នាង​ចង់​ជជែក​លេង​ និង​ចង់​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​ក្នុង​ថ្ងៃ​អនាគត។


«ខ្ញុំ​ចង់​រៀន​ទៀត​ដើម្បី​និយាយ​លេង​ជា​មួយ​គេ​ទៀត​ ​ហើយ​ខ្ញុំ​ចង់​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ នៅ​អង្គការ​ដែរ»។


នៅ​ពេល​សួរ​ថា​ ​តើ​នាង​បាន​រៀន​ប៉ុន្មាន​ឆ្នាំ​ហើយ​ ​ចេះ​អ្វី​ខ្លះ​ហើយ​មក​ដល់​ពេល​នេះ?​ ​នាង​ Mariko ​បាន​ថ្លែង​ជា​ភាសា​ខ្មែរ​តប​មក​វិញ​ភ្លាមៗ​ថា​ ​«ខ្ញុំ​រៀន​ភាសា​ខ្មែរ​បាន​មួយ​ឆ្នាំ​ហើយ​ ​ហើយ​ខ្ញុំ​រំពឹង​ថា​ ​នឹង​ទៅ​រៀន​មួយ​ឆ្នាំ​ទៀត»។


នាង​ក៏​បាន​ថ្លែង​ដែរ​ថា​ ​នាង​ឧស្សាហ៍ស្តាប់​ VOA ​ខេមរ​ភាសា​ដែរ​ដើម្បី​បង្កើន​ចំណេះ​ដឹង​ភាសា​ខ្មែរ​របស់​នាង។


អ្នក​ស្រី ​Channy ​Sak ​Humphry​ ដែល​អះអាង​ពី​ការ​ឆ្លៀត​បង្រៀន​តាម​​ Internet ​ដោយ​អត់​គិត​ថ្លៃ​នៅ​ពេល​ទំនេរ​នោះ​ ​បាន​បន្ថែម​ថា​ ​អ្នក​ស្រី​ចង់​ឲ្យ​កម្មវិធី​របស់​អ្នក​ស្រី​ផ្នែក​ភាសា​ខ្មែរ​នេះ​បង្រៀន​នៅ​តាម​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​អាមេរិក​ឲ្យ​បាន​ច្រើន។


«ខ្ញុំ​ចូល​ចិត្ត​បង្រៀន​ ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ជា​ទូទៅ​ ​និស្សិត​​និង​មនុស្ស​ធម្មតា​ ​មិន​មែន​ថា​​​តែ​និស្សិត​សុទ្ធ​ទេ​ ​ចេះ​ដឹង​អំពី​ភាសា​ខ្ញុំ។ ​ភាសា​ខ្មែរ​យើង​យល់​ច្បាស់​អំពី​អក្សរ​សាស្ត្រ​ ​ភាសា​សាស្ត្រ​ និង​វប្បធម៌​ខ្មែរ​យើង»។


អ្នក​ស្រី​បាន​ថ្លែង​ថា​ ​នេះ​ជា​អ្វី​ដែល​អ្នក​ស្រី​អាច​រួម​ចំណែក​ជួយ​ប្រទេស​កម្ពុជា​ ពី​ចម្ងាយ៕

"

សហគមន៍​អឺរ៉ុប​និង​អង្គការ​លីកាដូ​ពិភាក្សា​អំពី​កិច្ច​សន្យា​របស់​ក្រុម​ហ៊ុន​ភ្នំពេញ​ Sugar Industry

សហគមន៍​អឺរ៉ុប​និង​អង្គការ​លីកាដូ​ពិភាក្សា​អំពី​កិច្ច​សន្យា​របស់​ក្រុម​ហ៊ុន​ភ្នំពេញ​ Sugar Industry: "

មន្ត្រី​សហគមន៍​អឺរ៉ុប​និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ​បាន​ជូប​ប្រាស្រ័យ​គ្នា​ដើម្បី​ស្វែង​យល់​អំពី​កិច្ច​ព្រម ព្រៀង​​រវាង​ក្រុម​ហ៊ុន​ភ្នំពេញ​ Sugar Industry ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ ​និង​សហគមន៍​អឺរ៉ុប​ ​ក្នុង​ការ​នាំ​ស្ករស​ទៅ​​សហគមន៍​អឺរ៉ុប​ ​ ប៉ុន្តែ​មន្ត្រី​អង្គការ​លីកាដូ​និង​មន្ត្រី​សហគមន៍​អឺរ៉ុប​បាន​បដិសេធ​ ​មិន​បាន​បង្ហាញអំពី​លទ្ធផល​ជំនួប​នេះ​ទេ។


មន្ត្រី​សហគមន៍​អឺរ៉ុប​និង​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​គ្នា​ ដើម្បី​ស្វែង​យល់​ពី​កិច្ច​ព្រម​ព្រៀង​រវាង​សហគមន៍​អឺរ៉ុប​ជាមួយ​ និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​​លី យ៉ុងផាត់ ​ក្នុងការ​នាំ​ស្ករស​ចេញទៅ​កាន់​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប។


មន្រ្តី​មក​ពី​សហគមន៍​អឺរ៉ុប​ និង​មន្រ្តី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ ពុំ​បាន​បញ្ជាក់​អំពី​ជំនួប​ផ្លូវការ​នេះ ​ថា​តើ​នឹង​ជជែក​អំពី​បញ្ហា​លម្អិត​អ្វីខ្លះ​នោះ​ទេ។


ក៏ប៉ុន្តែ​លោក​ Rafael Dochao Moreno ​ភារធារី​សហគមន៍​អឺរ៉ុប​ ​ត្រូវ​បាន​កាសែត​ផ្សាយ​ជា​ប្រចាំ​ថ្ងៃ ​ឈ្មោះ​The Cambodia Daily​ ​ដក​ស្រង់​សម្តី​មក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​បាន​ប្រកាស​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ​ហើយ​ការ​ប្រកាសនេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បញ្ជប់​វេទិកា​របស់​សហគមន៍​​អឺរ៉ុប​ចំនួន​ពីរ​ថ្ងៃ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ស្តី​អំពី​បញ្ហា​សិទ្ធិ​មនុស្ស។


លោក​ Moreno ​បាន​និយាយ​ថា​ ​លោក​កំពុង​តែ​ធ្វើការ​វិភាគ​ទៅ​លើ​ស្ថានភាព​ពិត​ប្រាកដ​មួយ​ នៅ​ក្នុង​ខេត្ត​ទាំង​នោះ​ ​ហើយនេះ​គឺជា​អ្វី​ដែល​លោក​បាន​ធ្វើការ​វិភាគ។


លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ធ្លាប់​បាន​សរសេរ​លិខិត​មួយ​ទៅ​គណបក្ស​ប្រឆាំង​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ក្រុមហ៊ុន​ភ្នំពេញ​ SUGAR ​និង​កំពង់​ស្ពឺ ​SUGAR​ របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​ ​មានច្បាប់អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ក្រសួង​រុក្ខាប្រមាញ់ ​និង​នេសាទ។


ក្រុមហ៊ុន​កំពង់​ស្ពឺ ​SUGAR ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋាភិបាល​ចំនួន​ជាង​៩០០០​ហិកតា​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ដាំ​ដើម​អំពៅ​ ដើម្បី​យក​ទៅ​ធ្វើស្ករស។ ​ឥឡូវ​នេះ​ក្រុមហ៊ុន​នេះ កំពុង​តែ​មាន​រឿង​ចម្រូង​ចម្រាស់​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​អមលាំង​ ​ខេត្ត​កំពង់ស្ពឺ​ រឿង​វិវាទ​ដីធ្លី។


កាល​ពី​ថ្ងៃ​សុក្រ​​សប្តាហ៍​មុន​ ​កាសែត​ The Camboia Daily ​បាន​ចុះ​ផ្សាយ​ថា​ ​ពិធីសារ​ស្តីពី​ស្ករស​របស់​សហគមន៍​​អឺរ៉ុប​​ បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាជន​​មួយរូប​ គឺ​លោក​លី យ៉ុងផាត់​ ដែល​ពិធីសារ​នេះ​រំពឹង​ថា ​នឹង​នាំ​ចេញ​ស្ករស​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ទ្វេរ​ដង​​នៅ​ឆ្នាំ២០១២​ខាង​មុខ​នេះ។


លោក​ហេង សាន​ ​ជំនួយការ​របស់​លោក​លី យ៉ុងផាត់​ ​ត្រូវ​បាន​កាសែត​ដដែល​នេះ​ដក​ស្រង់​សម្តី​មក​ថា​ ​ការ​នាំ​ស្ករស​របស់​ក្រុម​ហ៊ុន​នេះ​សង្ឃឹម​ថា​ ​នឹង​កើន​ឡើង​រហូត​ដល់​២០​.០០០​តោន​នៅ​ឆ្នាំ​២០១១​និង​៤០.០០០​តោន​នៅ​ឆ្នាំ​២០១២។


នៅ​ក្នុង​អំឡុង​ខែ​មិថុនា​ ​ស្ករស​ចំនួន​១ម៉ឺន​តោន​ត្រូវ​បាន​ដឹក​​ទៅ​ឲ្យ​ក្រុមហ៊ុន​ឧស្សាហ​កម្ម​អង់គ្លេស​ដ៏​ធំមួយ ​​ដែល​មាន​ឈ្មោះ​ថា​ ​Tate ​និង ​Lyle ​ដែល​ក្រុមហ៊ុន​នេះ​បាន​ផ្សព្វផ្សាយ​ពី​ការ​ប្រើប្រាស់​ពិធីសារ​ស្ករស​របស់​សហគមន៍​អឺរ៉ុប​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​បង្កើត​ប្រាក់​ចំណេញ។


លោក​លី យ៉ុងផាត់ ​ប្រធាន​ក្រុមហ៊ុន​ភ្នំពេញ ​និង​កំពង់ស្ពឺ​ SUGAR ​បាន​បដិសេធ​ថា​ ​ក្រុមហ៊ុន​របស់​លោក​មិន​បាន​ចុះ​ពិធីសារ​ក្នុង​ការ​នាំ​ស្ករស​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ទេ។


«បាទ​អត់មាន​ទេៗ»។


ចំណែក​លោក​យឹម សុវណ្ណ ​អ្នក​តំណារាស្រ្ត ​និង​ជា​អ្នកនាំ​ពាក្យ​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា​ ​សហគមន៍​អឺរ៉ុប​ ដែល​ជា​អ្នក​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​គោរព​សិទ្ធិ​មនុស្ស​ទៅលើ​គ្រប់​ផ្នែក​ទាំងអស់​ ​គួរ​តែ​ពិនិត្យ​មើល​ក្រុមហ៊ុន​ណា​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ការ​នាំយក​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​របស់​ហគមន៍​អឺរ៉ុប​នោះ។


«សហគមន៍​អឺរ៉ុប​ហ្នឹង​​ពិនិត្យ​មើលផង​ ​ដើម្បី​ធ្វើ​ម៉េច​កុំឲ្យ​ការ​ដែល​ធ្វើ​អាជីវ​កម្ម​រក​ប្រាក់​ចំណេញ​ ​វា​ធ្វើ​នៅ​លើ​ខ្នង​របស់​រាស្រ្ត​ ឬ​មួយ​បាន​មក​ដោយសារ​តែ​កា​រគាប​សង្កត់​ ឬ​ជិះជាន់​កម្លាំង​ពលកម្ម​ ​ហើយប្រាក់​ចំណេញ​ដែល​មិន​ស្អាតស្អំ ​គួរ​ណាស់​តែ​ជួយ​ឲ្យ​សភា​ពិនិត្យ​មើល​ស្ថានភាព​ទាំង​អស់​ហ្នឹង»។


ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏មាន​ឥទ្ធិពល​មួយ​រូប​ ​កំពុង​មាន​ទំនាស់​យ៉ាង​ស្រួចស្រាល​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​អមលាំង ​ខេត្ត​កំពង់ស្ពឺ។


យ៉ាងតិច​មាន​ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ដាក់​ពន្ធនាគារ​ ដោយសារ​តែ​ពួកគេ​ប្រឆាំង​ជំទាស់​ទៅនឹង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​កំពង់ស្ពឺ​ SUGAR ​ ​ដែល​ប្រជាពល​រដ្ឋ​បាន​ចោទប្រកាន់​ថា​ ​បាន​ប៉ះពាល់​ដល់​ដី​ស្រែ​ចំការ​របស់​ពួកគេ។ ទោះជាយ៉ាងណាក្តីពលរដ្ឋ​ទាំងពីរ​នាក់​នោះ​ត្រូវ​បាន​ដោះលែង​មក​វិញ៕

"

សង្គម​ស៊ីវិល​​កំពុងរៀបចំ​​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

សង្គម​ស៊ីវិល​​កំពុងរៀបចំ​​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ: "

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះក្រោយ​ពី​មន្ត្រី​កំពូលៗ​របស់​ស្ថាប័ន​នេះ​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​អង្គារ។ បណ្តឹង​នេះ​​ប្រឆាំង​នឹង​ជន​ពុក​រលួយ​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ហាមឃាត់​ ​ការ​យក​ពន្ធដារ​លើ​យានយន្ត​គ្រប់​ប្រភេទ​លើស​តម្លៃ​រដ្ឋ​ និង​ជម្លោះ​ដីធ្លី។​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស្វាគមន៍​រាល់​ពាក្យ​បណ្តឹង​ទាំងអស់។


ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​រឿង​ពុក​រលួយ​ប្រមាណ​៧០​សំណុំ​រឿង​ទាក់ទង​នឹង​មន្ត្រី​ពន្ធដារ​ ​តុលាកា​រ ​ប៉ូលិស​ និង​ជម្លោះ​ដីធ្លី​ ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ចុងខែ​សីហា​នេះ។


សមាជិក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន​១៤​រូប​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​លើក​ទីមួយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ដែល​​ជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។


លោក​សន ជ័យ ​អ្នក​សម្រប​សម្រួល​បណ្តាញ​រួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​លោក​ទទួល​បាន​ពាក្យ​បណ្តឹង​ជាង​៦០​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​១០ ​ដើម្បី​ប្តឹង​ភ្នាក់ងារ​ពន្ធដារ​ដែល​បាន​ទារ​ប្រាក់​លើស​ ​ដោយ​បង្ខំ​ប្រជា​ពលរដ្ឋ​ឱ្យ​បង់ប្រាក់​៦០០០​រៀល​ ជា​ជាង​តម្លៃ​ផ្លូវការ​របស់​រដ្ឋ​ចំនួន​៤៥០០​រៀល។


លោក​សន ជ័យ​បាន​បញ្ជាក់​ថា​ ​ពាក្យ​បណ្តឹង​ទាំងអស់​នេះ​មាន​ភស្តុតាង​ជា​ឈ្មោះ ​និង​អត្ត​លេខ​របស់​ភ្នាក់ងារ​ពន្ធដារ​ ដែល​ទារ​យក​ប្រាក់​លើស​ពី​តម្លៃ​កំណត់​របស់​នាយក​ដ្ឋាន​ពន្ធដារ​ហើយ​ក្នុង​ពាក្យ​បណ្តឹង​នីមួយៗ​ ​មាន​អ្នក​ប្តឹង​ពី​៥​នាក់​ទៅ​១៥​នាក់​ ដោយ​បាន​បញ្ជាក់​ថា​ ​ភ្នាក់ងារ​ពន្ធដារ​បាន​បង្ខំ​ឱ្យ​ពួក​គាត់​បង់ប្រាក់​៥០០០​រៀល​ ​ជំនួស​តម្លៃ​រដ្ឋ​៣០០០​រៀល។


លោក​សន ជ័យ​បាន​បន្ត​ថា​ ​ពាក្យ​បណ្តឹង​ទាំងនេះ​នឹង​ត្រូវ​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ចុង​ខែសីហា​នេះ​ដើម្បី​បញ្ឈប់ ​និង​ដាក់​ពិន័យ​ភ្នាក់ងារ​ពន្ធដារ​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។


ខេត្ត​ដែល​មាន​ពាក្យ​បណ្តឹង​ច្រើន​ជាង​គេ​គឺ​ខេត្ត​កណ្តាល​ ​ខេត​កំពង់ស្ពឺ​ ​ខេត្ត​កំពង់​ចាម​ និង​ខេត្ត​តាកែវ។


លោក​សន ជ័យ​បាន​បន្ថែម​ថា​ ​ពាក្យ​បណ្តឹង​នេះ​ជា​សញ្ញា​មួយ​នៃ​ការ​សាក​ល្បង​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ចាត់​វិធាន​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ប្រជា​ពលរដ្ឋ​ទូទៅ​បាន​ឃើញ។


«អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​តែ​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន។ ​យើង​ចង់​ឃើញ​ការ​ប្រមូល​ពន្ធដារ​ប្រចាំ​ឆ្នាំ​នេះ​មាន​តម្លាភាព​ និង​ជា​គំរូ​មួយ​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ»។


លោក​ជា ហ៊ាន ​ប្រធាន​អង្គការ​ការពារ​សត្វព្រៃ ​និង​ធនធាន​ជាតិ​ដែល​ជា​អង្គការ​ឃ្លាំ​មើល​ថ្នាក់​ជាតិ​ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ចោទ​ប្រកាន់​មនុស្ស​២៤១​នាក់​ ដែល​រួមមាន​ឧទ្យានុរក្ស​ជាតិ​ប្រាំបួន​នាក់​អំពី​ការធ្វើ​ពាណិជ្ជ​កម្ម​ឈើ​ព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ខេត្ត​កំពង់​ស្ពឺ។


លោក​ជា ហ៊ាន​បាន​បញ្ជាក់​ថា​ ​លោក​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ពីរ​ទៀត​ទៅ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ចោទ​ប្រកាន់​មនុស្ស​១៥០​នាក់​ ដែល​រួមមាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​១០​នាក់​ ​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​១៦​នាក់​ និង​ឈ្មួញ​កណ្តាល​មួយ​ចំនួន​​អំពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ព្រៃ​ឈើ​​ខុស​ច្បាប់​នៅ​ឧទ្យាន​ជាតិ​បុទមសាគរ​ ​ខេត្ត​កោះកុង​ និង​ដើម្បី​ចោទ​ប្រកាន់​មនុស្ស​៣០​នាក់​ ដែល​រួមមាន​ឧទ្យានុរក្ស​១០​នាក់​អំពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​បូកគោ​ ខេត្ត​កំពត។


«ខ្ញុំ​មាន​ភស្តុតាង​ជា​ចម្លើយ​របស់​ជន​ល្មើស​ប្រព្រឹត្ត​ជាក់ស្តែង​ ​បាន​និយាយ​ថា​ ​មុន​ពេល​គាត់​ចូល​កាប់​ឈើ​ ឬ​ដឹក​ជញ្ចូន​ឈើ​ដោយ​ខុសច្បាប់​នេះ​ ​គាត់​បាន​បង់ប្រាក់​ឱ្យ​មន្ត្រី​ឧទ្យានុ​រក្ស​បរិស្ថាន​ពី​១០០​ដុល្លារ​ទៅ​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​តាម​ប្រភេទ​ម៉ាស៊ីន​អារ​ឈើ​តូច​ធំ»។


លោក​ជា ហ៊ាន​បាន​បន្ថែម​ថា​ ​ពាក្យ​បណ្តឹង​ទាំងនេះ​នឹង​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​នាំ​ខ្លួន​ជន​ល្មើស​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។


«ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ស៊ើប​អង្កេត​បន្ថែម​នោះ​​ដោយសារ​ ​ខ្ញុំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្ត​កោះកុង​ ​និង​ខេត្ត​កំពង់​ស្ពឺ​ដើម្បី​ឱ្យ​ចាត់ការ​មន្ត្រី​ពុករលួយ​នោះ​ ​តែ​ផ្ទុយ​ទៅវិញ​ ​តុលាការ​មិន​បាន​ចាត់​ការ​ទេ។ ​ដូច្នេះ​​ខ្ញុំ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ថែម​ទៀត។​ ​បើសិន​ជា​យើង​ប្រមូល​ភស្តុតាង​ ​ហើយ​បែរ​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​រក​ពួក​ពុក​រលួយ​មិន​ឃើញ​ នោះ​ខ្ញុំ​អស់​ជំនឿ​ទៅ​លើ​ស្ថាប័ន​ពាក់​ព័ន្ធ​​របស់​រដ្ឋា​ភិបាល»។


លោក​ស្រី​ម៉ម ស៊ីថា ​​ប្រធាន​គណៈ​កម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ថ្លែង​ថា​ ​លោក​ស្រី​នឹង​ដាក់​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​ទំហំ​ជាង​៥​ហិចតា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​សប្តាហ៍​ក្រោយ​នេះ។


លោក​ចាន់ សាវ៉េត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​ ADHOC ​បាន​បញ្ជាក់​ថា​ ​អង្គការ​សង្គម​ស៊ីវិល​មាន​ពាក្យ​បណ្តឹង​ជា​ច្រើន​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​របស់​តុលាការ ​ ​ប៉ូលិស ​និង​ជម្លោះ​ដីធ្លី​ ​ប៉ុន្តែ​មិន​ទាន់​​មាន​គម្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឡើយ​ ​ដោយ​សារ​មន្ត្រី​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​មិនទាន់​មាន​ឯករាជ្យ​និង​អព្យាក្រឹត្យ​ភាព​ពី​គណ​បក្ស​នយោបាយ។


«យើង​អត់ទាន់​មាន​ជំនឿ​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទេ។​ ពួកគេ​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ស៊ើប​អង្កេត​ ​ប៉ុន្តែ​ពួកគេ​មិន​ទាន់​បាន​ធ្វើ​សច្ចា​ប្រណិធាន​ដក​ខ្លួន​ចេញ​ពី​គណ​បក្ស​នយោបាយ​ទេ»។


លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​បាន​ថ្លែង​ថា​ ​លោក​បាន​ស្វាគមន៍​រាល់​ពាក្យ​បណ្តឹង​​ទាំងអស់​ ដែល​បាន​ប្តឹង​មក​អង្គភាព​របស់​លោក។ ​លោក​មិន​បដិសេធ​បណ្តឹង​ណាមួយ​ទេ​ ​បើមាន​ភស្តុតាង​គ្រប់គ្រាន់​ និង​ច្បាស់​លាស់។


«យើង​អាច​បើក​ការ​ស៊ើប​អង្កេត​លើ​ពាក្យបណ្តឹង​គ្រប់ប្រភេទ​ ​ឱ្យតែ​មាន​គ្រប់​ធាតុផ្សំ​ទាំងអស់​ ដើម្បី​ដំណើរ​ការ»។


អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​មាន​សិទ្ធិ​អំណាច​ផ្លូវ​ច្បាប់​យ៉ាង​ពេល​លេញ​ក្នុង​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ​បន្ទាប់​ពី​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​កាល​ពី​ថ្ងៃ​អង្គារ៕

"

កម្មករ​សំណង់​ឈប់​តវ៉ា​ក្រោយ​មាន​ការ​សន្យា​ពី​ក្រុមហ៊ុន

កម្មករ​សំណង់​ឈប់​តវ៉ា​ក្រោយ​មាន​ការ​សន្យា​ពី​ក្រុមហ៊ុន: "ក្រុម​កម្មករ​រាប់​រយ​នាក់​របស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់​កូរ៉េ​មួយ​ឈ្មោះ ឌូសុង (Doosong) បាន​បញ្ចប់​ការ​តវ៉ា និង​ការ​ទាមទារ​របស់​ខ្លួន​រយៈ​ពេល​ពីរ​ថ្ងៃ ក្រោយ​ទទួល​ការ​សន្យា​មួយ​ចំនួន​ពី​ក្រុមហ៊ុន។"

Friday, September 3, 2010

កម្មករ​សហគ្រាស​ខេស៊ី​ហ្សេស៊ីន​ផ្អាក​ការ​តវ៉ា រង់ចាំ​ដំណោះស្រាយ

វិទ្យុអាស៊ី​សេរី, ដោយ អ៊ុក សាវបូរី 2010-09-02
អតីត​ក្រុម​កម្មករ​សំណង់​នៃ​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេស៊ី ហ្សេស៊ីន (KC Gecin Enterprises) ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ បាន​ផ្អាក​ការ​តវ៉ា​ហើយ កាល​ពី​ថ្ងៃ​១ កញ្ញា ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ពី​ក្រសួង​ការងារ។
រឿង​ហេតុ​នេះ​បាន​កើត​ឡើង ដោយសារ​កម្មករ​សំណង់​ធ្វើ​បាតុកម្ម​តាំង​ពី​ថ្ងៃ​១៦ សីហា រហូត​មក ព្រោះ​តែ​សហគ្រាស​បញ្ឈប់​កម្មករ​ជាង ៦០​នាក់ ដោយ​គ្រាន់តែ​សុំ​បង្កើត​សហជីព។

តំណាង​កម្មករ​សំណង់​នៃ​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេស៊ី ហ្សេស៊ីន នៅ​ការដ្ឋាន​ព្រែក​ហូរ ខេត្ត​កណ្ដាល លោក ជា សុភាព បាន​ឲ្យ​ដឹង​ថា កម្មករ​បញ្ឈប់​ការ​តវ៉ា​នៅ​ថ្ងៃ​ទី​១ កញ្ញា ព្រោះ​ស្ដាប់​តាម​បញ្ជា​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​សម្រេច​ឲ្យ​ ក្រុម​កម្មករ ផ្អាក​ការ​តវ៉ា​សិន​រង់ចាំ ១៥​ថ្ងៃ​នៃ​ការ​ដោះស្រាយ​កិច្ច​ចរចា។

លោក​បាន​បន្ត​ថា ៖ «គាត់​នឹង​យក​រឿង​ទៅ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង។ បើ​ថា អត់​មាន​ដំណោះស្រាយ ពួក​ខ្ញុំ​នឹង​ឡើង​ទៅ​តុលាការ​ទៀត!»

ក្រុម​កម្មករ​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​រសៀល​ថ្ងៃ​៣១ ខែ​សីហា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ផ្ដល់​លិខិត​លេខ​០១០ ឲ្យ​ពួក​គេ ២១​នាក់ ដែល​សហគ្រាស​មិន​ទាន់​បញ្ឈប់​ជា​ផ្លូវការ កាន់​ទៅ​បង្ហាញ​សហគ្រាស​ដើម្បី​ឲ្យ​សហគ្រាស​ទទួល​យក​ពួក​គេ​ចូល​ធ្វើ​ការ​ វិញ។ ប៉ុន្តែ​ត្រូវ​សហគ្រាស​បដិសេធ ដោយ​សំអាង​ថា សហគ្រាស​មិន​ទាន់​បាន​ទទួល​លិខិត​ផ្លូវការ​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ នៃ​ក្រសួង​ការងារ។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​រដ្ឋបាល​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេស៊ី ហ្សេស៊ីន លោក ង៉ែត សំអុល បាន​ថ្លែង​ថា ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ចោទ​ថា សហគ្រាស​រើសអើង​ការ​សុំ​បង្កើត​សហជីព គឺ​ខុស​ទាំង​ស្រុង។ សហគ្រាស​មិន​មាន​លិខិត​ស្នើសុំ​ជា​ផ្លូវការ​ពី​កម្មករ​ទាំង​នោះ ក្នុង​ការ​បង្កើត​សហជីព​ទេ។ រីឯ​ការ​ចោទ​ថា សហគ្រាស​បញ្ឈប់​កម្មករ​នោះ គឺ​មិន​មែន​បញ្ឈប់​ទេ កម្មករ​ទាំង​នោះ​ជួល​ប្រចាំ​ថ្ងៃ គ្មាន​កុងត្រា​អ្វី​ទាំង​អស់។ លោក​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ លោក​នឹង​ទៅ​ទទួល​លិខិត​ផ្លូវការ​លេខ​០១០ ពី​ក្រសួង​ការងារ និង​ទៅ​បំភ្លឺ​បញ្ហា​មួយ​ចំនួន ដែល​មិន​ទាន់​ចរចា​ត្រូវរ៉ូវ​គ្នា។

លោក ង៉ែត សំអុល បាន​ឲ្យ​ដឹង​ថា ៖ «ពីព្រោះ​គាត់​ធ្វើ​បាតុកម្ម​នេះ គឺ​គាត់​មិន​បាន​ស្នើសុំ​មក​ក្រុមហ៊ុន ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព​ជាមួយ​ក្រុមហ៊ុន​ទេ។ អត់​មាន​ដោះស្រាយ​អ្វី​ទាំង​អស់ ជាមួយ​ក្រុមហ៊ុន ថា​គាត់​ចង់​បាន​អី​ពី​ក្រុមហ៊ុន គាត់​ត្រូវ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​សិន។ ចំណុច​ណា​ដែល​គាត់​ចង់​បាន ចំណុច​ណា​ដែល​គាត់​មិន​ចង់​បាន ឬ​ក៏​មិន​ពេញ​ចិត្ត គាត់​ត្រូវ​ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន ១​ដង ឬ​ចង់​យ៉ាង​ហោច​ឲ្យ​បាន​ម្ដង​សិន ប៉ុន្តែ​នេះ​អត់​មាន​ទាល់​តែ​សោះ គឺ​គាត់​ចាប់ផ្ដើម​ឡើង​រត់ ឈប់ ហើយ​គាត់​នាំ​គ្នា​មក​បណ្ដោយ មក​ដាក់​បដា​ប្រឆាំង​ក្រុមហ៊ុន​តែម្ដង ហើយ​យើង​អត់​យល់​ពី​គោល​បំណង​របស់​គាត់​ដែរ»

ប្រធាន​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នៃ​ក្រសួង​ការងារ លោកស្រី បូរ ចាន់វាសនា បាន​ថ្លែង​ថា នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១០​ខាង​មុខ​នេះ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នឹង​បើក​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​ជា​ ថ្មី រវាង​អតីត​ក្រុម​កម្មករ​សំណង់ និង​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេស៊ី ហ្សេស៊ីន។

លោកស្រី បូរ ចាន់វាសនា បាន​បញ្ជាក់​ថា ៖ «ដំណើរការ​ហ្នឹង​នៅ​លើ​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។ អាជ្ញាកណ្តាល​គាត់​នឹង​កោះហៅ​ធ្វើ​សវនាការ​នៅ​ថ្ងៃ​ស្អែក ហើយ​លទ្ធផល​យ៉ាង​ណា យើង​អត់​ទាន់​ដឹង​ទេ! យើង​ចាំ​មើល​បន្ត​ទៅ​ទៀត»

អនុ​ប្រធាន​ទី​១ នៃ​សហព័ន្ធ​សហជីព​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា លោក សុខ គីម បាន​ឲ្យ​ដឹង​ថា កម្មករ​សំណង់​គោរព​តាម​ច្បាប់​ការងារ ដែល​បាន​ចែង និង​គោរព​តាម​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែល​បញ្ជា​ឲ្យ​កម្មករ​ផ្អាក​ការ​ តវ៉ា និង​រង់ចាំ​ការ​ដោះស្រាយ​របស់​ក្រសួង​ការងារ។ លោក​ថា សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ នឹង​ខិតខំ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ត្រូវរ៉ូវ​គ្នា​រវាង​សហគ្រាស និង​កម្មករ ដើម្បី​ឲ្យ​សហគ្រាស​ទទួល​យក​កម្មករ​ចូល​ធ្វើ​ការ​វិញ៕

អាន​ព័ត៌មាន​​ដូច​គ្នា​ជា​ភាសា​អង់​គ្លេស ចុច​ទី​នេះ ឬ​ប្រើ អាសយដ្ឋាន​នេះ៖ http://chiatkh.blogspot.com/2010/09/kc-gecin-takes-stubborn-stand-abusing.html

Thursday, September 2, 2010

សេដ្ឋី​ស្រុក​ស្រែ​នៅ​តំបន់​ភ្នំ​ក្រវាញ

ដោយ មណ្ឌល កែវ 
វិទ្យុអាស៊ីសេរី 
2010-08-30
កសិករ ទេព ប៊ុន​សុង នៅ​ឯ​ទី​ជន​បទ​ដាច់​ស្រយាល​មួយ ក្នុង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បាន​តស៊ូ​កសាង​ជីវភាព​ជា​អ្នក​ចម្ការ រហូត​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្ដម្ភ​ម្នាក់ ដែល​អ្នក​ភូមិ​ហៅ​គាត់​ថា​សេដ្ឋី​ស្រុក​ស្រែ។

ជោគ​ជ័យ​នឹង​ចម្ការ​ក្រូច

ក្នុង​សំលៀក​បំពាក់​ដែល​ជា​អ្នក​ចម្ការ ទេព ប៊ុន​សុង បុរស​វ័យ​៤៨​ឆ្នាំ មាន​រូប​រាង​ស្ដើង​ល្មម សម្បុរ​ខ្មៅ សក់​រួញ​អង្គាដី ដែល​គេ​គ្រាន់​តែ​ឃើញ​គាត់​ជា​លើក​ដំបូង ក៏​គេ​អាច​ស្មាន​បាន​ដែរ​ថា បុរស​រូប​នេះ​មាន​ឈាម​ជ័រ​ជា​ខ្មែរ​សុទ្ធ​សាធ ពុំ​មាន​ជាប់​ខ្សែ​ស្រឡាយ​ចិន​នោះ​ទេ។ ជា​ទូទៅ នៅ​ស្រុក​ខ្មែរ​គេ​តែង​គិត​ថា ខ្មែរ​សុទ្ធ​មិន​ចេះ​រក​ស៊ី​មាន​បាន ដូច​កូន​ចៅ​ចិន​នោះ​ឡើយ។

ឈាន​ពី​បាត​ដៃ​ទទេ កសិករ​រូប​នេះ​បាន​មក​ដល់​តំបន់​ភូមិ​អូរ​កណ្ដោល ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់​តែ​ម្នាក់​ឯង នា​ឆ្នាំ​២០០៣ ក្នុង​នាម​ជា​អ្នក​កាប់​ឈើ​ប្រណិត​លក់​ឲ្យ​ឈ្មួញ។ តែ​ដោយ​មាន​ឈាម​ជ័រ​ជា​កូន​អ្នក​ស្រែ​ចម្ការ ពេល​ឃើញ​ដី​ព្រៃ​ធំ​ទូលាយ​តែ​ពុំ​ឃើញ​មាន​ការ​ដាំ​ដុះ​អ្វី​សោះ​ក្នុង​តំបន់ ​នេះ ទេព ប៊ុន​សុង ក៏​ចាប់​ផ្ដើម​សុំ​ដី​ព្រៃ​សឹករិចរិល​ពី​អាជ្ញាធរ​ភូមិ ឃុំ បាន​ចំនួន​២​ហិកតារ ត្រួស​ត្រាយ​បង្កើត​ជា​ចម្ការ​ដាំ​ក្រូច។ ហើយ​ជា​បន្ត​បន្ទាប់ គាត់​បាន​សន្សំ​ប្រាក់​ពី​ការ​ចិញ្ចឹម​គោ​មេ និង​ប្រាក់​ដែល​ប្រពន្ធ​គាត់​សន្សំ​បាន​ពី​ការ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​ បាត់ដំបង យក​ទៅ​ទិញ​ដី​បន្ថែម​ពី​អ្នក​ភូមិ​បន្តិច​ម្តងៗ។ បច្ចុប្បន្ន ទេព ប៊ុន​សុង មាន​ចម្ការ​ក្រូច​ចំនួន​១៥​ហិកតារ ក្នុង​នោះ មាន​ចម្ការ​ដែល​ផ្ដល់​ផល​ជា​ស្រេច​ចំនួន​៥​ហិកតារ និង​១០​ហិកតារ​ទៀត​មិន​ទាន់​ផ្ដល់​ផល​នៅ​ឡើយ ពោល​គឺ​មិន​ទាន់​មាន​ផ្លែ។

ទេព ប៊ុនសុង បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ គាត់​អាច​រក​ចំណូល​បាន​ពី​ការ​លក់​ផ្លែ​ក្រូច​បាន​ប្រមាណ​ពី​២​ម៉ឺន​ទៅ​៣​ ម៉ឺន​ដុល្លារ​អាមេរិក អា​ស្រ័យ​តាម​តម្លៃ​ទីផ្សារ និង​ផល​ជា​ផ្លែ​ដែល​ដើម​ក្រូច​ហុច​ឲ្យ។ ជា​មួយ​ទឹក​មុខ​ស្រស់​ស្រាយ ម្ចាស់​ចម្ការ​រូប​នេះ​រំពឹង​ថា ប្រហែល​មិន​ដល់​២​ឆ្នាំ​ទៀត​ទេ ចំណូល​គាត់ នឹង​កើន​ឡើង​១​ជា​៣​នៅ​ពេល​ដែល​ដើម​ក្រូច​១០​ហិកតារ​ក្រោយ​នេះ​ផ្ដល់​ផល ពោល​គឺ ក្រូច​ចាប់​ផ្ដើម​មាន​ផ្លែ​នោះ ៖ «មាន​លុយ​តិច​តួច ខ្ញុំ​សន្សំ​ទិញ​ដី​គេ​ឲ្យ​តែ​មាន​គេ​លក់​ដី​ថោកៗ ខ្ញុំ​ខំ​រក​លុយ​ទិញ​ទាល់​តែ​បាន។ ប្រពន្ធ​ខ្ញុំ​សន្សំ​លុយ​លក់​សាច់​ជ្រូក​នៅ​បាត់ដំបង ខ្ញុំ​ទិញ​លក់​គោ និង​ចិញ្ចឹម​មេ​គោ​សន្សំ​ទិញ​តែ​ដី រហូត​បាន​ដី​១៥​ហិកតារ​ហើយ​បច្ចុប្បន្ន»

ដើរ​ពិនិត្យ​ដើម​ក្រូច​បណ្ដើរ បុរស​ម្ចាស់​ចម្ការ​ក្រូច​រូប​នេះ​រៀប​រាប់​ពី​ជីវិត​ពិត​របស់​គាត់​ប្រាប់​ វិទ្យុ​អាស៊ី​សេរី​បណ្ដើរ​ថា គាត់​កើត​ក្នុង​ត្រកូល​កសិករ​ក្រីក្រ​មួយ នៅ​ឯ​ឃុំ​សឹង ស្រុក​សំរោង ខេត្ត​តាកែវ។ គាត់​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​មធ្យមសិក្សា​កម្រិត​២ នៅ​វិទ្យាល័យ​សំរោង ខេត្ត​តាកែវ។ ដោយ​ជីវភាព​គ្រួសារ​មាន​ការ​ខ្វះ​ខាត មិន​អាច​បន្ត​ការ​សិក្សា​ទៀត​បាន គាត់​ក៏​បាន​ចូល​ធ្វើ​ជា​ប៉ូលិស​នៅ​ឯ​ស្រុក​កំណើត​នៅ​ឆ្នាំ​១៩៨៧។ តែ​បន្ទាប់​ពី​ទទួល​បរាជ័យ​ក្នុង​ការ​ងារ​ជា​មន្ត្រី​ប៉ូលិស ដោយ​សារ​គ្មាន​ខ្សែ​ស្រឡាយ និង​ខ្នង​បង្អែក​ជួយ​យឹតយោង​បុណ្យ​ស័ក្ដិ​ក៏​ពុំ​បាន​ឡើង ប្រាក់​ខែ​ក៏​មិន​គ្រប់​រស់ គាត់​ក៏​បោះ​បង់​ចោល​ការ​ងារ​ជា​ប៉ូលិស​នៅ​ឆ្នាំ​១៩៨៩ រួច​ក៏​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ជា​កម្មករ​ចល័ត​ស្ទើរ​គ្រប់​ទិសទី ជា​ពិសេស​គឺ​ធ្វើ​ជា​កម្មករ​ថែ​ចម្ការ​ក្រូច​ឲ្យ​គេ នៅ​ឯ​ខេត្ត​បាត់ដំបង រហូត​បាន​ជួប​ជា​មួយ​ភរិយា​គាត់​នា​ឆ្នាំ​១៩៩០ ដោយ​ចាប់​ផ្ដើម​ជីវិត​ថ្មី​ជា​អ្នក​លក់​សាច់​ជ្រូក​នៅ​ផ្សារ​បាត់ដំបង ៖ «ពី ​មុន​ខ្ញុំ​ធ្លាប់​ស្រមៃ​ថា​ក្នុង​ជាតិ​នេះ បើ​ខ្ញុំ​មាន​ចម្ការ​ក្រូច​មួយ​ធំ​ដូច​ម្ចាស់​ចម្ការ​ដែល​ខ្ញុំ​ធ្លាប់​ទៅ​ ស៊ី​ឈ្នួល​ថែ​ចម្ការ​ឲ្យ​គាត់​នោះ មិន​ដឹង​ជា​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ។ តែ​ឥឡូវ​សុបិន​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ»

បច្ចុប្បន្ន​កសិករ ទេព ប៊ុន​សុង មាន​ដី​ស្រែ​ជាង​៣០​ហិកតារ គោ​២៥​ក្បាល និង​ជ្រូក​៥០​ក្បាល​ទៀត​ផង។ គាត់​ថា​ទាំង​នេះ​គឺ​ជា​ផល​ដែល​កើត​ចេញ​ពី​គំនិត​ប្រាជ្ញា និង​ការ​តស៊ូ​អំណត់ ព្យាយាម ជា​មួយ​មុខ​របរ​ជា​អ្នក​ចម្ការ​ជិត​១០​ឆ្នាំ​កន្លង​ទៅ​របស់​គាត់​ទាំង​អស់។ បាន​ជាប់​ងារ​ជា «សេដ្ឋី​ស្រុក​ស្រែ» ដែល​ងារ​នេះ​គឺ​ជា​ការ​ផ្ដល់​ដោយ​អ្នក​ស្រុក​ភ្នំ​ក្រវាញ។

ទេព ប៊ុនសុង មាន​ភរិយា​ឈ្មោះ សៀវ សឿន អាយុ​៤៥​ឆ្នាំ និង​កូន​ចំនួន​៣​នាក់ កូន​ស្រី​ច្បង​អាយុ​២០​ឆ្នាំ និង​កូន​ប្រុស​បន្ទាប់​អាយុ​១៨​ឆ្នាំ ឯ​កូន​ស្រី​ពៅ​អាយុ​១៣ ជា​សិស្ស​នៃ​វិទ្យាល័យ​ស្រុក​ភ្នំ​ក្រវាញ។ ជា​មួយ​មុខ​របរ​នេះ គាត់​អាច​ជួយ​ផ្ដល់​ការ​ងារ​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​បាន​ជាង​២០​នាក់ ឲ្យ​មាន​ជីវភាព​សម​រម្យ​ផង​ដែរ។

បទពិសោធន៍​បាន​មក​ពី​ការ​អនុវត្ត​ជាក់​ស្ដែង

ម្ចាស់​ចម្ការ​ក្រូច វ័យ​៤៨​ឆ្នាំ លោក ទេព ប៊ុន​សុង ញញឹម​ថ្លែង​បន្ត​ថា ក្រៅ​ពី​ការ​លក់​ផ្លែ​ក្រូច គាត់​ក៏​ជា​អ្នក​បណ្ដុះ​កូន​ក្រូច​លក់​បន្ត​ទៅ​ឲ្យ​អតិថិជន ដែល​មាន​ចម្ការ​យក​ទៅ​ដាំ​បន្ត ដែល​ជា​មួយ​ការ​លក់​កូន​ក្រូច​បណ្ដុះ ឬ​ហៅ​ថា កូន​ក្រូច​ក្រែប​នេះ គាត់​អាច​រក​ចំណូល​បាន​ប្រមាណ​ពី​១​ម៉ឺន ទៅ​១​ម៉ឺន​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ថែម​ទៀត។ ដូច្នេះ សរុប​មក​ជា​រៀង​រាល់​ឆ្នាំ កសិករ ទេព ប៊ុន​សុង អាច​រក​ចំណូល​បាន​ប្រមាណ​ពី ៣​ម៉ឺន​៥​ពាន់ ទៅ​៤​ម៉ឺន​៥​ពាន់​ដុល្លារ ដោយ​សារ​មុខ​របរ​ធ្វើ​ចម្ការ​ក្រូច​នេះ ៖ «ខ្ញុំ​បាន​ឈាន​ដល់​ដំណាក់​កាល ​នេះ ខ្ញុំ​ខ្លួន​ឯង​សឹង​តែ​ស្មាន​មិន​ដល់។ គ្រាន់​តែ​ថា ពេល​ខ្ញុំ​បាន​រាវ​រក​ឃើញ​បច្ចេកទេស​ដាំ​ក្រូច​នេះ គ្រប់​សព្វ​ហើយៗ ពិសោធន៍​ទៅ​បាន​សម្រេច​ដូច​ប្រា​ថ្នា​នោះ ខ្ញុំ​បាន​ត្រេក​អរ​រហូត​បាន​ស្រែក​ភ្លាត់​មាត់​ថា តែ​ប៉ុណ្ណេះ​ខ្ញុំ​នឹង​ក្លាយ​ជា​សេដ្ឋ​ម្នាក់​នៅ​ស្រុក​ស្រែ​ហើយ»

កសិករ ទេព ប៊ុន​សុង សារ​ភាព​ថា ការ​ពិត​គាត់​មិន​ដែល​បាន​សិក្សា​ពី​បច្ចេកទេស​កសិកម្ម​អ្វី​នោះ​ទេ ជោគ​ជ័យ​ក្នុង​ជីវិត​ជា​អ្នក​ចម្ការ​របស់​គាត់ គឺ​បាន​មក​ពី​ការ​តស៊ូ​ព្យាយាម​អំណត់ និង​ដក​ពិសោធន៍​ពី​ការ​ងារ​ជាក់​ស្ដែង​ប៉ុណ្ណោះ ៖ «ខ្ញុំ​ចេះ​ដោយ​បទ​ ពិសោធន៍​ផ្ទាល់​ក្នុង​ការ​ងារ​តែ​ម្តង។ មួយ​ទៀត​គឺ​ខ្ញុំ​មើល​តាម​សៀវ​ភៅ​កសិកម្ម ហើយ​យក​មក​កែ​ឆ្នៃ​តាម​ដី​ជាក់​ស្ដែង»

ជា​មួយ​ជោគជ័យ​ក្នុង​មុខ​របរ​ធ្វើ​ចម្ការ​ក្រូច កសិករ ទេព ប៊ុន​សុង ក៏​មាន​បំណង​ចង់​ចង​ក្រង​ជា​សៀវភៅ​ស្ដីពី​ការ​ដាំ និង​ការ​ជ្រើស​រើស​ដី​សម្រាប់​ដំណាំ​ក្រូច ដើម្បី​ទុក​ជា​ចំណង​ដៃ​ជូន​កសិករ​ខ្មែរ​ទូទៅ​បាន​អាន និង​យក​ទៅ​អនុវត្តន៍​ផង​ដែរ។ កសិករ​រូប​នេះ​នៅ​មាន​ក្ដី​ស្រមៃ​មួយ​ទៀត គឺ​គាត់​ចង់​ក្លាយ​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ​ដែល​ធំ​ជាង​គេ​ក្នុង​ ខេត្ត​ពោធិ៍សាត់៕


Monday, August 30, 2010

តើ​ច្បាប់​ជា​អ្វី?​

​តើ​ច្បាប់​ជា​អ្វី? នេះ​ជា​សំណួរ​មួយ​ដែល​អ្នក​រៀន​ច្បាប់​ ឬ​អ្នក​ជំនាញ​​ច្បាប់​ផ្ដល់​​និយម​ន័យ​​ផ្សេង​ៗ​​គ្នា​ ប៉ុន្តែ​​ជា​ន័យ​ឆ្លើយ​តប​នឹង​សំណួរនេះ។

ប៉ុន្តែ​សម្រាប់​អ្នក​មិន​រៀន​ច្បាប់​ និង​អ្នក​គ្មាន​ជំនាញ​ឯក​ទេស​ច្បាប់​វិញ​ ពួក​គាត់​ផ្ដល់​និយម​មួយ​ឃ្លា​យ៉ាង​​ខ្លី ប៉ុន្តែ​មាន​ន័យ​គ្រប់​គ្រាន់​ សម្រាប់​ស្ថាន​ភាព​ស្រុក​ខ្មែរ​នាពេល​បច្ចុប្បន្ន​នេះ​ថា "​ច្បាប់​ជា​ដំបង​សំពង​អ្នក​ក្រ ​ច្បាប់​ជា​មិត្ត​ល្អ​កំដ​អ្នក​មាន"។  នេះបង្ហាញ​ឲ្យ​ឃើញ​ថា ​នៅ​ស្រុក​ខ្មែរ​ ច្បាប់​គ្មាន​ន័យ​សម្រាប់​អ្នក​ក្រ​ទេ។

តើ​ប្រិយ​មិត្ត​អ្នក​អាន​ យល់​យ៉ាង​ណា​ដែរ​ចំពោះ​ និយម​ន័យ​ខាង​លើ​នេះ? ខេមរា​ សូម​ស្វាគមន៍​ការ​ផ្ដល់​មតិ​ដើម្បី​ស្ថាបនា​ ប្រព័ន្ធ​យុត្តិ​ធម៌​ខ្មែរ។ សូម​អរគុណ

Sunday, August 29, 2010

ទឹក​ជំនន់​នៅ​សង្កាត់​បឹង​កក់​១

នៅ​ភ្នំ​ពេញ​ ប្រជាពលរដ្ឋ​តែង​តែ​ឃើញ​មាន​ទឹក​ជំនន់​លិច​​ផ្លូវ​នៅ​ពេល​មាន​ភ្លៀង​ធំ​ម្ដងៗ។ ចំពោះ​ខេមរា​វិញ​ ក៏សង្កេត​ឃើញ​ថា វា​តែង​តែ​មាន​ទឹក​ជំនន់​លិច​ផ្លូវ​បែប​នេះ​មែន​។ 

ថ្មីៗនេះ​​ ប្រជាពលរដ្ឋដែល​រស់​​នៅ​តំបន់​បឹង​កក់​បាន​​នាំគ្នា​ប្ដឹង​សា​លា​ក្រុង​​ក្នុង​រឿង​ទឹកលិចតំបន់​បឹង​កក់។ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ និង​កាលពីម្សិល​ម៉ិញ​ ក្រោយ​ពីមាន​​ភ្លៀង​មួយមេ​យ៉ាងធំផ្ទះ​ខ្ញុំ​ដែល​ខាន​​​​មាន​ទឹកលិច​ជា​ច្រើន​ឆ្នាំមក​ហើយនោះ​ ស្រាប់​តែមាន​ទឹក​ចាប់​ផ្ដើម​លិច​ ចំ​ណែក​​ឯ​ផ្លូវ​ក៏លិច​ដែរ។

ខ្ញុំ​ចេះ​តែ​នឹក​ឆ្ងល់​ថា ម្ដុំ​ផ្ទះ​ខ្ញុំ​នេះ​ខាន​​​លិច​ទឹក​យូរ​មក​​ហើយ (ក្រោយ​ពី​អាជ្ញាធរ​បាន​ជួស​ជុល​លូទឹក ពី​មុន​ធ្លាប់​លិច​ទឹករាល់តែ​រដូវ) ចុះ​ហេតុ​​​អ្វី​​ឥឡូវ​នេះ​គ្រាន់​តែ​មាន​ភ្លៀង​មិន​ជាធំ​ប៉ុន្មាន​សោះ​ក៏​ចាប់​ផ្ដើម​លិច​លង់​ផ្លូវ?​

យូរៗទៅ​​ទើប​ខ្ញុំ​ចាប់​ផ្ដើម​នឹក​ឃើញថា នេះ​គឺដោយ​សារ​ សាលារាជធានី​ភ្នំ​កំពុង​អភិវឌ្ឍ​តំបន់​បឹង​កក់ ដែល​ពី​មុន​ជាអាង​ស្តុក​ទឹក​ភ្លៀងនៅ​រដូវ​វស្សា​ តែ​ឥឡូវ​នេះ​ សាលា​ក្រុង​បាន​ជួល​តំបន់​បឹង​កក់រយៈ​ពេល​៩៩​ឆ្នាំ​ទៅ​ក្រុម​មួយ ដើម្បី​អភិវឌ្ឍន៍​ដោយ​ចាក់​ដី​លុប​បឹង​នេះស្ទើរ​តែ​ជិត​ទៅ​ហើយ។ ដូច្នេះ​ហើយ​បាន​ជា​ ឥឡូវ​នេះនៅ​ពេល​មាន​ភ្លៀង​ម្ដងៗ​ទឹក​តែង​តែ​លិច​តំបន់​បឹងកក់​១ ព្រោះ​ថា ទឹក​​ភ្លៀង​មិនដឹង​​ជាហូរ​ទៅ​ណា​ទើប​នៅ​ទើរ​តាម​ផ្លូវ​អញ្ចឹង​ទៅ។ តើ​នេះ​ជា​ការអភិវឌ្ឍ​ទៅ​មុខ ឬ​​ថយ​ក្រោយ (ពី​មិន​លិច​ទឹក ទៅ​លិចទឹក?)។ 

កាលពីប៉ុន្មាន​ឆ្នាំ​មុន ខេមរា ធ្លាប់​បាន​អាន​ការសែត​អំពី​ការ​​វាយតម្លៃ​របស់​អ្នក​ជំនាញការថា វា​នឹង​មាន​វិបត្តិ​ទឹក​លិច​ក្រុង​ ប្រសិន​បើ​បឹង​កក់​ត្រូវ​ចាក់​ដីលុប។ សាលា​រាជ​ធានី​មិន​ជឿ​ការ​វាយ​តម្លៃ​នេះ​ទេ ហើយ​ម្យ៉ាង​ទៀត​ដើម្បី​ប្រាក់​ដាក់​ហោប៉ៅ ពួក​គាត់​មិន​ខ្វល់​នឹង​ទឹក​លិច​អ្នក​ណា​ឡើយ​ ឲ្យ​តែ​គ្នា​គាត់​មាន​ប្រាក់​ជាការស្រេច។ តើ​នេះ​ពិត​ជាការអភិវឌ្ឍដែល​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​​ទេ? តើ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំ​ពេញ​​​ដែល​ឃើញ​ផល​វិបាក​នេះ​ទេ? តើ​លោក​ដែល​គិត​ពី​បញ្ហា​នេះ​ទេ​?​ ​

Sunday, August 15, 2010

អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា

អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា: "វិស័យ​អប់រំ​នៅ​កម្ពុជា ត្រូវ​បាន​ក្រុម​គ្រូ​បង្រៀន និង​មហាជន​រិះគន់​ថា បាន​កើត​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ​ពិសេស​ទាក់ទង​ការ​បែងចែក​តួនាទី​មេ​ប្រយោគ ឬ​អនុរក្ស​ក្នុង​សម័យ​ប្រឡង​សញ្ញាបត្រ​កើត​ឡើង​ម្តងៗ។"

Monday, August 9, 2010

សមត្ថកិច្ច​ចាប់​បង្ខំ​អ្នក​តវ៉ា​បញ្ហា​ដី​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី​ឲ្យ​ទៅ​ស្រុក​វិញ

នគរបាល​បម្រើ​បក្ស​ បម្រើ​ប្រជា​ជន​ តែ​មិន​ប្រណី​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដី​ធ្លី​ទេ។ សូម​មើល​រូប​ខាង​ក្រោម។​

ព័ត៌មាន​ពី​វិទ្យុ​អាស៊ី​សេរី៖ ប្រជាពលរដ្ឋ​ប្រមាណ ៧០​នាក់​មក​ពី​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ដែល​មក​តវ៉ា​រក​យុត្តិធម៌​ក្នុង​ជម្លោះ​ដី​នៅ​មុខ​ភូមិគ្រឹះ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់​បង្ខំ​ពួក​គាត់​ឲ្យ​ឡើង​លើ​រថយន្ត​ត្រឡប់​ទៅ​ស្រុក​វិញ​នោះ។ អាន​បន្ត...

ក្រុម​មន្ត្រី​ស្លៀក​ពាក់​ស៊ី​វិល​កំពុងចាប់​សែង​អ្នក​ភូមិ​​ញាត់​ចូល​ឡាន

តើ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​រូប​នេះ។

Sunday, August 1, 2010

តើ​ខ្មែរ​គួរខឹង​ឬ​មិនគួរ​ខឹង?​

ប្រសិន​បើ​ អាច​ឆ្លៀត​ពេល​បាន សូម​ចំណាយ​ពេល​តែ​បន្តិច​​​ដើម្បី​​អាន​​កំណាព្យ​នេះ និង​ពិចារណា​ ព្រម​​ទាំង​​ស្រាវ​​ជ្រាវ​​ប្រវត្តិ​​​សាស្ត្រ​​នា​​ពេល​ថ្មីៗ​នេះ​មើល​ តើ​កំណាព្យ​នេះ​ពិត​ឬ​មិនពិត?​

Wednesday, July 28, 2010

Sochua may yet be tipping point

By A. Gaffar Peang-Meth • July 28, 2010

Supporters of Cambodian premier Hun Sen wished lawmaker Mu Sochua had been arrested and sent to rot in jail. Sochua's supporters cheered her refusal to pay court-ordered fines and the regime's backtracking from arresting Sochua by the July 15 deadline. Read more ...

Monday, July 26, 2010

Union Workers Gather to Demand for Better Minimum Wage


ADHOC – CCHR – CLEC – LICADHO
Union Workers Gather to Demand for Better Minimum Wage
Media Statement
July 25, 2010

We, the undersigned organizations, would like to salute the courage and determination of union members from the Cambodian Labour Confederation (CLC) and Cambodian National Confederation (CNC) who took part in a peaceful rally in front of the National Assembly on the morning of July 25, 2010, despite initial restrictions by Phnom Penh authorities.  Between 3,500 and 4,500 union members gathered to demand a minimum wage increase that would meet minimum standards of living.

We also welcome the late change of mind by the Phnom Penh police this morning to tolerate this peaceful assembly of workers.

However, we believe that the authorities never should have decided to ban this peaceful rally, as they did initially. On July 21, the Municipality explicitly forbade the gathering on the grounds that it would: i) affect public order, ii) threaten public safety, and iii) cause damage to public property. Two days later, the Ministry of Interior joined the Municipality in banning the gathering. These types of groundless excuses are often used to curb the freedom of assembly and expression of Cambodian citizens, which are enshrined in the Cambodian Constitution and therefore should be respected by the authorities.

“This ban by the Municipality and the Ministry of Interior arises in the general context of a worrying crackdown on freedom of expression”, says CCHR Executive Director Ou Virak. “Why is the Government preventing ordinary Cambodians from voicing important issues that directly affect their lives?”

Furthermore, we condemn the attempted restrictions on freedom of movement and assembly by police and military police officers. Hundreds of armed officers were deployed at the main entrances to Phnom Penh and at the designated rally sites. From 6:30AM to 8:45AM, police stopped cars, motorbikes and tuk tuks carrying workers, who were left to stand on the side of the street. After over an hour of negotiations with the authorities, the workers were finally allowed to walk to the rally.

“The actions by the authorities early this morning were meant to intimidate and threaten workers, so that they would not take part in this peaceful assembly”, says ADHOC Monitoring Coordinator Chan Soveth.

“This morning’s gathering was a clear message by workers that the current minimum wage is simply not acceptable”, says CLEC Executive Director Yeng Virak. “An independent study commissioned by CLEC showed that a minimum of US$75 per month is required for workers to meet minimum living standards.”

We call for the Cambodian government to:
-          Instruct all authorities to respect the rights of all Cambodians to assemble and express their opinions in a peaceful manner;
-          Swiftly create an truly open and transparent process in which the minimum wage is reviewed so that it meets minimum standards of living for all workers;
-          Ensure that no union members suffer negative repercussions – including intimidation, spurious legal charges and unjust dismissals - from having joined in leading this morning’s peaceful rally.

For more information, please contact:
-          CLEC Executive Director Yeng Virak, 012 801 235
-          ADHOC  Monitoring Coordinator Chan Soveth, 016 937 591
-          CCHR Executive Director Ou Virak, 012 404 051
-          LICADHO Monitoring Supervisor Am Sam Ath, 012 327 770




Saturday, July 17, 2010

Political Correctness?

Source: KI
A Cambodian peasant who recently lost his land from forced eviction in Takeo is trying to protest against the CPP regime which rules Cambodia for the past several decades, therefore he throws leaflets, papers around in front of Samdach Hun Xen’s residence near the Monument of Independence in Phnom Penh. Several cops and secret agents immediately arrested him and questioned him, then they observed that there was nothing on the papers, they were all plain white.

The cops and secret agents asked him why the papers are white, then the peasant replies: "It's obvious anyway, why should I write it down?"

Political incorrectness?

Source: KI

A Cambodian peasant from a remote corner of Kampong Thom was transported to Phnom Penh to attend one of Samdach Hun Xen’s speeches to the public. Not knowing anything about the CPP or who Samdach Hun Xen is, he listens to the long speech.

The people shout: "Long live Samdach Hun Xen! Long live the CPP!"

Samdach Hun Xen says: "Next year, we'll live much better! Our development growth rate will be even higher!"

Then, the peasant jumps out of the crowd and angrily shouts: "Yeah, you, you stinkin' stupid brainless clown with a single twitching eye! But how about us?!"

Wednesday, June 30, 2010

Thai has no land to lose to Cambodia

An observation on a 3 day-seminar between Cambodian-Thai NGOs in Siem Reap and Sisaket where 160 people participated.

Dr. Aggarphong who is a guest speaker and a lecture from Dhammastra University, Thailand said that so far Thai Scholars and politicians have never told Thai people, especially the student any truth history about Thailand. They have tried to provoke Thai people to hate Cambodia, according to The Hoya, a graduated young Cambodian politician.

Today, I am telling you all here the truth, said Dr. Aggarphong. He added, Thai people say they lost their land to Cambodia. I don’t know why they say like that? According to Thai history, Thai fled from Northern China. Therefore, Thailand does not lose any land to Cambodia, because they have no land to lose. It is true to say they lost land to China because they fled from China.

During these three day seminar, it was concerned that Thai government spies were present in the seminar. These spies are from both Thai army and local authorities, said Thy Hoya, a graduated young Cambodian politician who observed the seminar. 

According to Hoya conclusion and analysis, the speech delivered by Dr. Aggarphong was the best for us. However, I am concerned whether Dr. Aggarphong security is good after his speech and when he returns to Thailand.

Saturday, May 29, 2010

ក្រុម​ហ៊ុន​វៀត​ណាម​ចង់​ដាក់​ទុន​វិនិយោគ​ក្នុង​វិស័យ​រ៉ែ​មាស​នៅ​កម្ពុជា

មាន​ក្រុម​ហ៊ុន​វៀត​ណាម​ជា​ច្រើន​​ចង់​ដាក់​ទុន​វិនិយោគ​ក្នុង​វិស័យ​​រ៉ែ​មាស​ នៅ​​​ប្រទេស​កម្ពុជា

ការរក​ឃើញ​រ៉ែមាស​៨,​​១​លាន​តោន​នៅ​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​ បាន​ទាក់​ទាញ​ក្រុម​ហ៊ុន​​វៀត​ណាម​ជា​ច្រើន​​ដែល​ឥ​ឡូវ​នេះ​កំពុងចង់​ចូល​មក​ដាក់​ទុន​រក​ស៊ី​ក្នុង​វិស័យ​រ៉ែ​មាស​នៅ​ក្នុង​ប្រទេស​ជា​បង​ប្អូន​នេះ។

លោក​ ងៀន​ថាញ់​ជុក នាយក​សា​ខា​ធនាគារ​កសិកម្ម​ ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​មាស និយាយ​ថា​រ៉ែ​របស់​ប្រទេស​កម្ពុជា​ មានជាតិ​​​​មាស​ច្រើន​បំ​ផុត នៅ​អាស៊ី​អាគ្នេយ៍​​ រីឯ​ការរក​ឃើញ​រ៉ែ​របស់​ប្រទេស​នេះ​បាន​លើក​ទឹក​ចិត្ត​ក្រុម​ហ៊ុន​វៀត​ណាម​ជា​ច្រើន​ឲ្យ​​​បង្កើត​ផែន​ការ​​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​ក្នុង​ប្រទេស​នេះ។

លោក​ជុក និយាយនៅ​ក្នុង​របាយ​ការណ៍​មួយ​ដែល​ចុះ​ផ្សាយកាល​ពី​ថ្ងៃ​សុក្រ ​នៅ​ក្នុង​គេហ​ទំព័រ​​ព័ត៌មាន​ក្នុង​ស្រុក​​ VnExpress ថា ពេល​ឱកាស​មក​ដល់ ក្រុម​ហ៊ុន​របស់​លោក​នឹង​ដាក់​ទុន​រក​ស៊ី​ផ្នែក​នេះ​ភ្លាម។ ប៉ុន្តែ​ លោក​កត់​សម្គាល់​ថា ​ក្នុង​មួយ​តោនរ៉ែ​មាន​មាស​តែ​២,៣​ក្រាម​ប៉ុណ្ណោះ​​ ជា​​កម្រិត​ដែល​ទាប​​ជាង​ធម្មតា​ ដែល​មាន​រ៉ែ​មាស​៣​ក្រាម​ក្នុង​មួយ​តោន ដែលជា​ហេតុ​នាំ​ឲ្យ​​គម្រោង​នេះ​នឹង​មិន​អាចទទួល​ផល​ចំណេញ​ខ្ពស់​ទេ។

មន្ត្រី​ ប្រទេស​កម្ពុជា​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទថា ក្រុម​ហ៊ុន OZ Minerals ​មក​ពី​ប្រទេស​អូស្ត្រា​លី​បាន​រក​ឃើញ​រ៉ែមាស​ប្រមាណ​៨,១​លាន​តោន​​នៅ​ក្នុង​ប្រទស​កម្ពុជា។ រ៉ែ​មាសនេះ​ស្ថិត​នៅ​ក្នុង​តំបន់​មួយ​នៅ​ខេត្ត​​​មណ្ឌល​គិរី​ ភាគឦសាន្ត​​នៃ​ប្រទេស​កម្ពុជា នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម ដែល​មាន​ចម្ងាយ​តែ​១០០​គី​ឡូ​ម៉ែត​​តែ​ប៉ុណ្ណោះ​ពីខេត្ត​​ដាក់​ឡាក់ដែល​ជា​តំបន់​ខ្ពង់​រាបកណ្ដាលនៃ​ប្រទេស​វៀត​ណាម។

សារព័ត៌​មាន AFP បាន​រាយការណ៍​ដៅយ​ដក​ស្រង់​សំដី​របស់​មន្ត្រីម្នាក់​ដែល​និយាយថា ក្រុម​ហ៊ុន​​ជាតិ​​ និងអន្តរជាតិប្រមាណ​៦០​ក្រុម​ហ៊ុន​ ​រួម​ទាំង​ ក្រុម​ហ៊ុន​មកពី ​ប្រទេស​អូស្ត្រាលី ប្រទេស​ចិន ប្រទេស​កូរេខាង​ត្បូង និង​ប្រទេស​វៀតណាម​ផង កំពុង​​ស្រាវ​ជ្រាវ​ និង​រុក​រក​រ៉ែ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ 

លោក​ងៀន ​ថេ​ហ៊ុង អគ្គ​នាយក​ក្រុម​ហ៊ុន​វិនិ​យោគ​ទុន និងពាណិជ្ជ​កម្មមាស​និយាយថា “​វាជា​ឱ​កាស​យ៉ាង​ល្អ​ណាស់​ ប្រសិន​បើ​ ប្រទេស​វៀត​ណាម​អាច​ ដាក់​ទុក​រក​ស៊ី​ក្នុង​វិស័យ​រ៉ែ​នៅ​កម្ពុជា​ ទោះ​បីជា​បច្ចេកវិទ្យា​​នៅ​​ក្នុង​ប្រទេស​នេះ​​មិន​ទាន់​មាន​ស្តង់​ដារ​ ខ្ពស់​នៅ​ឡើយ​ក៏ដោយ៕

Wednesday, May 26, 2010

អនុសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ឧសភា​ ឆ្នាំ​២០១០​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​អនុសាសន៍ ៤​ចំណុច​ដូច​ខាង​ក្រោម​នេះ៖
  1. ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និង​ថាម​ពល​ត្រូវ​បន្ត​កិច្ច​សហការ​ជា​មួយ​ក្រសួង ស្ថាប័ន អង្គភាព​​ពាក់​ព័ន្ធ​ទាំង​អស់​​ដើម្បី​បន្ត​អនុវត្ត​យន្ត​ការ​តាម​ដាន​និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ហ្មត់​ចត់​​ទាំង​​ការងារ​សិក្សា​ស្រាវ​ជ្រាវ​ និងការ​ធ្វើ​អាជីវកម្ម​លើ​វិស័យ​រ៉ែ​នេះ។ ក្នុង​នោះ​ត្រូវ​ចាត់​វិធាន​ការ​បន្ទាន់​លើ​ការ​ងារ​ដក​ហូត​និង​បញ្ឈប់​សកម្ម​ភាព​រុករក​ និង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែល​កំពុង​តែ​ដំណើរ​ការ​ ខណៈ​ដែល​សកម្ម​ភាព​ទាំង​អស់​នោះ​ កើត​មាន​នូវ​ភាព​មិន​ប្រ​ក្រតី​ និងបង្ក​ឲ្យ​មាន​មហន្តរាយ​ដល់​បរិស្ថាន​ សង្គម សេដ្ឋកិច្ចជាតិ។ ទន្ទឹម​នេះ ក្រសួង​​ឧស្សា​ហ​កម្ម​រ៉ែ ថាម​ពល​និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​លើ​ការ​ងារ​វិភាគ​និង​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​គម្រោង​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​អាច​ធានា​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ និង​ទប់​ស្កាត់​បាន​រាល់​ហានិភ័យ​នានា​ ដែល​អាចកើត​មាន​ឡើង​ជាយថា​ហេតុ​ពី​ការធ្វើអាជីវ​កម្ម​រ៉ែនេះ។
  2. ក្រសួង​អប់រំ​ យុវជន​ និងកីឡា​​ត្រូវ​សហការ​ជាមួយ​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និង​ថាម​ពល​​ ដើម្បី​ពិនិត្យ​លទ្ធភាព​ធ្វើការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ អំពី​ជំនាញ​រូប​គព្ភ​សាស្ត្រ និង​ភូគព្ភ​សាស្ត្រ​​រ៉ែ​បន្ថែម​ទៀត​ តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​មន្ត្រី​ក្នុង​រយៈ​ពេល​ខ្លី និង​ការផ្ដល់​អា​ហា​រូប​ករណ៍​​ឲ្យ​​ទៅ​បណ្ដុះ​បណ្ដាល​នៅ​ក្រៅ​ប្រទេស និង​បើក​មហាវិទ្យា​ល័យ​ភូគព្ភ​សាស្ត្រ​រ៉ែ ឲ្យ​មាន​ដំណើរ​ការ​ឡើង​វិញ។
  3. ក្រសួង​ឧស្សា​ហកម្ម​រ៉ែ​ និង​ថាម​ពល​ត្រូវ​បន្ត​កិច្ច​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ អាជ្ញា​ធរ​​ដែន​ដី កង​កម្លាំង​ប្រដាប់​អារុធ​ គ្រប់​ប្រភេទ ដើម្បី​ធានា​ឲ្យ​បាន​ថា រាល់​សកម្ម​ភាព​​ប្រតិ​បត្តិ​ការ​រ៉ែ​មិន​មាន​ការបំផ្លិច​បំផ្លាញ​​ ការរុករាន​​ ឬ​បំពាន​ តំបន់​ដែល​ជា​ទីសក្ការៈបូជា តំបន់​ព្រៃ​អភិរក្ស​ ឬ​ទីពិសិដ្ឋ​នានា​ តំបន់​មរតក​វប្បធម៌​ ប្រវត្តិ​សាស្ត្រ​ ដែល​មាន​តាំង​ពី​យូរ​លង់​មក​ហើយ​នោះ​ទេ។ ពិត​ណាស់​ថា ធនធាន​ទាំង​អស់​នោះ​ មាន​តម្លៃ​សម្រាប់​ការ​អភិវឌ្ឍ​ ប៉ុន្តែ​វា​មិន​មែន​ជា​ជម្រើស​តែ​មួយ​ដាច់​ខាត​របស់​ យើង​នោះ​ទេ ហើយ​ការ​ធ្វើ​បំពាន​បែប​នេះ​នោះ​ យើង​នឹង​ក្លាយ​ទៅ​ជា​អ្នក​ទោស​ប្រវត្តិ​​សាស្ត្រ​ ជា​អ្នក​ក្បត់​ជាតិ​នឹង​ឆន្ទៈ​របស់​​ប្រជា​ជន​ដែល​​ពួក​គាត់​បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់​យើង​ ឲ្យ​ធ្វើ​ជា​ទីពឹង​របស់​ពួក​គាត់​ និង​ការពារ​ឧត្ដម​ប្រយោជន៍​ជាតិ​នោះ។ ដូច្នេះ​ ហេតុ​ផល​ទាំង​អស់​នេះ សម​ល្មម​សម្រាប់​ យើង​ត្រូវ​គិត​គូរ​ឲ្យ​បាន​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត។ 
  4. ក្រសួង​ឧស្សា​ហកម្ម​រ៉ែ និង​ថាម​ពល ក្រសួង ស្ថាប័ន អង្គភាព​ពាក់​ព័ន្ធ​ អាជ្ញាធរ​ដែន​ដី​ កង​កម្លាំង​ប្រដាប់​អាវុធគ្រប់​ប្រភេទ ត្រូវ​ប្រើ​គ្រប់​មធ្យោ​បាយ​ធ្វើការ​លុប​បំបាត់​រាល់​សកម្ម​ភាព​អា​ជីវ​កម្មរ៉ែ បែប​អនាធិបតេយ្យ​ នៅ​ក្នុង​ដែន​សមត្ថកិច្ច​រៀង​ៗ​ខ្លួន​ ព្រម​ទាំង​ត្រូវ​ផ្ដន្ទា​ទោស​ជន​ពាក់​ព័ន្ធ​ទាំង​អស់​នោះ​ ទៅតាម​ច្បាប់​ និង​បទ​ប្ប​ញ្ញត្តិ​ជា​ធរមាន។​ 

មជ្ឈមណ្ឌល​ភ្ញាស់​ត្រី​​​សមុទ្រ​​អាច​កាត់​បន្ថយ​​ការ​​​ប៉ះពាល់​ដល់​ធនធាន​ត្រី​ទឹក​ប្រៃ

មជ្ឈមណ្ឌល​ភ្ញាស់​ត្រី​​​សមុទ្រ​​អាច​កាត់​បន្ថយ​​ការ​​​ប៉ះពាល់​ដល់​ធនធាន​ត្រី​ទឹក​ប្រៃ: "មណ្ឌល​​​ភ្ញាស់​​​​ត្រី​សមុទ្រ​​រំពឹង​ថា​នឹង​​​ជួយ​​ឆ្លើយ​តប​​​នឹង​តម្រូវការ​ទីផ្សារ​និង​​បន្ថយផល​ប៉ះពាល់​​ត្រី​ធម្មជាតិ​។"

លោក​អូបាម៉ា​ចុះ​ហត្ថលេខា​លើ​ច្បាប់​គាំទ្រ​សេរីភាព​សារព័ត៌មាន​ពិភពលោក

លោក​អូបាម៉ា​ចុះ​ហត្ថលេខា​លើ​ច្បាប់​គាំទ្រ​សេរីភាព​សារព័ត៌មាន​ពិភពលោក: "ប្រធានាធិបតី​អាមេរិក​ចុះ​ហត្ថលេខា​លើ​ច្បាប់​ដែល​នឹង​តាម​ដាន​សេរីភាព​សារព័ត៌មាន​ពិភពលោក​ខ្លាំង​ជាង​មុន។"

Tuesday, May 25, 2010

Cambodian Embassy withdraws offer of public debate

Cambodian Embassy withdraws offer of public debate: "Global Witness is disappointed, but not entirely surprised, to hear that the Cambodian Embassy has withdrawn its offer for a public debate with us."

Friday, May 21, 2010

ការងារ​និង​ប្រាក់​ខែ​ចិញ្ចឹម​ជីវិត

នៅ​ពេល​​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ខេមរា​ចេះ​តែ​នឹក​ឆ្ងល់​ថា ហេតុ​​អ្វី​បាន​ជា​​បង​ៗ​នគរបាល​ និងទាហាន​ដែល​មាន​ប្រាក់​​ខែ​​ប្រហែល​ពី ៤០ ទៅ​៦០ ឬថា​យ៉ាង​ច្រើន​១០០​ដុល្លា​ទៅ​ចុះ អាច​រស់ ចិញ្ចឹម​ជីវិត និង​កូន​ចៅ​របស់​គាត់​បាន? ហើយ​ចុះ​អ្នក​ខ្លះ​ដែល​មាន​ការងារ​ជា​មួយ​ក្រុម​ហ៊ុន ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​ប្រាក់​ខែ​រហូត​ដល់​ទៅ​៤០០ ទៅ​៥០០ ដុល្លា ​នៅ​តែត្អូញ​ត្អែ​ថា ចាយ​វាយ​មិន​គ្រាន់?​

Wednesday, May 19, 2010

ការកើតឡើងនៃពុទ្ធសាសនា(2)

ការកើតឡើងនៃពុទ្ធសាសនា(2): "
ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​យល់​ដល់​គោល​គំនិត​ដែល​មេ​លទ្ធិ​ទាំង​នោះ​ជឿ​កាន់​យ៉ាង​សុះ​សាយ​ក្នុង​សម័យ​នោះ​ព្រះ​អង្គ​ជំទាស់​ហើយ​អធិប្បាយ​គោល​គំនិត​ថ្មី ការ​បដិវត្ត​គោល​គំនិត​ចាស់​ទាំង​នោះ​គោល​គំនិត​ដែល​មាន​ទម្ងន់​ខ្លាំង​និ​ង​មាន​ប្រជា​ប្រិយ​ភាព​បំផុត​ក្នុង​សម័យ​នោះ​គឺ គោល​គំនិត​ដែល​ប្រកាន់​ថា​មនុស្ស​យើង​មាន​ព្រលឹង​តូច​ (អាត្ម័ន) ដែល​នៅ​នែប​និត្យ​នឹង​ព្រលឹង​ធំ​ (ព្រហ្ម័ន) ដែល​ជា​វិញ្ញាណ​សាកល ព្រ​លឹង​ទាំង​នេះ​តាំង​នៅ​ជា​និរន្ត​ប៉ុន្តែ ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ពិ​ចារ​ណា​មើល​ថា ​តើ​មនុស្ស​គឺ​ជា​អ្វី? ប្រកប​ដោយ​អ្វី​ខ្លះ ទ្រង់​ពិ​ចារ​ណា​ឃើញ​ថា មនុស្ស​ប្រកប​ដោយ​រាង​កាយ (រូប), មាន​ទំនួល​រង​អារម្មណ៍ (វេទនា), អាច​ទទួល​ដឹង​បាន​ថា​វត្ថុ​ដែល​ពាល់​ត្រូ​វ​នោះគឺ អ្វី​ (សញ្ញា), មាន​សមត្ថ​ភាព​អារ​កាត់​នឹង​ធ្វើ ឬ​មិន​ធ្វើ​អ្វី​ក៏​បាន (សង្ខារ), មាន​សេច​ក្តី​ចង​ចាំ​ក្នុង​ហេតុ​ការណ៍​និង​បទ​ពិសោធ ទាំង​អាច​រំលឹកសើ​រើ​សេច​ក្តី​ចង​ចាំ​នោះ​បាន​នៅ​ពេល​ត្រូវ​ការ (វិញ្ញាណ) ពោល​គឺ បញ្ច​ខន្ធ​ (ខន្ធ ៥) នោះ​ឯង​ការផ្គុំឡើងនៃរូប វេទនា សញ្ញា សង្ខារ វិញ្ញាណទើបបានកើតជាបញ្ចខន្ធ បញ្ច​ខន្ធ​នេះ​ឯង​​ព្រះ​​អង្គ​​ត្រាស់​​ថា​ មិន​​ស្ថិត​​នៅ​​​ជា​​និរន្តរ​​ឡើយ​​​មាន​​សភាព​​ប្រែ​​ប្រួល​​គ្រប់​​ពេល​​វេលា ​គោល​គំ​និត​​ដែល​ថា​ ព្រលឹង​តូច​ព្រលឹង​ធំ​តាំង​នៅ​ជា​និរន្តរ​ត្រូវ​បាន​ជំ​ទាស់​ដោយ​ទ្រឹស្តី​ថ្មី​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ជា​អ្នក​ត្រួស​ត្រាយ​​ ព្រះ​អង្គ​ត្រាស់​បង្ហាញ​ទ្រឹ​ស្តី​ថ្មី​ថា​អ្វីៗ​ទាំង​ពួង​ទោះ​ជា​មនុស្ស​ឬ​សត្វ​ទោះ​ជា​លោក​ឬ​ចក្រ​វាល​ឬ​បរិដ្ឋាន​ដែល​នៅ​ជុំ​វិញ​ខ្លួន​មនុស្ស​គ្មាន​អាត្ម័ន​ឬ​ជា​អាត្ម័ន​នោះ​ទេ​ជីវ​វត្ថុ​និង​អជីវ​វត្ថុ​ទាំង​ពួង​សុទ្ធ​តែ​ជា​អនាត្ម័ន ឬ​អនត្តា (សព្វេ ធម្មា អនត្តា) ។

គោល​គំនិត​ស្តី​ពី​អនត្តា ​(អនាត្ម័ន) ចាត់​ជា​ទ្រឹស្តី​ថ្មី​និង​សំខាន់​បំផុត​ការ​ដែល​នឹង​ទទួល​ស្គាល់​គោល​គំនិត​ស្តីពី​អនត្តា​បាន​ លុះ​ត្រា​តែ​ទទួល​ស្គាល់​ថា​អ្វីៗ​ទាំង​ពួង (សព្វេ ធម្មា) ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង​នេះ​ជា​ទុក្ខ​ទាំង​អស់ ព្រោះ​ពាក្យ​ថា​ទុក្ខ នេះ​មាន​សភាព​មិន​តាំង​នៅ​ជា​និរន្តរ ការតាំង​នៅ​ជា​និរន្តរ​គឺ​ការ​ស្ថិត​នៅ​ជា​រៀង​រហូត​ដោយ​ឥត​ប្រែ​ប្រួល ប៉ុន្តែ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ត្រាស់​ថា​គ្មាន​អ្វី​ដែល​តាំង​នៅ​ដោយ​ឥត​ប្រែ​ប្រួល​នោះ​ទេ។

នៅ​ទី​បំផុត​ ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ក៏​ចាប់​ផ្តើម​ប្រកាស​សាសនា​របស់​ព្រះ​អង្គ​ថា សារ​ពើ​វត្ថុ​ទាំង​ជីវ​វត្ថុ​និង​អជីវ​វត្ថុ​ដែល​តាំង​នៅ​ជា​ទូ​ទៅ​នោះ​មាន​លក្ខណៈ​សាមញ្ញ​៣​ប្រការ ហៅ​ថា សា​មញ្ញ​លក្ខណៈ​ឬ​ត្រៃ​លក្ខណ៍​គឺ​អ្វីៗ​ទាំង​អស់ក្នុង​ជីវិត ឬបរិដ្ឋាន​ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត​សុទ្ធ​តែ​ទាក់​ទង​នឹង​ទុក្ខ​អ្វីៗ​សុទ្ធ​តែ​ប្រែ​ប្រួល​ មិន​តាំង​នៅ​ជា​និរន្ត (អនិច្ចំ) សរុប​សេច​ក្តី​ថា អនិច្ចំ មិន​តាំង​ជា​និរន្តរ ទុក្ខំ​មាន​សភាព​ប្រែ​ប្រួល អនត្តា​ គ្មាន​ព្រ​លឹង​តូច​ព្រលឹង​ធំ​តាំង​នៅ។ 

សា​មញ្ញ​លក្ខណៈ​នៃ​សារ​ពើ​វត្ថុ​ក្នុង​លោក​ចាត់​ទុក​ថា​ជា​សច្ច​ភាព​ខ្ពង់​ខ្ពស់​បំផុត​ប៉ុន្តែ​ការ​ដែល​ព្រះ​ពុទ្ធ​សាសនា​ទទួល​បាន​ការ​គោ​រព​រាប់​អាន​ពី​មហា​ជន​នោះ​មិន​មែន​ពាក្ប​ប្រៀន​ប្រ​ដៅ​ត្រឹម​តែ​សាមញ្ញ​លក្ខណៈ​នេះ​ទេ នៅ​មាន​គោល​ធម៌​ជា​ច្រើន​ទៀត​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ត្រាស់​បង្ហាត់​បង្រៀន​ហើយ​ធ្វើ​ឲ្យ​អ្នក​គោ​រព​រាប់​អាន​ទទួល​ផល​ប្រយោជន៍​គឺ សេច​ក្តី​សុខ​ពិត​ប្រា​កដ​មក​ហើយ​ជា​ច្រើន​។ គោល​គំនិត​ស្តី​ពី​សា​មញ្ញ​លក្ខណៈ​នេះ​បាន​រីក​សាយ​ភាយ​ទៅ​ដល់​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​​​ ហើយ​មាន​និន្នាការ​ថា​នឹង​ទទួល​បាន​មនុស្ស​គោ​រព​រាប់​អាន កាន់​តែ​ច្រើន​ឡើង​រឿយៗ។